ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អនុញ្ញាត​ឲ្យ​អនុព័ន្ធ​យោធា​មី​យ៉ាន់​ម៉ា​ប្រចាំ​កម្ពុជា ទើប​ចប់​អាណត្តិ​ចូល​ជួប​សម្តែង​ការគួរសម និង​ជម្រាបលា

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បានអនុញ្ញាត​ឲ្យ​ឧត្ដម​សេនីយ៍​ត្រី វីន កូ​កូ អនុព័ន្ធ​យោធា​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ទើប​បញ្ចប់​អាណត្តិ​ការទូត​នៅ​កម្ពុជា បាន​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​។​

​នៅក្នុង​ជំនួប​ដែល​បាន​ធ្វើឡើង​នៅ​អគ្គបញ្ជាកាដ្ឋាននោះ ឧត្ដមសេនីយ៍ត្រី វីន កូ​កូ បាន​គូសបញ្ជាក់ថា ក្នុង​រយៈពេល​៣​ឆ្នាំ​ដែល​លោក​បាន​រស់នៅ និង​បំពេញ​ការងារ​ជា​អនុព័ន្ធយោធា លោក​បាន​សិក្សា​ស្រាវជ្រាវ​ជាច្រើន​ពី​វប្បធម៌ និង បេតិកភណ្ឌ​ដ៍​តម្លៃ​របស់​កម្ពុជា​។​

​ជាមួយ​នោះ លោក​អនុព័ន្ធ​យោធា​មី​យ៉ាន់​ម៉ា ក៏​បាន​សង្កេតឃើញ និង វាយតម្លៃ​ខ្ពស់ នូវ​សន្ទុះ​រីកចម្រើន​លើ​គ្រប់​វិស័យ​ដែល​កម្ពុជា​សម្រេចបាន ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ ហើយ​កម្ពុជា​មាន​ស្ថិរភាព និង​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​។​

​អនុព័ន្ធ​យោធា​មី​យ៉ាន់​ម៉ា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​សម្តេច​តេជោ ហ៊ុន សែន ព្រមទាំង​ប្រជាជន​កម្ពុជា ដែល​បាន​ជួយ​ឧបត្ថម្ភ​ម៉ាស​ចំនួន​ជាង​២​លាន និង​បរិក្ខា​ពេទ្យ​មួយ​ចំនួន​ទៀត ដល់​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ការពារ​ជំងឺ​រាតត្បាត​កូវី​ដ​១៩​។ ឧត្ដមសេនីយ៍ត្រី ចាត់ទុក​ការបរិច្ចាគ​របស់​សម្តេច​តេជោ​នាពេលនេះ គឺ​ពិតជា​មាន​តម្លៃ និង ឆ្លុះបញ្ចាំង​នូវ​ចំណងមិត្តភាព​ពិតប្រាកដ ដែល​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចំពោះ​មី​យ៉ាន់​ម៉ា នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​។​

​ជា​កិច្ច​ឆ្លើយតប នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការទូត​របស់​អនុព័ន្ធ​យោធា​មី​យ៉ាន់​ម៉ា ដែល​ធ្វើឲ្យ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិរវា​ង​កងទ័ព ប្រទេស​ទាំង​ពីរ​កាន់តែ​ត្រូវបាន​ពង្រឹង និង ពង្រីក​ជា​បន្តបន្ទាប់​។​

​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ រម្លឹកថា ប្រទេស​ទាំង​ពីរ​(​កម្ពុជា​-​មី​យ៉ាន់​ម៉ា​) មាន​ប្រពៃណី និង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​១៩៥៥ ហើយ​នៅ​ឆ្នាំ​២០២០​នេះ គឺជា​ខួប​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​

​នាយ​ឧត្ដមសេនីយ៍ បាន​សម្តែង​ការអបអរសាទ​ចំពោះ​ការបោះឆ្នោត​សកល​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន សម្រាប់​ដល់​ការត្រួសត្រាយ​ផ្លូវ​សន្តិភាព ការបង្រួបបង្រួម​ជាតិ និង ស្ថិរភាព​នៅក្នុង​ប្រទេស​។​

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ក៏​បាន​ចូលរួម​សោកស្ដាយ​ផង​ដែរ ចំពោះ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ធ្វើឲ្យប៉ះពាល់​ដល់​អាយុជីវិត​មនុស្សជាង ១,៨០០ នាក់​។​

​នាយ​ឧត្ដមសេនីយ៍​បាន​គូសបញ្ជាក់​បន្តទៀតថា ថ្វី​ត្បិត​កម្ពុជា​ជា​ប្រទេស​តូច​ហើយ​ក្រ ក៏​សម្តេច​តេជោ ហ៊ុន សែន ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា តែង​បាន​យកចិត្តទុកដាក់​ដល់​កិច្ចការ​មនុស្សធម៌ ជួយសង្គ្រោះ​ជីវិត​មនុស្ស​នៅ​លើ​នាវា Westerdam ដោយ​មិន​ប្រកាន់​ជាតិ​សាសន៍ ហើយ​ថ្មីៗ​នេះ សម្តេច​តេជោ ហ៊ុន សែន នៅតែ​បន្ត​ជួយ​ឧបត្ថម្ភ​ម៉ាស និង​សម្ភារ​បរិក្ខា​ពេទ្យ​មួយ​ចំនួន ដល់​បណ្តា​ប្រទេស​នៅក្នុង​តំបន់ ក្នុងនោះ​មាន ប្រទេស​ឡាវ​, មី​យ៉ាន់​ម៉ា និង​ទី​ម័រ ក្នុង​ស្មារតី​មិត្តភាព សាមគ្គីភាព​យូរអង្វែង ក៏​ដូច​ជា​ការ​រួមដៃគ្នា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បង្ការ ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩៕

Filed in: ព័ត៌មានជាតិ