ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ក្នុងការ​ធ្វើ​តេស្ត​លើក​ទី​១ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​ភរិយា អវិជ្ជ​មាន​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២០ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ភរិយា ព្រមទាំង​សហការី ក្នុងការ​ធ្វើ​តេស្ត​លើក​ទី​១ លទ្ធផល​បញ្ជាក់​ថា អវិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្រោយ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍ ២៨​វិច្ឆិកា​»​។​

​ជាមួយគ្នានេះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​ប្រកាស​បន្ត​ធ្វើ​ចត្តា​ឡី​ស័ក និង​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ព្រមទាំង​អំពាវនាវ​ដល់​អ្នក​ដែល​មាន​ការពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​ទាំងអស់ បន្ត​ចូលរួម​ធ្វើតេស្ត​រក​មេ​រោគកូ​វីដ​-១៩ និង​ធ្វើ​ចត្តា​ឡីស័​ក​ឱ្យ​បាន​ហ្មត់ចត់​។​

​ការធ្វើ​ចត្តា​ឡី​ស័ក និង​ធ្វើតេស្ត​រក​ជំងឺ​កូវី​ដ​-១៩ របស់​សម្តេច​ពិជ័យ​សេនា និង​ឥស្សរជន ថ្នាក់ដឹកនាំ​រដ្ឋសភា និង​សមាជិក សមាជិកា​រដ្ឋសភា ព្រមទាំង​មន្ត្រីរាជការ​មួយចំនួន បាន​ជាប់​ទាក់ទង​ដោយ​ប្រយោល ក្រោយពេល​សម្រាក​សម័យ​ប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា​ថ្មីៗ​នេះ ជាមួយ​លោក ឡូយ សុផាត តំណាងរាស្ត្រ ដែល​បាន​ពាក់ព័ន្ធ​ជាមួយ​លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​។​

​តាមរយៈ​ទំព័រ Facebook ផ្លូវការ​សម្តេច​ពិជ័យ​សេនា រដ្ឋមន្ត្រី​ការពារជាតិ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២០ ខ្ញុំ និង​សហការី ព្រមទាំង​អ្នក​នៅ​ជុំវិញខ្លួន ដែល​មាន​ការពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា បាន​ទទួល​លទ្ធផល​តេស្ត​រក​មេ​រោគកូ​វីដ​-១៩ គឺ​អវិជ្ជមាន​ទាំងអស់​។

​ខ្ញុំ ក៏ដូចជា​សហការី ព្រមទាំង​អ្នក​នៅ​ជុំវិញ​ខ្លួន​ទាំងអស់ នឹង​បន្ត​ធ្វើ​ចត្តា​ឡី​ស័ក និង​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។
​សូម​បងប្អូន​ដែល​មាន​ការពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ទាំងអស់ បន្ត​ចូលរួម​ធ្វើតេស្ត​រក​មេ​រោគកូ​វីដ​-១៩ និង​ធ្វើ​ចត្តា​ឡីស័​ក​ឱ្យ​បាន​ហ្មត់ចត់​» ។​

​ទន្ទឹមនឹងនេះ​ដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​សូម​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម ទប់ស្កាត់ និង​ការពារ​ខ្លួន​កុំឱ្យ​ឆ្លង​ជំងឺ​កូវី​ដ​-១៩ តាម​វិធាន​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។ និង​សូម ថ្លែង អំណរគុណ និង​ជូនពរ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ផ្ញើ​សារ​ជូនពរ​សម្តេច និង​ភរិយា ព្រមទាំង​សហការី ឱ្យទទួល បាន សុខ ភាព ល្អ បរិបូរណ៍ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ​គ្រប់ប្រការ​។​

​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ថ្មី​ចំនួន​០២​នាក់​ថែមទៀត ដែលជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​»​។​

​គិត​ត្រឹម​ម៉ោង ០៧៖០០​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុជា អ្នក​មាន​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩ មាន​ចំនួន​សរុប ៣៣១​នាក់ (​ស្រី​៧៦​នាក់ និង​បុរស ២៥៥​នាក់​) ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ៣០៤​នាក់ និង​អ្នក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ចំនួន ២៧​នាក់​៕

https://www.facebook.com/teabanh/posts/2460123224290108

Filed in: ព័ត៌មានជាតិ