ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​កាច់​សោ​រយ​ក​ម៉ូតូ​)០១​ករណី​និង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ត្រី សាត គឹម​សាន​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម​ពុទ្ធីឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​ទៅ​លើ​នីតិវិធី​ពី ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​នៅ​ថ្ងៃ​ទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​វេលា​ម៉ោង​១៨:២០​នាទី​នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​កាច់​សោ​រយ​ក​ម៉ូតូ​)០១​ករណី​និង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ។​

​ទី​១ ៖ ឈ្មោះ ជា ចាន់ថន ភេទ​ប្រុស​អាយុ ៣៥ ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​

​ទី​២ ៖ ឈ្មោះ ជា ចាន់ថុល ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​

​ជនសង្ស័យ​ទាំង ២ នាក់​ខាងលើ​បានធ្វើ​សកម្មភាព​លួច​(​យក​ម៉ូតូ​)​របស់​ជនរងគ្រោះ​ឈ្មោះ លេង វុត្ថា ភេទ​ប្រុស​អាយុ ៤៤ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ពុកឆ្មា​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ជនសង្ស័យ​ទាំង​២​នាក់​នេះ​ដែរ​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន ០៣ លើក ដែល​ពាក់ព័ន្ធ​នឹង​ករណី​លួច ។​

​វត្ថុតាង​ដកហូត​រួមមាន ៖ ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៨​លេខ​តួ​៥២៦៥០២០​លេខ​ម៉ាស៊ីន​៥២៦៥០២០​ពាក់​ស្លាក​លេខ​បាត់ដំបង​1AD8405(​ជា​ម៉ូតូ​របស់​ជនរងគ្រោះ​)​។​

​ម៉ូតូ​០១​គ្រឿង​ម៉ាក​ស៊ូ​ស៊ូ​គី​ស្មាស់​វី ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BA6367(​ជា​ម៉ូតូ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​) ៕

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ