ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

រដ្ឋបាល​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៨ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ​អាណត្តិ​ទី​៣

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ ​នៅ​ថ្ងៃ​សុក្រ ១២​កើត ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋបាល​ខណ្ឌ​ដូនពេញ​បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី​១៨​របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ​អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព​លោក ហែម​អាន ប្រធាន​ក្រុមប្រឹក្សា និង​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​។​

​ក្នុង​របៀបវារៈ​ដូចខាងក្រោម :

១.​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ១៧ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ​អាណត្តិ​ទី ៣​។​

២.​ពិនិត្យ និង​អនុម័ត​សេចក្តី​សេចក្តីព្រាង​របាយការណ៍ ស្តីពី​ការអនុវត្ត​ការងារ​ប្រចាំ​ខែ វិច្ឆិកា ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខណ្ឌដូនពេញ​។​

៣.​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​តារាង​បែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​បានមកពី​ការផ្ដល់​សេវា​រដ្ឋបាល​សម្រាប់​ឧបត្ថម្ភ​ជូន​មន្ត្រី​បុគ្គលិក នៃ​រដ្ឋបាល​ខណ្ឌដូនពេញ​។​

៤.​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​ចំណូល​ចំណាយ​ថវិការ​រដ្ឋបាល​ខណ្ឌ និង​ការ​វិភា​ជ​ឥណទាន​ថវិកា​ចំណាយ​បន្ទុក​បុគ្គលិក របស់​ការិយាល័យ​ជំនាញ ២០ វិស័យ​សម្រាប់​ឆ្នាំ ២០២១​។​

៥.​ស្ដាប់​របាយការណ៍​លទ្ធ​ផល​រយៈពេល ១៦ ខែ របស់​គណៈកម្មកា​រទាំ​ង​ពីរ​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ​អាណត្តិ​ទី ៣ រួមមាន​:
-​របាយការណ៍​បន្ត​របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការស្ត្រី និង​កុមារ​
-​របាយការណ៍​របស់​គណៈ​កម្មា​ធិ​ការសម្របសម្រួលបច្ចេ​កទេស​

៦.​ការងារ​ផ្សេងៗ​
-​វិធានការ​បង្កា និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ត ១៩ និង​ការងារ​ចត្តា​ឡី​ស័ក​។​
-​ការចែក​ម៉ាស់​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​។​
-​ការងារ​តែងតាំង​ប្រធាន អនុប្រធាន​ការិយាល័យ​ដែល​ខ្វះចន្លោះ​។​
-​ការវាយតំ​លៃ និង​ត្រួតពិនិត្យ​ការរៀបចំ​និមិត្តសញ្ញា​រដ្ឋបាល​ខណ្ឌ និង​សង្កាត់​ទាំង​១១​។​
-​ការងារ​សន្តិសុខ អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់​សាធារណ​:​នៅក្នុង​ខណ្ឌ​ដូនពេញ​៕

Filed in: ព័ត៌មានជាតិ