ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ក្រសួង​សុខាភិបាល ដើម្បី​ការពារ​ជំងឺ​កូវី​ដ​-១៩ ឆ្លង​ចូល​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ តាមរយៈ​អង្គភាព​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ រស់​នៅក្នុង​រាជធានី​ភ្នំពេញ សូមមេត្តា​បន្ត​អនុវត្ត​តាម​ការអំពាវនាវ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ឲ្យបាន​ហ្មត់ចត់​ជាទីបំផុត ដើម្បី​ការពារ ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​។​

​ជាមួយគ្នានេះដែរ អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យ​បន្ត​រស់នៅ​ធម្មតា​តាម​បែប​គន្លង​ថ្មី ដោយ​ពាក់​ម៉ាស់ (​ក្នុង​ករណី​ចាំបាច់​)​។ ជាពិសេស​នៅ​ក្នុង​កាលទេសៈ​នេះ សូម​មើល​ការខុសត្រូវ​កូនចៅ​ខ្លួន ដោយ​កុំ​ឱ្យ​ដើរ​ចេញ​ក្រៅ​ផ្ទះ​រហេតរហូត​បើ​មិនចាំបាច់​។ តែបើ​អាក់ខាន​មិន​បាន​នោះ នៅ​ពេល​ចេញ​ដើរ​ត្រូវ​ពាក់​ម៉ាស់​ជាប់​ជានិច្ច ហើយ​សូម​កុំ​ឱ្យមាន​ការជួបជុំ​គ្នា​កុះករ​ច្រើនពេក (​កាត់បន្ថយ​ជា​អតិបរិមា នូវ​ចំនួន​មនុស្ស ជួបជុំគ្នា​)​។​

​បន្ថែម​ពី​នេះ លោក ឃួ​ង ស្រេង ក៏​បាន​ក្រើន​រំ​ឮ​ក​ដល់​ប្រជាពលរដ្ឋ ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​ជាមួយ​អាល់​កុល ឬ​ទឹក​ដែល​សម្រាប់​លាងដៃ ឱ្យបាន​ញឹកញាប់ កុំ​យក​ដៃ​ដែល​មិន​បាន​លាង​សម្អាត មក​ប៉ះ​ផ្ទៃ​មុខមាត់​របស់​ខ្លួន និង​ត្រូវ​រក្សា​សុវត្ថិភាព​សង្គម និង​សុវត្ថិភាព​បុគ្គល​ឱ្យ​លើស​ពី​មួយ​ម៉ែត្រ​កន្លះ ឡើងទៅ​ជា​ចាំបាច់​។​

​សូមជម្រាបថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ផ្ញើ​សារ​ណែនាំ​ពិសេស​បន្ទាន់​មួយ​ទាំងយប់ ក្រោយ​ពេល​រក​ឃើញ​ក្រុមគ្រួសារ​របស់​អគ្គនាយក​ពន្ធនាគារ ក្រសួង​មហាផ្ទៃ​ចំនួន​៦​នាក់​មាន​ជំងឺ​កូវី​ដ​-១៩ ដែល​ជា​ការឆ្លង​ក្នុង​សហគមន៍ លើកដំបូង​នៅ​កម្ពុជា​។​

​បើ​ទោះបីជា​យ៉ាងណា សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​មេត្តា​កុំ​មាន​ការ​ស្លន់ស្លោ ឬ​ឆោឡោ​រហូត​បាត់បង់​ការគ្រប់គ្រង តែ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ពាក់​ព័ន្ធ​ការការពារ​ខ្លួន​តាមរយៈ​ការពាក់​ម៉ាស់ ការ​លាងដៃ ការ​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។ ក្នុងករណី​មាន​ការសង្ស័យ​ត្រូវ​រក​ការបញ្ជាក់​ពី​គ្រូពេទ្យ​ឱ្យបាន​ឆាប់​។ សម្តេច​តេជោ ក៏​បាន​ស្នើសុំ​កុំឱ្យ​មាន​ការប្រមូលផ្តុំ​ណាមួយ​។​

​សម្តេច​តេជោ បានបញ្ជាក់​ថា សម្តេច​នឹង​មិន​អំពាវនាវ​ឱ្យមាន​ការបិទ​សាលារៀន​នៅ​ភ្នំពេញ និង​ខេត្ត​ពាក់ព័ន្ធ​ទេ​។ អ្វី​ដែល​ជា​ការចាំបាច់​នៅពេលនេះ គឺ​តម្រូវការ​នូវ​ការពាក់​ម៉ាស់ ការ​លាងដៃ ការរក្សា​គម្លាត​សុវត្ថិភាព​តែប៉ុណ្ណោះ​។ សម្តេច​តេជោ បាន​បន្ថែមថា ត្រូវ​ទុក​សាលារៀន​ដំណើរការ​ធម្មតា​ទៅ​តាម​គន្លង​ថ្មី​។​

​សូមបញ្ជាក់​ថា កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ចូល​ក្នុង​សហគមន៍​ជា​លើកដំបូង​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់ពី​ធ្វើ​តេស្ត​រកឃើញ​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ លើ​ក្រុម​គ្រួសារ​អគ្គនាយក​ពន្ធនាគា​រ​កម្ពុជា រួម​នឹង​អ្នករស់នៅ​ជាមួយ​សរុប​៦​នាក់​។ ក្រសួង​សុខាភិបាល មិនទាន់​បាន​រក​ឃើញ​ពី​ប្រភព​នៃ​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​នេះ​នៅឡើយ​។​

​ជា​វិធានការ​ទប់ស្កាត់​ការរីក​សាយភាយ ឬ​ការចម្លង​កាន់តែខ្លាំង រាជរដ្ឋាភិបាល បាន​ដាក់ចេញ​វិធានការ​បន្ទាន់​មួយចំនួន ដូចជា​ការបិទ​ផ្សារ​ទំនើប​អ៊ី​អន ១ និង​ការតម្រូវ​ឱ្យ​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ដែល​រួមមាន​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ផង​នោះ ចាប់ផ្តើម​ធ្វើ​ចត្តា​ឡី​ស័ក និង​យក​សំណាក​ពិនិត្យ​រក​មេរោគ​។​

​ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍​នេះ នាំគ្នា​ទៅ​យក​សំណាក​ពិនិត្យ​រក​មេរោគ ក្នុង​នោះ​ប្រជាពលរដ្ឋ​ធម្មតា ទៅ​កាន់​ផ្សារ​ទំនើប​អ៊ី​អន ១ សម្រាប់​មន្ត្រីរាជការ​ត្រូវ​យក​សំណាក នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​គិត​មកដល់​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កើត​ជំងឺ​កូវី​ដ​១៩ សរុប ៣១៥​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ៣០១​នាក់ និង​កំពុង​សម្រាក​ព្យាបាល ១៤​នាក់​៕
​អត្ត​បទ រុន សារ៉េត​

Filed in: ព័ត៌មានជាតិ