ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​ជាមួយ​ក្រុម​យុវតី «​អប្សរា​២៥​ដួង​» បាន​ចុះ​ជួយ​សរសេរ​ប្រវត្តិរូប​ជូន​ជន​មាន​ពិការភាព​ភ្នែក​ចំនួន​ជិត ២០០ នាក់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​រួម​ជាមួយ​យុវតី «​អប្សរា​២៥​ដួង​» ដែល​ជា​ក្រុម​របាំ​ជ័យលាភី​ឆ្នើម​កិត្តិយស​ថ្នាក់ខ្ពស់​ពី​សម្តេច​តេជោ ហ៊ុន សែន អបអរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា ឆ្នាំ​២០២០ សរុប​ក្រុមការងារ​មាន​ចំនួន​២៤​នាក់ ចុះ​ជួយ​បំពេញ​បែបបទ និង​ប្រវត្តិរូប​ជូន​ជន​មាន​ពិការភាព​ភ្នែក និង​កាយសម្បទា​ជិត​២០០​នាក់ នៅ​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ដើម្បី​ឱ្យ​ពួកគាត់​ទទួល បាន​សិទ្ធិ​បោះឆ្នោត​នា​ពេលខាងមុខ​។​

​សកម្មភាព​ទាំងនោះ​រួមមាន​៖ ការ​សម្រួលការ​ចល័ត​ទី​របស់​ជនពិកា​រ​ដោយ​ការដឹក​ដៃ​នាំ​ផ្លូវ ការសាកសួរ​ព័ត៌មាន ការចម្លង​អត្តសញ្ញាណប័ណ្ណ ការជួយ​បិទ​រូបថត ការជួយ​សរសេរ​ប្រវត្តិ​រូប ការជួយ​ផ្តិតមេដៃ និង​ការជួយ​បាញ់​អាល់កុល​លាង​សម្អាត​ដៃ​ជូន​ដល់​ពួកគាត់​ដើម្បី​បង្ការ​ការរីក​រាលដាល​នៃ​ការចម្លង​មេ​រោគកូ​វីដ​១៩ ស្រប​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបា​ល​។​

​គួរបញ្ជាក់​ថា សកម្មភាព​នេះ​ប្រព្រឹត្តឡើង​ដើម្បី​ជួយ​ដល់​ជន​មាន​ពិការភាព នៅ​សមាគម​តន្ត្រី​សំនៀង​ជនពិការ​ដែល​មាន លោក ចាប តូ (​ជន​មាន​ពិការភាព​ភ្នែក​) ជា​ប្រធាន និង​លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី និង​ជា​សមាជិក​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ជា​ប្រធានកិត្តិយស ក្រោម​ការយកចិត្តទុកដាក់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ