ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បញ្ជា​ឲ្យ​ផ្អាក​ការផាកពិន័យ​អ្នក​ល្មើសច្បាប់​ចរាច​រណ៍ តែ​ត្រូវ​ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​វិញ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​បទបញ្ជា​ថ្មី​មួយ​ឲ្យ​ផ្អាក​ការផាកពិន័យ​អ្នក​ល្មើសច្បាប់​ចរាច​រណ៍ ជា​បណ្ដោះអាសន្ន រហូត​រង់ចាំ​ព្រឹត្ដិការណ៍ «​សហគមន៍ ២៨​វិច្ឆិកា​» ត្រូវ​បាន​បិទ​បញ្ចប់ និង​មាន​ការណែនាំ​ថ្មី​។​
​នេះ​បើ​តាម​សារ​សំឡេង​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បណ្ដាញ​ព័ត៌មាន​ទទួលបាន​។​

​លោក​ឧត្តមសេនីយ៍ឯក ស ថេត បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ដោយ​មាន​ការណែនាំ​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក​បាន​ណែនាំ​ថា ក្នុង​រយៈពេល​១៥​ថ្ងៃនេះ ស្នើ​ឲ្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​យើង​អនុវត្ត​ទៅលើ​អនុក្រឹត្យ​លេខ​៣៩​នេះ សូម​ធ្វើ​ការផ្អាក​ការផាកពិន័យ​បណ្ដោះអាសន្ន​សិន​»​។​

​លោក​ឧត្តមសេនីយ៍ឯក ស ថេត បាន​សង្កត់ធ្ងន់ថា បើ​ទោះ​បី​ត្រូវ​ផ្អាក​ការផាកពិន័យ​បណ្ដោះអាសន្ន​មែន ប៉ុន្ដែ​មន្ដ្រី​នគរបាល​ចរាច​រណ៍​ទាំងអស់ ត្រូវ​ប្រចាំការ​នៅ​គោលដៅ​ដដែល ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​នៅក្នុង​រាជធានី​ភ្នំពេញ​។ បន្ថែម​ពី​នេះ លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​ឲ្យ​ផ្អាក​ការពិនិត្យ​ជាតិ​អាល់កុល​នៅពេល​យប់​ដូចគ្នា​ផងដែរ​៕

Filed in: ព័ត៌មានជាតិ