ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោក​វរសេនីយ៍ឯក​លឿង រដ្ឋា បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តន៍​ការងារ​នគរបាល និង​សហគមន៍ ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០២០ និង​ដាក់​ទិសដៅ​អនុវត្ត​បន្ត​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ដ​ត្បូងឃ្មុំ ៖ ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូររាំងឪ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក​លឿង រដ្ឋា អធិការនគរបាល​ស្រុក​អូ​រាំង​ឪ បានបេ​ី​កកិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តន៍​ការងា​រ​នគរបាល និង​សហគមន៍ ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០២០ និង​ដាក់​ទិសដៅ​អនុវត្ត​បន្ត ។​

​នៅ​ក្នង​កិច្ចប្រជុំ​នេះ​លោក​វរសេនីយ៍ឯក​លឿង រដ្ឋា លើក​អំពី​៖
– ពង្រឹង​ការអនុវត្តន៍​ការងារ​នគរបាល និង​សហគមន៍ ( ទម្រង់​ទាំង​៤ ) ។​
– ពង្រឹង​ការអនុវត្តន៍​គោលនយោបាយ​ភូមិ​.​ឃុំ មាន​សុវត្ថិភាព លក្ខណៈសម្បត្តិ ៩ យ៉ាង ។​
– បាន​ចាត់តាំង​កម្លាំង​ឈរជើង​តាម​គោលដៅ​ដែល​បានកំណត់ ប្រចាំការ​ទីប្រជុំជន​ផ្សារ​អូររាំងឪ និង​ចុះ​ល្បាត​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទះ​ពេលយប់​-​ថ្ងៃ​
​និង​តំបន់​ងាយ​រងគ្រោះ ដើម្បី​ការពារ​សន្តិសុខ រក្សា​សុវត្ថិភាព​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ។​
– ជំរុញ​លោកនាយ​ប៉ុស្តិ៍​ទាំង​៧​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​មិន​មាន​អត្តសញ្ញាណប័ណ្ណ​យក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង បញ្ជី គ​.​ជ​.​ប និង​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណ​ប័ណ្ណ​ហើយ មិន​យក​ទៅ​ចុះឈ្មោះ​ក្នុង​បញ្ជី​គ​.​ជ​.​ប​
– ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​សៀវភៅ​គ្រួសារ ក​៤ សៀវភៅ​ស្នាក់នៅ ក​២ និង​អត្តសញ្ញាណប័ណ្ណ ។​
​ផែន​សណ្តាប់ធ្នាប់​និង​លោក​នាយប៉ុស្ត៍​ទាំង​៧​ចុះ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជា​ពល​ទាំងអស់​អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អគ្គីភ័យ​ឆាបឆេះ​នៅ​រដូវប្រាំង​នេះ អោយ​ពួកគាត់​ត្រៀម​បំពង់​ពន្លត់អគ្គីភ័យ ពាងទឹក អាងទឹក ស្តុប​ទឹ​កទុក និង​កន្លែង​បូមទឹក​នៅពេល​មាន​អគ្គីភ័យ​ឆាបឆេះ ងាយស្រួល​ពន្លត់​ទាន់ពេល​។​
– ផ្សព្វ​ផ្សា​យ្ផែ​ន​ការ របស់​លោក​ឧត្តមសេនីយ៍ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មំុ ។​
– ចាត់​វិធានការ​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​.១៩​។​
​វត្តមាន​ចូលរួម​ប្រជុំ​មាន ៖​លោក​អធិការរង លោកនាយ នាយរង​ផ្នែក លោកនាយ នាយរង​ប៉ុស្តិ៍ និង​មន្ត្រី​ផ្នែក​ជំនាញ ចំនួន ៣៤ នាក់ ៕

Filed in: ព័ត៌មានជាតិ