ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​អភិបាល​រាជធានី​ភ្នំពេញ អំពាវនាវ​អ្នក​ត្រូវ​ពិនិត្យ​សំណាក​នៅ​ថ្ងៃស្អែក នៅ​ស្ដាត​អូឡាំពិក សូម​រក្សា​គម្លាត​សុវត្ថិភាព និង​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ល្ងាច​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទៅ​ពិនិត្យ​សំណាក នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ព្រឹក​ថ្ងៃទី​០៨ ខែ​ធ្នូ​ស្អែក​នេះ សូម​រក្សា​គម្លាត​សុវត្ថិភាព និង​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​តាម​វិធាន​របស់​ក្រសួង​សុខាភិបាល ដើម្បី​ការពារ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ។​

​តាមរយៈ​បណ្ដាញ​ព័ត៌មាន លោក ឃួ​ង ស្រេង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវ​ទៅពិនិត្យ​សំណាក នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នា​ថ្ងៃស្អែក សូម​អនុវត្តតាម​វិធាន​របស់​ក្រសួង​សុខាភិបាល គឺ​រក្សា​គម្លាត​សុវត្ថិភាព ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ ឲ្យបាន​ដើម្បី​ចូលរួម​ទប់ស្កាត់​បង្ការ​ការឆ្លង​រី​ករាល​នូវ​ជំងឺ​កូវី​ដ​-១៩ ដែល​កំពុង​ឆ្លង​ចូល​សហគមន៍​យើង​»​។​

​ជាមួយគ្នានេះ លោក ឃួ​ង ស្រេង បាន​អះអាង​ថា នៅ​ព្រលប់​ថ្ងៃទី​០៧ ខែ​ធ្នូ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ដ្រី​របស់​ក្រសួង​សុខាភិបាល បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​ជុំវិញ និង​ក្នុង​ទីតាំង​ដែល​ត្រូវ​ពិនិត្យ​សំណាក​រួចរាល់​ហើយ​ផងដែរ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​មក​ពិនិត្យ​សំណាក​។​

​គួរ​ជម្រាប​ថា លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​, អ្នកតំណាង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ដ សម្ដេច​តេជោ​, វិទ្យាស្ថាន​សុខភាព​សាធារណៈ​, សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​អប់រំ នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ បាន​ចុះ​ពិនិត្យ​មើល​ការរៀបចំ ធ្វើ​ទីតាំង​ដើម្បី​យក​សំណាក​ជា​លើក​ទី​២ សម្រាប់​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​នៃ​ព្រឹត្ដិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» សម្រាប់​ព្រឹកស្អែក​នេះ នៅ​ស្ដាត​អូឡាំពិក​។​

​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែងបន្ដ​ថា ការយក​សំណាក​លើក​ទី​២ សម្រាប់​ប្រជាពលរដ្ឋ ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង ៧​ព្រឹកស្អែក​តទៅ​។​

​សូមជម្រាបថា គិតពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២០ ក្រសួង​សុខាភិបាល បាន​ធ្វើ​តេសត្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» សរុប​ចំនួន​១១៣០៥​សំណាក ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជ​មានកូ​វីដ​១៩ ថ្មី​ចំនួន ៣២​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត និង​មណ្ឌល​សុខភាព ចាក់អង្រែ​។​

​ជាមួយគ្នានេះ ក្រសួង​សូម​អញ្ជើញ​អ្នក​ប៉ះពាល់ ព្រឹត្តិការណ៍ «​សហគមន៍ ២៨​វិច្ឆិកា​» ទាំងអស់ អញ្ជើញ​ទៅ​ធ្វើ​តេស្ត​លើក​ទី​២ នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ នៅ​បរិវេណ​ក្រសួងមហាផ្ទៃ សម្រាប់​បុគ្គលិក​-​មន្ត្រីរាជការ​ស៊ីវិល និង​នៅ​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២០ ដែល​មាន​ទីតាំង​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នក​ប៉ះពាល់ និង​តាម​បណ្តា​មន្ទីរ​សុខាភិបាល​ខេត្ត (​ដែល​ទទួលខុសត្រូវ​ក្នុង​ការរៀបចំ​ទីកន្លែង​ដែល​ពេលនោះ សម្រាប់​អ្នក​ប៉ះពាល់​នៅតាម​ខេត្ត​)​។​

​គិត​ត្រឹម​ម៉ោង​៧៖០០​នាទី ព្រឹក​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុជា​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩ សរុប​ចំនួន ៣៤៨​នាក់ ក្នុង​នោះ​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន ៣០៦​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៤២​នាក់​៕

Filed in: ព័ត៌មានជាតិ