ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោកជំទាវ យក់ សម្បត្តិ និង​ឯកឧត្ដម ឃួ​ង ស្រេង ចុះ​ពិនិត្យ​ទីតាំង​ធ្វើតេស្ត​លើក​ទី​២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ​លោក​ជំទាវ​វេជ្ជណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​យក​សំណាក​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិ​ចិ្ឆ​កា មក​ធ្វើ​តេស្ត​លើក​ទី​២ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​។​

​លោកជំទាវ យក់ សម្បិ​ត្ត បាន​មានប្រសាសន៍ថា ក្រសួង​សុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ បាន​ឯកភាពគ្នា សម្រេច​យក​ទីតាំង​ថ្មី នៅក្នុង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដោយហេតុ​ថា ទីតាំង​ថ្មី​នេះ ធំ​ទូលាយ និង​មាន​ចំណត សម្រាប់​ទទួល​បងប្អូន​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។ លោកជំទាវ សង្ឃឹមថា ទីតាំង​ថ្មី​នេះ អាច​យក​សំណាក​អ្នក​ទាំងអស់​នោះ បាន​ប្រមាណ​ជាង​៥​ពាន់​នាក់​ផងដែរ​។​

​លោកជំទាវ វេជ្ជបណ្ឌិត បានបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​៣​ធ្នូ​នេះ មន្ត្រី​សុខាភិបាល បាន​យក​សំណាក​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិ​ចិ្ឆ​កា មាន​ចំនួន​ជាង ៨​ពាន់ ក្នុង​នោះ​អ្នក​វិជ្ជ​មានកូ​វីដ​១៩ មាន​ចំនួន ១៩​ករណី​។​
​សូម​ជំរាប​ថា ក្រសួង​សុខាភិបាល បានកំណត់​ការ​ធ្វើ​តេស្ត​លើក​ទី​២ ធ្វើ​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២០ និង​លើក​ទី​៣ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២០ ទៅតាម​ទីតាំង​ដែល​បាន​កំណត់​៕

Filed in: ព័ត៌មានជាតិ