ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ម៉ាស​ជា​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន បន្ដ​ចែកជូន​អាជីវករ​នៅ​ផ្សារ​ដើម​គរ និង​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ម៉ាស​ដែលជា​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា តាមរយៈ​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​ផ្ដល់ជូន​គណៈ​កម្ម​ការ​ផ្សារ​ដើម​គរ ដើម្បី​ចែក​បន្ដ​ជូន​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​ដើម​គរ ដើម្បី​ចូលរួម​ការពារ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ដែល​បាន​រីក​រាលដាល​ចូល​សហគមន៍​។​

​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ គណៈកម្មការ​ផ្សារ​ដើម​គរ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ចែកជូន​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ និង​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ ដែល​មិន​បាន​ពាក់​ម៉ាស​។ គណៈកម្មការ​ផ្សារ​ដើម​គរ ក៏​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត ដើម្បី​ជៀសផុត​ពី​ជំងឺ​កូវី​ដ​-១៩​។​

​សូមជម្រាបថា សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​បញ្ចេញ​ម៉ាស​ជា​លើក​ទី​២ ចំនួន​២​លាន​ម៉ាស សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​រស់នៅ រាជធានី​ភ្នំពេញ ១​លាន​ម៉ាស និង​ខេត្ត​សៀមរាប ១​លាន​ម៉ាស ខណៈ​លើក​មុន​សម្ដេច​តេជោ បាន​បញ្ចេញ​ចំនួន​២​លាន​ម៉ាស ម្តង​រួចមកហើយ សម្រាប់​រាជធានី​ភ្នំពេញ​។​

​គិត​ត្រឹម​ម៉ោង​៧៖០០​នាទី ព្រឹក​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុជា​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩ សរុប​ចំនួន ៣៤៨​នាក់ ក្នុង​នោះ​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន ៣០៦​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៤២​នាក់​៕

Filed in: ព័ត៌មានជាតិ