ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​សម្តេច​តេជោ ហ៊ុន សែន ផ្ញើ​សារលិខិត​អបអរ​ដល់ ទិវា​ជន​មាន​ពិការភាព​កម្ពុជា លើក​ទី​២២ និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៣៨ (៣​ធ្នូ​)

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​ផ្ញើ​សារលិខិត​មួយ អបអរសាទរ​ដល់ ទិវា​ជន​មាន​ពិការភាព​កម្ពុជា លើក​ទី​២២ និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៣៨ ដែល​នឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ​។​

​ក្នុង​សារលិខិត សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ជា​រៀងរាល់ឆ្នាំ ព្រះរាជាណាចក្រ​កម្ពុជា​តែង​បាន​រៀបចំ​ប្រារព្ធ​មី​ឡឹង ដើម្បី​អបអរ​សារ​ទរ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា និង​អន្តរជាតិ ៣​ធ្នូ​។ ឆ្នាំ​២០២០​នេះ សកលលោក​បាន​ជួបប្រទះ​វិបត្តិ​ជំងឺ​កូវី​ដ​១៩ ដែល​បាន​ជះឥទ្ធិពល មកដល់​ព្រះរាជាណាចក្រ​កម្ពុជា ជាហេតុ​មិន​អាច​ធ្វើឱ្យ​មាន​ការជួប​ជុំ​ទ្រង់ទ្រាយ​ធំ ឬ​ប្រារព្ធ​ពិធី​មីទ្ទិង​ដូច​សព្វមួយដង​បាន​។​

​សម្តេច​បាន​សម្ដែង​នូវ​មនោសញ្ចេតនា​នឹករលឹក​និង​ព្រួយបារម្ភ​ពី​សុខទុក្ខ​របស់​បងប្អូន​មាន​ពិការភាព​ទូទាំង​ប្រទេស​អស់ពីដួងចិត្ត​។ បើទោះបីជា​ឆ្នាំនេះ រាជរដ្ឋាភិបាល​កម្ពុជា​អាក់ខាន​មិន​បាន រៀបចំ​ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២២ និង​អន្តរជាតិ​លើក​ទី​៣៨ យ៉ាង​ឱឡារិក​ទាំង​នៅ​ថ្នាក់​ជាតិ និង ក្រោម​ជាតិ​ក្ដី ក៏​មាន​ការចាត់តាំង​ឱ្យ​មាន​ការ​ចុះសួរសុខទុក្ខ នៅតាម​មជ្ឈមណ្ឌល និង​ទីតាំង​រស់នៅ​របស់​បង​ប្អូន​មាន​ពិការភាព ព្រោះ​រាជរដ្ឋាភិបាល​តែង​បាន​យកចិត្តទុកដាក់​មាន​ឆន្ទៈ​មោះមុត និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការលើកកម្ពស់ សិទ្ធិ​ជន​មាន​ពិការភាព និង​សូម​លើកទឹកចិត្ត​ឱ្យ​ជនរួមជាតិ​យើង​ទាំងអស់​រួម​គ្នា​បន្ត​លើកស្ទួយ​សុខុមាលភាព ជន​មាន​ពិការភាព​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ជា​ឧត្តម​ប្រយោជន៍​របស់​វិស័យ​ពិការភា​ពនៅ​កម្ពុជា​៕

​ខាងក្រោម​នេះ​ជា​សារលិខិត​របស់​សម្តេច​តេជោ ហ៊ុន សែន​៖

Filed in: ព័ត៌មានជាតិ