ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីណែនាំ​ចំនួន​១០​ចំណុច ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​មេ​រោគកូ​វីដ​-១៩ នៅក្នុង​សហគមន៍ នៅ​រាជធានី​ភ្នំពេញ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ដោយយោង​តាម​អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីណែនាំ​ចំនួន​១០​ចំណុច ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​មេ​រោគកូ​វីដ​-១៩ នៅក្នុង​សហគមន៍ នៅ​រាជធានី​ភ្នំពេញ​។ នេះ​បើ​យោងតាម​សេចក្តីណែនាំ​របស់​អភិបាល​រាជធានី​ភ្នំពេញ ដែល​អង្គភាព​ព័ត៌មាន យើង​ទទួលបាន​។​
*​ទី​១៖ ត្រូវធ្វើ​ការផ្អាក​រាល់​ការជួបជុំ ឬ​ការប្រមូលផ្ដុំ ដូចជា កម្មវិធី​អាពាហ៍ពិពាហ៍ កម្មវិធី​ជប់លៀង ឬ​ការជួបជុំ​បែប​សាសនា​ទាំងអស់​។​ល​។ ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០​។​
*​ទី​២៖ អនុញ្ញាត​ឱ្យ​មាន​ការជួប​ជុំ​មិនឱ្យ​លើស​ពី ២០​នាក់ ក្នុង​ករណី​ចាំបាច់ ប៉ុន្តែ​ការជួបជុំ​នេះ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​យ៉ាង​តិច​ចម្ងាយ ១,៥​ម៉ែត្រ ពី​ម្នាក់​ទៅ​ម្នាក់​។​
*​ទី​៣៖ ត្រូវ​ចាត់តាំង​កម្លាំង ដើម្បី​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ប្រជាពលរដ្ឋ ដែល​ប៉ះពាល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោលៗ «​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​» ឱ្យទៅ​ធ្វើ​តេស្ត​រក​មេ​រោគកូ​វីដ​១៩​។ ក្នុងករណី​លទ្ធផល​តេស្ត​អវិជ្ជមាន ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក្ត​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ​នៃ​ក្រសួង​សុខាភិបាល​។​
*​ទី​៤៖ ត្រូវ​ចុះ​ត្រួតពិនិត្យ និង​តាមដាន​នៅ​តាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​កន្លែង​លក់ដូរ​នានា ឱ្យ​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេ​រោគកូ​វីដ​-១៩ ក្នុង​នោះ​ម្ចាស់​អាជីវកម្ម ទាំងអស់​ខាងលើ​ត្រូវ​រៀបចំ​ជែល ឬ​អាល់កុល​លាងដៃ នៅមុខ​ច្រកទ្វារ​ចេញ​-​ចូល និង​ត្រូវ​ចាត់តាំង​បុគ្គលិក​ឱ្យ​ធ្វើការ​វាស់​កម្ដៅ​ភ្ញៀវ​ទាំង ដោយ​ឈរ​តម្រង់​ជួរ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម មុន​នឹង​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ទីតាំង​អាជីវកម្ម​ទាំងនោះ ព្រមទាំង​ត្រូវ​រៀបចំ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​យ៉ាង​តិច​១,៥​ម៉ែត្រ ពី​ម្នាក់​ទៅ​ម្នាក់​ក្នុងពេល​អង្គុយ​។ ក្នុងករណី​ដែល​ម្ចាស់​ទីតាំង​អាជីវកម្ម​ខាងលើ មិន​អនុវត្ត​តាម​ការណែនាំ​ទេនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​។​
*​ទី​៥៖ ត្រូវ​ចុះ​ត្រួតពិនិត្យ និង​តាមដាន​ការអនុវត្ត​នូវ​វិធានការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ទីតាំង​អាជីវកម្ម​មួយ ចំនួន​ដូចជា ក្លឹប​ហាត់ប្រាណ រោងភាពយន្ត KTV ក្លឹប​កម្សាន្ត (​រង្គសាល ខារ៉ាអូខេ ឌី​ស្តូតែ​ក បៀរហ្គាឌិន​) អាជីវកម្ម​ម៉ាស្សា​សុខភាព និង​ស្មៅ​។​
*​ទី​៦៖ ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ទីកន្លែង​ស្នាក់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះ ដែល​បញ្ជូន​មក​ពី​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក និង​ពិនិត្យ​ស្ថានភាព​បងប្អូន​ប្រជាពលរដ្ឋ ដែល​ស្ម័គ្រចិត្ត​ធ្វើ​ចត្តា​ឡី​ស័ក នៅ​មណ្ឌល​ចត្តា​ឡីស័​ក​ទាំងអស់ ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ត្រូវ​រៀបចំ​ចាត់ចែង​ការងារ​បន្ត ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការតាមដាន​សុខភាព​។​
*​ទី​៧៖ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ករណី​មិន​ចាំបាច់​មិន​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​។ ក្នុងករណី​ដែល​មាន​តម្រូវការ​ចាំ​ប៉ាច់​ជៀស​មិន​ផុត មិន​ត្រូវ​ឱ្យ​មាន​ការ​ក​ក​កុញ​តាម​ភ្លើង​ចរាច​រណ៍ (​ភ្លើងស្តុប​) នានា នៅក្នុង​រាជធានី​ភ្នំពេញ​ឡើយ​។​
*​ទី​៨៖ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវធ្វើ​ការផ្អាក​រាល់​ការប្រជុំ​ចាប់ពី​ពេល​នេះ​រហូតដល់​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០​។ ចំពោះ​ទីតាំង​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ត្រូវ​រៀបចំ​ចាំបាច់​ឱ្យ​មាន​ការ​វាស់​កម្តៅ ការពាក់​ម៉ាស់ ការលាង​ដៃ​សម្លាប់​មេរោគ និង​រៀបចំ​កន្លែង​អង្គុយ​ចម្ងាយ​១,៥​ម៉ែត្រ ពី​ម្នាក់​ទៅ​ម្នាក់ ដោយ​កំណត់​ចំនួន​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​មិនឱ្យ​លើស​ពី​២០​នាក់ ក្នុងពេល​ម្តងៗ​។​
*​ទី​៩៖ ចំពោះ​ផ្សារ​រដ្ឋ និង​ផ្សារ​ឯកជន ត្រូវ​រៀបចំ​ឱ្យ​មាន​ការ​វាស់​កម្ដៅ ការពាក់​ម៉ាស់ និង​ការ​លាងដៃ​សម្លាប់​មេរោគ ព្រមទាំង​ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គម្លាត​សុវត្ថិភាព​សង្គម​។​
*​ទី​១០៖ ត្រូវ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេ​រោគកូ​វីដ​-១៩ ផ្សេង​ទៀត​របស់​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​កំពុង​នៅ​ជា​ធរមាន​៕
​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​-​អង្គភាព​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ពាណិជ្ជករ អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដូចខាងក្រោម​៖

Filed in: ព័ត៌មានជាតិ