ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ករណី​ទំនាស់​ដី​ផ្លូវ​នៅ​ភូមិ​ត្រពាំង​កក់​ដោះស្រាយ​មិន​ទាន់​ចេញ ខណៈ​ភាគី​ទាំងសងខាង​ប្រជែង​យក​ឈ្នះ​ចាញ់​រៀងៗ​ខ្លួន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ទំនាស់​វិវាទ​ដីធ្លី​(​ដី​ផ្លូវ​)​ស្ថិត​ចំណុច​ភូមិ​ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្ត​កំពត​ដែល​ភាគី​ម្ខាង​បំណង​សុំ​បិទផ្លូវ​ចាស់ ហើយ​សង់​ផ្លូវ​ថ្មី​ជំនួស រហូតមក​ដល់​ថ​ហ​ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ហាក់​នៅ​តែ​ដោះស្រាយ​មិន​ទាន់​ចេញ បើទោះជា​អាជ្ញាធរ​ខិតខំ​រក​គន្លឹះ​ល្អ​មក​ពន្យល់​បែបណា តែ​ភាគី​ទាំងសងខាង​ហាក់​នៅ​តែ​ប្រជែង​យកឈ្នះ​ចាញ់​រៀងៗ​ខ្លួន​។​

​ចំពោះ​ការវិវាទ​នេះ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ពុំ​បាន​លើកឡើង​ពី​ករណី​ទំនាស់​ដីធ្លី​នោះ​ទេ គោលការណ៍​សំខាន់​ដែល​បាន​លើកឡើង គឺ​ពួកគាត់​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​រឿង​ផ្លូវ​ចាស់​ដែល​ភាគី​ម្ខាង​សុំ​បិទ ដោយ​តម្រូវ​ឲ្យ​ពួកគាត់​ធ្វើដំណើរ​តាម​ផ្លូវ​ថ្មី​ដែល​បាន​ធ្វើ​រួច​មក​ហើយ​។​ប៉ុន្តែ​ទោះជា​មាន​ផ្លូវ​ថ្មី​ជំនួស​បែបណា ពួកគាត់​មិន​អាច​ទទួលយកបាន​នោះទេ ដោយ​ពួកគាត់​នៅ​តែ​សុំ​ឆ្លងកាត់​ផ្លូវ​ចាស់​ដដែល​វិញ​។​

​ទាក់ទិន​នឹង​រឿងរ៉ាវ​ខាងលើ អ្នកស្រី លី​ង អាយ​ហ័រ ជា​ភាគី​ម្ចាស់​ដី​ដែល​សុំ​គោលការណ៍​បិទផ្លូវ​ចាស់ បាន​និយាយថា ការសុំ​បិទផ្លូវ​ចាស់ ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​ផ្លូវ​ថ្មី​នោះ ដោយសារ​ដី​នៅ​អម​សងខាង​ផ្លូវ​ត្រង់ចំណុច​នោះ​គាត់​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​រួច​មក​ហើយ ហើយ​ក្រោយពី​ទិញ​ដី​បាន​រួច​មក​គាត់​បាន​បង្កបង្កើនផល អាស្រ័យ​ផល ដូចជា​ដាំចេក​និង​ដំណាំ​រួមផ្សំ​ជាច្រើន​មុខ​ទៀត ប៉ុន្តែ​ពុំ​ដែល​ទទួលបាន​ផល​ឡើយ ព្រោះតែ​មាន​ផ្លូវ​ឆ្លងកាត់​នៅ​ចំ​ពាក់កណ្តាល​ដី​របស់​គាត់ ហើយ​កន្លងមក​ផលដំណាំ​ត្រូវ​រង​ការបំផ្លាញ និង​បាត់បង់​ស្ទើ​គ្មាន​សល់ ម្លោះ​ហើយ​ទើប​អ្នកស្រី​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ជិត​១​ម៉ឺន​ដុល្លារ ដើម្បី​ធ្វើ​ថ្មី​ថ្មី​វៀង​ផ្លូវ​ចាស់​នេះ សម្រាប់​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​វិញ​។ ក្រៅពី​សុំ​គោលការណ៍​បិទផ្លូវ​ចាស់ អ្នកស្រី​លីង អាយ​ហ័រ ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ជួយ​រក​ដំណោះស្រាយ​លើ​បញ្ហា​ពលរដ្ឋ​មួយ​គ្រួសារ​ដែល​ហ៊ាន​ធ្វើ​ផ្លូវ​ឆ្លងកាត់​ដី​របស់​គាត់​ផងដែរ​។​

​ក្រោយពី​បាន​ស្តាប់​ហេតុផល​ទាំងសងខាង លោក ប្រាក់ សាមឿន មេឃុំ​ស្ទឹង​កែវ​បាន​សម្របសម្រួល​ដោយ​ពន្យល់​ឲ្យ​ភាគី​ទំនាស់​សហការគ្នា ប៉ុន្តែ​ហាក់​ពុំ​ទទួលបាន​លទ្ធផល ដោយសារ​ភាគី​ទាំង​ពីរ​ពុំ​មាន​ការយោគយល់​អធ្យាស្រ័យ​គ្នា​នោះឡើយ ទើប​លោក​មេឃុំ​យក​រឿងរ៉ាវ​ទាំងនេះ​ទៅ​ពិចារណា ដើម្បីរ​ក​គន្កឹះ​ដោះស្រាយ​បន្ត​ទៀត ហើយ​បើ​ដោះស្រាយ​មិន​ចេញ​ទេ មានតែ​បញ្ជូន​រឿងរ៉ាវ​នេះ​ទៅ​ថ្នាក់លើ​ជា​អ្នកដោះស្រាយ​វិញ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ