ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អភិបាល​ខេត្ត​កំពត​ចុះ​ដោះស្រាយ​បញ្ហាយឺតយ៉ាវ​និង​កកស្ទះ​ការនាំ​ស្រូវ​ចេញទៅ​វៀតណាម​តាម​ច្រក​តន់​ហន់ ឃុំ​ព្រែក​ក្រឹស

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ក្នុង​រយៈពេល​ជាង​ពីរ​សប្តាហ៍​កន្លងមកនេះ ការនាំ​ស្រូវ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី​តន់​ហន់ នៃ​ឃុំ​ព្រែក​ក្រឹស​ស្រុក​កំពង់ត្រាច ខេត្ត​កំពត មាន​ភាពយឺតយ៉ាវ ហើយ​ឈ្មួញ​មកពី​ខេត្ត​ឆ្ងាយ​ត្រូវ​រងចាំ​ជាច្រើន​ថ្ងៃ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ការងារ​រកស៊ី ។ ដើម្បី​សម្របសម្រួល​ដោះស្រាយ​ឆ្លើយតប​ជាបន្ទាន់​ជុំវិញ​បញ្ហា​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ចុះ​ពិនិត្យ​នៅ​តំបន់​ព្រំដែន​ដោយផ្ទាល់ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។

​ក្រោយពី​បាន​ពិនិត្យ និង​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ មន្ត្រី​ជំនាញ និង​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​ធ្វេរ​ភាគីត​ន់​ហន់ ឈ្មួញ និង​ប្រជាពលរដ្ឋ បានឲ្យដឹងថា មូលហេតុ​សំខាន់​ដែល​នាំឲ្យ​មាន​ការកកស្ទះ និង​យឺតយ៉ាវ​ក្នុង​ការនាំ​ស្រូវ​ចេញ​មាន​ពីរ​ចំណុច​សំខាន់ ទី​១. ដោយសារ​ជំងឺ​កូវី​ដ​១៩ កំពុង​ឆ្លង​រាលដាល​នៅ​ប្រទេស​វៀតណាម ភាគី​វៀតណាម​រិត​បន្តឹង​វិធានការ​ការពារ និង​ទី​២. កា​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​កោ​គ​របស់​វៀតណាម (​ទាមទារ​ឲ្យមាន​ឯកសារ​ពាក់ព័ន្ធ និង​ការកំណត់​ទម្ងន់​រថយន្ត​ដឹកទំនិញ​តាមច្បាប់​)​។

​នៅក្នុង​ឱកាស​នោះ លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត បានបញ្ជាក់​ថា ជា​មោទនភាព​សម្រាប់​កម្ពុជា​ក៏​ដូចជា​ខេត្ត​កំពត​ផងដែរ ដែល​ប្រជាពលរដ្ឋ​បាន​ផលិត​ស្រូវ លើស​ពី​តម្រូវការ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ និង​សល់​សម្រាប់​នាំ​ចេញ​ក្រៅប្រទេស ដែល​មាន​តម្លៃ​សមរម្យ​នាពេល​បច្ចុប្បន្ន​នេះ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ​ហ៊ុន សែន​ជា​ប្រមុខ​ដឹកនាំ ដែល​បាន​ដាក់ចេញ​នូវ​នយោបាយ​ការនាំ​ស្រូវ​អង្ករ​ចេញលក់​ក្រៅ​ប្រទេស​ឲ្យបាន​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។

​ដូច្នេះ​ដើម្បី​សម្រួល​ដល់​ការនាំចេញ រដ្ឋបាលខេត្ត ដែល​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល រួម និង​សមត្ថកិច្ច អាជ្ញាធរ​មន្ទីរជំនាញ ពាក់ព័ន្ធ ត្រូវធ្វើ​យ៉ាងណា​រួម​សហការ​គ្នា រក​វិធី​ដោះស្រាយ សម្របសម្រួល បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​អាជីវករ​ក៏​ដូច​ប្រជាពលរដ្ឋ ដើម្បី​ជំរុញ​ការនាំ​ស្រូវ​ចេញ​ទៅ​លក់​ក្រៅប្រទេស ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​ប្រជាកសិករ​ខ្មែរ​ផង​ដែរ​។​

​លោក​អភិបាលខេត្ត​បាន​ដាក់ចេញ​នូវ​ដំណោះស្រាយ​ចំពោះ​មុខ​ថា រដ្ឋបាល​ខេត្ត​នឹង​បង្កើត​ក្រុម​ការងារ​ដោះស្រាយ​ការនាំចេញ​ស្រូវ និង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​វៀតណាម​តាមរយៈ​Video Conference ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​នូវ​បញ្ហា​រាំងស្ទះ និង​យន្តការ​សម្របសម្រួល​កា​រ​នាំចេញ​ស្រូវ​ដែល​មិន​ទាន់​មាន​ភាព​ប្រទាក់ក់​ក្រឡា​គ្នា សំដៅ​ដល់​ការនាំ​ស្រូវ​ចេញ​ឲ្យមាន​ភាពរលូន​។​

​លោក ជាវ តា​យ​អភិបាលខេត្ត ក៏​បាន​ក្រើនរំលឹក​សំណូមពរ​ដល់​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច ទាំង​ថ្នាក់​ខេត្ត និង​តាម​ព្រំដែន​រួម​នឹង​ប្រជាពលរដ្ឋ ត្រូវ​រួមគ្នា​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ តាម​ការអំពាវនាវរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ​ហ៊ុនសែន នឹង​លុបបំបាត់​កាត់បន្ថយ​ភាព​អសកម្ម​ផ្សេងៗ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​កិច្ច​ប្រកប​របរ​ជំនួញ​រវាង​កម្ពុជា​វៀតណាម​ឲ្យបាន​កាន់តែ​ប្រសើរ​៕

Filed in: ព័ត៌មានជាតិ