ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ធមន្ដ្រី​កសិកម្ម ÷​ស្វែងយល់​អំពី​តម្រូវការ​ច​បាច់​ឧបករណ៍​ព្រោះ​គ្រាប់​សូវ ដើម្បី​ជំរុញ​ល្បៀន​នៃ​ការស្ដារ​ផលិតកម្ម​ដំណាំ​ស្រូវ​ឡើងវិញ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្រោយពេល​ជំនន់​ទឹកភ្លៀង​ត្រូវបាន​ស្រក​ចុះ​នៅ​តាម​បណ្តា​ខេត្ត​ដែល​ទទួល រងគ្រោះ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន តាមរយ​:​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជួយ​ឧបត្ថម្ភ​ឧបករណ៍​ព្រោះ​គ្រាប់ស្រូវ​ដែលជា​ផលិតផល​ក្នុងស្រុក​ចំនួន ១៥០​គ្រឿង​បន្ថែម​ទៀត​ដើម្បី​យក​ទៅ​ចែក​ជូន​សហគមន៍​កសិកម្ម​សម្រាប់​បម្រើឲ្យ​សកម្មភាព​ស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​។​

​ជា​បន្តបន្ទាប់​ឧបករណ៍​នេះ​ត្រូវបាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ដំណាង​ឲ្យ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​យក​ទៅ​ចែក​ជួន​សហគមន៍​កសិកម្ម ជាក់ស្តែង​កាលពី​ថ្ងៃ​សុក្រ​៤​រោច ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​ធ្នូ នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​ខេត្ត​ពោធិ៍សាត់ បាន​នាំយក​ឧបករណ៍​នេះ​ចំនួន ៤៨​គ្រឿង មក​ជូន​សហគមន៍​កសិកម្ម​នៅ​ទូទាំង​ខេត្ត​ពោធិ៍សាត់​សរុប​ចំនួន ៤៨ សហគមន៍​មាន​៖ សហ​គន៍​កសិកម្ម​មក​ពី​ស្រុក​កណ្តៀង​ចំនួន ១០ ក្រុង​ពោធិ៍សាត់​ចំនួន ៣ ស្រុក​ក្រគរ​ចំនួន ១៤ ស្រុក​បាកាន​ចំនួន ១៤ ស្រុក​តា​លោ​សែន​ជ័យ​ចំនួន ៤ និង​ស្រុក​ភ្នំក្រវាញ ៣ ដោយ​សហគមន៍​នីមួយៗ​ទទួលបាន ០១​គ្រឿង​។ ទទួលបាន​ឧបករណ៍ មន្ទីរ​ក៏​បាន​ធ្វើ​ការបង្ហាញ និង​ណែនាំ​អំពី​បច្ចេកទេស​ប្រើ​ផងដែរ និង​ជា​ពិសេស​បាន​បញ្ជាក់ជូន​ថា​ឧបករណ៍​នេះ​ជា​កម្មសិទ្ធិ​របស់​សហគម​ន៍ មិនមែន​ជា​របស់​បុគ្គ​ល​ណា​ម្នាក់​ឡើយ ហេតុ​នេះ​ត្រូវ​ចែករំលែក​គ្នា​ប្រើ និង​ចូលរួម​ថែរក្សា​ឲ្យបាន​គង់វង្ស​យូ​អង្វែ​ង​។​

​ប្រជាកសិករ​តំណាងឲ្យ ៤៨​សហគមន៍ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជួន​ចំពោះ​សម្តេច​តេជោ ដែល​បាន​ជួយ​ឧបត្ថម្ភ​ពូជស្រូវ និង​ឧបករណ៍​ព្រោះ​ស្រូវ​ដល់​ប្រជា​កសិករ​ដែល​រង​គ្រោះ​ទឹកជំនន់​ដើម្បី​ទៅ​ស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ឡើងវិញ​ឲ្យបាន​ទាន់​ពេលវេលា​។ សណ្តាន​ចិត្ត​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ ប្រជា​សហគមន៍​នឹង​គោរព ចងចាំ អរគុណ និង​ចូលរួម​ថែរក្សា​សន្តិភាព​ឲ្យ ឋិតថេរចីកាល​ត​រៀង​ទៅ និង​តាំងចិត្ត​ថា​នឹង​ខិតខំ​ស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ឡើងវិញ​ដើម្បី​ធានាឲ្យបាន​នូវ​សន្តិសុខ​ស្បៀង ៕​

Filed in: ព័ត៌មានជាតិ