ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​នាយ​ឧត្តមសេនីយ៍ សៅ សុខា ចាត់​ឲ្យ​តំណាង​នាំយក​ថវិកា​ជាង​៣០​លាន​រៀល ប្រគល់ជូន​ក្រុមគ្រួសារ​អាវុធហត្ថ​ដែល​បាន​ទទួលមរណភាព

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ក្រុមការងារ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ម៉ាន់ ដា​វីត នាយរងខុទ្ទកាល័យ​ក​ង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អ្នកសម្របសម្រួល មូលនិធិ​មហា​គ្រួសារ កងរាជអាវុធហត្ថ ដែល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​ចុង​សប្តាហ៍​កន្លងទៅ បាន​នាំយក​ថវិកា​របស់​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ​ជាង ៣០​លាន​រៀល ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​សព​លោក​អនុសេនីយ៍ត្រី ឯក វឌ្ឍនៈ ជំនួយការ កងវរសេនាតូច​ចល័ត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ទើប​ទទួល​មរណភាព​នា​ពេល​ថ្មីៗ​នេះ ដោយ​រោគាពាធ​។​

​លោក​វរសេនីយ៍ត្រី ម៉ាន់ ដា​វីត បាន​ពាំនាំ​នូវ​ប្រសាសន៍​សួរសុខទុក្ខ ជូន​ដល់​ក្រុមគ្រួសារ​សព​របស់លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រកប​ដោយ​សមាណ​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​នេះ ដែល​លោកនាយ​ឧត្តមសេនីយ៍ មាន​ការសោកស្តាយ​ដ៏​ក្រៀមក្រំ​បំផុត ក្នុង​ការបាត់បង់​សមាជិក​ជា​ទីស្រលាញ់​បំផុត​នេះ ដែល​លោក​គឺជា​ស្វាមី​ប្រកប​ដោយ​សង្គហធម៌​ដ៏​ល្អ និង​ជា​ឪពុក ជា​ជីតា ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ ដែល​គ្មាន​ថ្ងៃ​នឹង​អាច​ត្រឡប់មកវិញ​បាន​។​

​លោក​វរសេនីយ៍ត្រី ម៉ាន់ ដា​វីត បានឲ្យ​ដឹង​ដែរថា ដោយ​ជ្រក​ក្រោម​ទិស​ស្លោក «​ជួយ​គិត ជួយ​ធ្វើ រួម​ទទួលខុសត្រូវ​» ដែល​ជា​ទិស​ស្លោក​ដ៏​មាន​អត្ថន័យ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ដែល​តែងតែ​ក្រើនរំលឹក​ដល់​មេបញ្ជាការ​បណ្តា​អង្គភាព​ទាំងអស់ ចំណុះ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាំបាច់​ត្រូវមាន​ស្មារតី មនុស្សធម៌ គុណធម៌ ចូលរួម​ថែរក្សា និង​យកចិត្តទុកដាក់ ទៅលើ​បងប្អូន កងរាជអាវុធហត្ថ​ទាំងអស់ ដែល​នៅក្រោម​ឱវាទ ជាពិសេស​នៅពេល​ដែល​ពួកគាត់ កំពុង​ជួប​នូវ​ទុក្ខលំបាក ទើប​ថ្ងៃនេះ​លោកនាយ​ឧត្តមសេនីយ៍​មេបញ្ជាកា​រ បាន​ចាត់តាំង​ក្រុមការងារ នាំយក​បច្ច័យ មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់ លោកនាយ​ឧត្តមសេនីយ៍ផ្ទា​ល់ ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​នូវ​ទុក្ខលំបាក​ភ្លាមៗ របស់​សមាជិក​ក្រុម គ្រួសារ​នៃ​សព​៕

Filed in: ព័ត៌មានជាតិ