ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ អ្នក​ធ្វើ​ខុសច្បាប់​ត្រូវអនុវត្ត​តាម​ច្បាប់ កុំ​រត់​រក​អ្នកមានអំណាច​មក​ជួយ​អន្ដរាគមន៍​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​មណ្ឌលគិរី​)៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​លើកឡើង​ថា ប្រទេស​កម្ពុជា​មាន​ច្បាប់​ច្រើនណាស់ ដូច្នេះ​ហើយ​អ្នក​ទាំងឡាយ​ណា​ដែល​ធ្វើ​ខុសច្បាប់ ត្រូវតែ​យក​ច្បាប់​មក​អនុវត្ត កុំ​រត់​ទៅ​រក​អ្នកមានអំណាច​មក​ជួយ​អន្ដរាគមន៍​។​

​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្ដី​ពី​ការពង្រឹង​អនុវត្ត​តួនាទី​ភារកិច្ច​របស់​រដ្ឋបាល​ខេត្ត​មណ្ឌល​គី​រី សម្ដេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ប្រទេស​មួយ​ឲ្យទៅ​ជា​នីតិរដ្ឋ និង​តាម​គោលការណ៍​ប្រជាធិបតេយ្យ ចាំបាច់​ណាស់​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​ជា​ធរមាន ហើយ​ការ​រត់​រក​អ្នក​អន្ដរាគមន៍​នៅពេល​ធ្វើ​ខុសច្បាប់ គឺ​មិន​ត្រឹមត្រូវ​នោះ​ឡើយ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ប្រជាពលរដ្ឋ​ធ្វើ​រឿង​ត្រឹមត្រូវ និង​គោរព​ច្បាប់​របស់​ប្រទេស​កម្ពុជា មាន​ការគាំទ្រ ប៉ុន្ដែ​ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​មួយ ធ្វើ​ខុសច្បាប់ របស់​ប្រទេស​កម្ពុជា ហើយ​រត់ទៅរក​អ្នកមានអំណាច​មកឲ្យ​ជួយអ​ន្ដ​រាមន៍ គឺ​មិន​ត្រូវ​ឡើយ បើ​ធ្វើ​ខុសច្បាប់​ត្រូវ​ទទួល​យក​តាម​ផ្លូវច្បាប់​»​។​

​ឆ្លៀត​ឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម ស ខេង បាន​លើកឡើង​ថា បើ​តាម​ច្បាប់​គ្រប់គ្រង​រដ្ឋបាល រាជធានី ស្រុក ខណ្ឌ គឺ​រដ្ឋបាល​ស្រុក ខណ្ឌ ត្រូវមាន​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ព្រោះ​ពួកគាត់​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដូច្នេះ​ត្រូវ​ខិតខំ​ប្រឹងប្រែង ក្នុង​ការទទួលខុសត្រូវ​របស់ខ្លួន ដើម្បី​ទទួលបាន​ជោគជ័យ ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ជូន​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​រៀបរាប់​ថា រដ្ឋបាល ស្រុក ខណ្ឌ មាន​សិទ្ធិ​ធ្វើ​របាយការណ៍ និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ ផ្ញើ​ជូន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រាជរដ្ឋាភិបាល ដោយ​ត្រង់​ផងដែរ​។ ប៉ុន្ដែ​រាល់​លិខិត​របស់​រដ្ឋបាល ស្រុក ខណ្ឌ ដែល បាន​ផ្ញើ​ជូន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រាជរដ្ឋាភិបាល ត្រូវ​មាន​លិខិត​ចម្លង​មួយច្បាប់ ផ្ញើមក​ក្រសួង​មហាផ្ទៃ ព្រោះ​ក្រសួង​មហាផ្ទៃ ជា​អ្នកតាមដាន រាជធានី​-​ខេត្ត ទើប​ហៅ​ថា «​ធ្វើ​ការងារ​តាម​ច្បាប់​»៕

 

Filed in: ព័ត៌មានជាតិ