ទាន់ហេតុការណ៍
អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​

លោក ឃួ​ង ស្រេង ដាក់​បទបញ្ជា​យ៉ាង​ម៉ឺន​ម៉ាត់​មួយទៀត ដល់​អភិបាល​ខណ្ឌ​ទាំង​១៤ រួម​សហការ​គ្នា​ចូលរួម និង​ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធិភាព លើ​ការរីក​រាលដាល និង​ការ​ឆ្លងកូវី​ដ​-១៩ នៅក្នុង​សហគមន៍​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ បាន​ដាក់​បទបញ្ជា​ដ៏​ម៉ឺន​ម៉ាត់​មួយទៀត ដល់​អភិបាល​ខណ្ឌ​ទាំង​១៤ ព្រម​ទាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ទូទាំង​រាជធានី​ភ្នំពេញ រួម​សហការ​គ្នា​ចូលរួម និង​ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធិភាព លើ​ការរីក​រាលដាល និង​ការ​ឆ្លងកូវី​ដ​-១៩ នៅក្នុង​សហគមន៍​។​ជាមួយគ្នា​នោះ លោក ឃួ​ង ស្រេង ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ដឲ្យ​គ្រប់ៗ​គ្នា​ផង​ដែរ​។​

កន្លង​ទៅ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីណែនាំ​១០​ចំណុច ហើយ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច ក៏ដូចជា​ប្រជាពលរដ្ឋ​អនុវត្ដ រួមមាន​៖
* ទី​១៖ ត្រូវធ្វើ​ការផ្អាក​រាល់​ការជួបជុំ ឬ​ការប្រមូលផ្ដុំ ដូចជា កម្មវិធី​អាពាហ៍ពិពាហ៍ កម្មវិធី​ជប់លៀង ឬ​ការជួបជុំ​បែប​សាសនា​ទាំងអស់​។​ល​។ ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០​។​
* ទី​២៖ អនុញ្ញាត​ឱ្យ​មាន​ការជួប​ជុំ​មិនឱ្យ​លើស​ពី ២០​នាក់ ក្នុង​ករណី​ចាំបាច់ ប៉ុន្តែ​ការជួបជុំ​នេះ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​យ៉ាង​តិច​ចម្ងាយ ១,៥​ម៉ែត្រ ពី​ម្នាក់​ទៅ​ម្នាក់​។​
* ទី​៣៖ ត្រូវ​ចាត់តាំង​កម្លាំង ដើម្បី​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ប្រជាពលរដ្ឋ ដែល​ប៉ះពាល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោលៗ «​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​» ឱ្យទៅ​ធ្វើ​តេស្ត​រក​មេ​រោគកូ​វីដ​១៩​។ ក្នុងករណី​លទ្ធផល​តេស្ត​អវិជ្ជមាន ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក្ត​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ​នៃ​ក្រសួង​សុខាភិបាល​។​
* ទី​៤៖ ត្រូវ​ចុះ​ត្រួតពិនិត្យ និង​តាមដាន​នៅ​តាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​កន្លែង​លក់ដូរ​នានា ឱ្យ​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេ​រោគកូ​វីដ​-១៩ ក្នុង​នោះ​ម្ចាស់​អាជីវកម្ម ទាំងអស់​ខាងលើ​ត្រូវ​រៀបចំ​ជែល ឬ​អាល់កុល​លាងដៃ នៅមុខ​ច្រកទ្វារ​ចេញ​-​ចូល និង​ត្រូវ​ចាត់តាំង​បុគ្គលិក​ឱ្យ​ធ្វើការ​វាស់​កម្ដៅ​ភ្ញៀវ​ទាំង ដោយ​ឈរ​តម្រង់​ជួរ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម មុន​នឹង​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ទីតាំង​អាជីវកម្ម​ទាំងនោះ ព្រមទាំង​ត្រូវ​រៀបចំ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​យ៉ាង​តិច​១,៥​ម៉ែត្រ ពី​ម្នាក់​ទៅ​ម្នាក់​ក្នុងពេល​អង្គុយ​។ ក្នុងករណី​ដែល​ម្ចាស់​ទីតាំង​អាជីវកម្ម​ខាងលើ មិន​អនុវត្ត​តាម​ការណែនាំ​ទេនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​។​
* ទី​៥៖ ត្រូវ​ចុះ​ត្រួតពិនិត្យ និង​តាមដាន​ការអនុវត្ត​នូវ​វិធានការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ទីតាំង​អាជីវកម្ម​មួយ ចំនួន​ដូចជា ក្លឹប​ហាត់ប្រាណ រោងភាពយន្ត KTV ក្លឹប​កម្សាន្ត (​រង្គសាល ខារ៉ាអូខេ ឌី​ស្តូតែ​ក បៀរហ្គាឌិន​) អាជីវកម្ម​ម៉ាស្សា​សុខភាព និង​ស្មៅ​។​
* ទី​៦៖ ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ទីកន្លែង​ស្នាក់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះ ដែល​បញ្ជូន​មក​ពី​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក និង​ពិនិត្យ​ស្ថានភាព​បងប្អូន​ប្រជាពលរដ្ឋ ដែល​ស្ម័គ្រចិត្ត​ធ្វើ​ចត្តា​ឡី​ស័ក នៅ​មណ្ឌល​ចត្តា​ឡីស័​ក​ទាំងអស់ ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ត្រូវ​រៀបចំ​ចាត់ចែង​ការងារ​បន្ត ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការតាមដាន​សុខភាព​។​
* ទី​៧៖ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ករណី​មិន​ចាំបាច់​មិន​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​។ ក្នុងករណី​ដែល​មាន​តម្រូវការ​ចាំ​ប៉ាច់​ជៀស​មិន​ផុត មិន​ត្រូវ​ឱ្យ​មាន​ការ​ក​ក​កុញ​តាម​ភ្លើង​ចរាច​រណ៍ (​ភ្លើងស្តុប​) នានា នៅក្នុង​រាជធានី​ភ្នំពេញ​ឡើយ​។​
* ទី​៨៖ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវធ្វើ​ការផ្អាក​រាល់​ការប្រជុំ​ចាប់ពី​ពេល​នេះ​រហូតដល់​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០​។ ចំពោះ​ទីតាំង​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ត្រូវ​រៀបចំ​ចាំបាច់​ឱ្យ​មាន​ការ​វាស់​កម្តៅ ការពាក់​ម៉ាស់ ការលាង​ដៃ​សម្លាប់​មេរោគ និង​រៀបចំ​កន្លែង​អង្គុយ​ចម្ងាយ​១,៥​ម៉ែត្រ ពី​ម្នាក់​ទៅ​ម្នាក់ ដោយ​កំណត់​ចំនួន​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​មិនឱ្យ​លើស​ពី​២០​នាក់ ក្នុងពេល​ម្តងៗ​។​
* ទី​៩៖ ចំពោះ​ផ្សារ​រដ្ឋ និង​ផ្សារ​ឯកជន ត្រូវ​រៀបចំ​ឱ្យ​មាន​ការ​វាស់​កម្ដៅ ការពាក់​ម៉ាស់ និង​ការ​លាងដៃ​សម្លាប់​មេរោគ ព្រមទាំង​ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន នូវ​គម្លាត​សុវត្ថិភាព​សង្គម​។​
* ទី​១០៖ ត្រូវ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេ​រោគកូ​វីដ​-១៩ ផ្សេង​ទៀត​របស់​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​កំពុង​នៅ​ជា​ធរមាន​។​
​គូសបញ្ជាក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គេ​សង្កេតឃើញថា អាជ្ញាធរ និង​សមត្ថកិច្ច បាន​ធ្វើ​ការផ្សព្វផ្សាយ​តាម​រថយន្ដ និង​ម៉ូតូ ក្នុង​មូលដ្ឋាន​យ៉ាងសកម្ម ដើម្បីឲ្យ​ប្រជា​ពលរដ្ឋយ​ល់​ដឹង និង​អនុវត្ដ​តាម​វិធានការ របស់​ក្រសួង​សុខាភិបាល​៕

Filed in: ព័ត៌មានជាតិ