ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋមន្ដ្រី វេង សាខុន ប្រគល់​ម៉ាស​ជាង​១២​ម៉ឺន ជូន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​កសិកម្ម ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក វេង សាខុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោកស្រី ព្រមទាំង​សប្បុរសជន បានប្រគល់​ម៉ាស​ចំនួន​១២៥,០០០​ម៉ាស ជូន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​កសិកម្ម និង​មន្ត្រី​បម្រើការ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ និង​អនាម័យ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​វីរុស​កូវី​ដ​-១៩​។​

​ពិធី​ប្រគល់​-​ទទួល​ម៉ាស​ចំនួន​១២៥,០០០​ម៉ាស ខាងលើនេះ បាន​រៀបចំ​ធ្វើឡើង នៅមុខ​អាគារ​តេជោ​សន្តិភាព នៃ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​។​

​សមាជិក សមាជិកា នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា វិស័យ​កសិកម្ម មាន​ចំនួន​សរុប ៧២៩​នាក់ ដោយ​ក្នុង​១​នាក់ ទទួលបាន​ម៉ាស​ចំនួន​១០០​។​

​គិតពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ ក្រសួង​សុខាភិបាល បាន​ធ្វើ​តេសត្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» សរុប​ចំនួន​១១៣០៥​សំណាក ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជ​មានកូ​វីដ​១៩ ថ្មី​ចំនួន ៣២​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត និង​មណ្ឌល​សុខភាព ចាក់អង្រែ​។​

​ជាមួយគ្នានេះ ក្រសួង​សូម​អញ្ជើញ​អ្នក​ប៉ះពាល់ ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ទាំងអស់ អញ្ជើញ​ទៅ​ធ្វើ​តេស្ត​លើក​ទី​២ នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ នៅ​បរិវេណ​ក្រសួងមហាផ្ទៃ សម្រាប់​បុគ្គលិក​-​មន្ត្រីរាជការ​ស៊ីវិល និង​នៅ​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២០ ដែល​មាន​ទីតាំង​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នក​ប៉ះពាល់ និង​តាម​បណ្តា​មន្ទីរ​សុខាភិបាល​ខេត្ត (​ដែល​ទទួលខុសត្រូវ​ក្នុង​ការរៀបចំ​ទីកន្លែង​ដែល​ពេលនោះ សម្រាប់​អ្នក​ប៉ះពាល់​នៅតាម​ខេត្ត​)​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧៖០០​នាទី ព្រឹក​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុជា​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩ សរុប​ចំនួន ៣៤៨​នាក់ ក្នុង​នោះ​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន ៣០៦​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៤២​នាក់​៕

Filed in: ព័ត៌មានជាតិ