ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

លោក ឃួ​ង ស្រេង​៖ នៅ​ដើម​រដូវប្រាំង​ឆ្នាំ​២០២១ អាជ្ញាធរ​នឹង​ចាប់ផ្តើម​អភិវឌ្ឍន៍​ស្ថានីយ​បូមទឹក​បឹងទំពុន ធ្វើយ៉ាងណា​កុំឲ្យ​មាន​ការជន់​លិច​នៅ​ពេលខា​ង​មុខ​ទៀត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ផែនការ​បំពាក់​ម៉ាស៊ីនបូមទឹក​ថ្មី​ទំហំ​១​ម៉ែត្រ​កន្លះ ១​គ្រឿង និង​ទំហំ​១​ម៉ែត្រ​២​តឹក ចំនួន​២​គ្រឿង រួម​ទាំង​ការស្តារ​ប្រឡាយ​ទឹក​ឱ្យ​កាន់តែ​ធំ និង​ជីក​បុក​ស៊ី​ផាយ អម​សងខាង​ប្រឡាយ នៅ​ស្ថានីយ​បូមទឹក​បឹងទំពុន ដើម្បី​ពន្លឿន​ការបូមទឹក​ឱ្យ​បានលឿ​ន បញ្ចៀស​ការលិចលង់​ដោយ​ជំនន់​ទឹក​ទឹកភ្លៀង​នៅ​ឆ្នាំក្រោយៗ​នោះ​។​

​ការសម្រេច​លើក​ផែនការ​បំពាក់​ម៉ា​ស៊ី​បូមទឹក​ថ្មី រួម​ទាំង​ការស្តារ​ប្រឡាយ​នៅ​ស្ថានីយ​បូមទឹក​បឹងទំពុន​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការអភិវឌ្ឍ​ស្ថានីយ​បូម​បឹងទំពុន នៅ​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតី​លោក ឃួ​ង ស្រេង​។​

​លោក​អភិបាល​រាជធានី បាន​បន្តថា បន្ទាប់​ពី​ឆ្នាំ​នេះ​ស្ថានភាព​ទឹកភ្លៀង​ធ្លាក់​ខ្លាំង រួមទាំង​សមត្ថភាព​បូមទឹក​នៅមាន​កម្រិត បាន​ធ្វើឱ្យ​តំបន់​មួយចំនួន​រង​ការ​ជន់​លិច​ដោយសារ​ជំ​នន​ទឹកភ្លៀង ដែល​បង្ក​ការរំខាន​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា «​ស្ថានីយ​បូមទឹក​បឹងទំពុន​នេះ បាន​ទទួល​ទឹក​ពី​ផ្ទៃ​រង​ទឹកភ្លៀង​ជាច្រើន ដូចជា ហូរ​ពី​បឹង​សាឡាង តំបន់​ម៉ុង​ឌី​យ៉ាល់ ផ្លូវ​២៦១ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទទួល​គោក តំបន់​លូ​ប្រាំ ស្ទឹងមានជ័យ និង​មួយ​ផ្នែក​ទៀត នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដូច្នេះ​ទាមទារ​ឱ្យមាន​ការអភិវឌ្ឍ​ឡើងវិញ ដើម្បី​មាន​សមត្ថភាព​រំដោះ​ទឹក​បាន​លឿន​»​។​

​លោក​បាន​បញ្ជាក់ថា «​អាជ្ញាធរ​នឹង​ចាប់ផ្តើម​អភិវឌ្ឍន៍​ស្ថានីយ​បូមទឹក​នេះ ចាប់ពី​ដើម​រដូវប្រាំង​ឆ្នាំ​២០២១​នេះ​តទៅ ដើម្បី​ធ្វើ​យ៉ាងណា​កុំ​មាន​ការ​ជន់​លិច​នៅ​ឆ្នាំ​២០២១ ខាង​មុខ​ត​ទៀត​»​។​

​លោក​អភិបាល​រាជធានី បញ្ជាក់ថា ថ្ងៃ​នេះ​ដែល​រដ្ឋបាល​រាជធានី រៀបចំ​ប្រជុំ​ដើម្បី​ធ្វើ​កិច្ច​ការងារ​បន្ថែមទៀត​រួមមាន​៖
*​ទី​១៖ ត្រូវ​សិក្សា​បន្ថែម​ពី​ស្ថានីយ​បូម​
*​ទី​២៖ ត្រូវ​រៀបចំ​បុក​ស៊ី​ផាយ ស្តារ​អាង​ស្តុក​ទឹក​ឡើងវិញ​។ នេះ​ជា​ចំណុច​សំខាន់​ធ្វើ​យ៉ាងណា​ឱ្យ​ទឹក​ទៅដល់ ហើយ​មាន​ទឹក​បូម​នៅ ស្ថានីយ​មាន​សមត្ថភាព​បូមទឹក​នេះ​ទាន់ពេលវេលា ធ្វើយ៉ាងណា​កុំ​ឱ្យ​លិច​។​

​ក្នុងនោះ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ថា ស្ថានភាព​ម៉ាស៊ីនបូមទឹក​បឹងទំពុន​បច្ចុប្បន្ន ដំណើរការបាន ៦​គ្រឿង ដែល​៤​គ្រឿង​ជា​ម៉ាស៊ីន​ចាស់​អាច​បូម បាន​១០​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី និង​ម៉ាស៊ីន​ថ្មី​ចំនួន​២​គ្រឿង អាច​បូ​ប​បាន​ចំនួន​៥ ម៉ែត្រគូប​ក្នុង​មួយ​វិនាទី ដែល​សរុប​ទាំងអស់​១៥​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី ដូចនេះ​មិន​បំពេញ​សេចក្តីត្រូវការ​បានឡើយ​។​

​លោក​បាន​បន្តថា តាម​ការសិក្សា​បានឱ្យដឹងថា ផ្ទៃ​រងទឹក​ភ្លៀង​ដែល​ហូរ​ទៅ​ស្ថានីយ​បឹងទំពុន​មាន​ទំហំ ៣០៣២​ហិកតា ប្រសិនបើ​ទឹកភ្លៀង​៣០​មី​លី​ម៉ែត្រ ក្នុង​មួយ​ម៉ោង នោះ​ចំនួន​ទឹកភ្លៀង នឹង​កើនឡើង ជាង​៩​សែន​៩​ពាន់​ម៉ែត្រគូប ភ្លៀង​៤០​មី​លី​ម៉ែត្រ ក្នុង​មួយ​ម៉ោង បរិមាណ​ទឹក​ជាង​១​លាន​២​សែន និង​ប្រសិនបើ​ភ្លៀង​ខ្លាំង​៦០ មី​លី​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​នោះ បរិមាណ​ទឹក ជាង​១​លាន​៨​សែន ម៉ែត្រគូប ដូច្នេះ​បរិមាណ​នេះ​មិន​ទាន់​ឆ្លើយតប​នឹង​ម៉ាស៊ីនបូមទឹក​នោះទេ​។​

​លោក​បាន​បន្តថា ដើម្បី​ដោះ​បញ្ហា​ទឹក​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​ស្ថានី​បូមទឹក​បឹងទំពុន​នេះ គឺ​ត្រូវ​អនុវត្ត​វិធានការ​ចំនួន​៦​ចំណុច​។​

​ប្រធាន​មន្ទីរ​បញ្ជាក់​ទៀត​ថា រដ្ឋបាល​រាជធានី​មាន​វិធានការ​ចំនួន​៦ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​នេះ​រួមមាន​៖
*​ទី​១៖ បង្កើន​សមត្ថភាព​បូម​ទឹក ពី​១៥ ម៉ែត្រគូប ទៅ​២៧​ម៉ែត្រគូប​
*​ទី​២៖ ជីក​ស្តារ​អាង​ស្តុក​ទឹក​បឹង​តូច​ទំហំ ១២​ហិកតា​ឱ្យបាន​ជ្រៅ និង​បុក​ស៊ី​ប​ផាយ​ការពារ​
*​ទី​៣៖ ជីក​ស្តារ​ភក់​សំរាម​ឱ្យបាន​ជា​ប្រចាំ​
*​ទី​៤៖ ជួសជុល​ស្ពាន​នៅ​អម​សង​សាង​ប្រឡាយ​
*​ទី​៥៖ បង្កើន​សមត្ថភាព​បូម​ទឹក​នៅ​ស្ថានីយ​ឡូ​ប្រាំពី​៨​ម៉ែត្រគូប ទៅ​២០​ម៉ែត្រគូប​
*​ទី​៦៖ ត្រូវ​បំពាក់​ម៉ាស៊ីនភ្លើង​ដែល​មាន​កម្លាំង​៣​ពាន់​កា​វ៉េ​ហា ដើម្បី​ការពារ​នៅពេល​ដាច់​ចរន្ត​អគ្គិសនី​។​

​សូមបញ្ជាក់​ថា តាម​ផែនការ​អភិវឌ្ឍ​ស្ថានីយ​បូមទឹក​បឹងទំពុន​នេះ គ្រោង​ប្រើប្រាស់​រយៈពេល​៩​ខែ ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ