ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

រដ្ធមន្ដ្រី វេង សាខុន រួម​ដំណើរ​ដោយ​ឯ​ឧត្តម ប៉ែន កុសល្យ បន្ត​មក​ពិនិត្យ​មើល​រក​ទីតាំង​ថ្មី​ដែល​ត្រូវ​បង្កើត​មជ្ឃមណ្ឌល​ផលិត​ពូជ​ស្រូវនិងស​កម្ម​ភាព​ប្រមូល​ស្រូវរស្សា​នៅ​ពង្រ ស្រុក​ចុងកាល់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​) ÷​ចប់​កម្មវិធី​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​២​ដដែល ឯកឧត្តម​រដ្ឋមន្ត្រី រួម​ដំណើរ​ជាមួយ​ដោយ​ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណ​អភិបាលខេត្ត​ឧត្តរមានជ័​យ និង​សហការី​បាន​បន្តដំណើរ​មក​ពិនិត្យមើល​រក​ទីតាំង​ថ្មី​ដែល​ត្រូវ​បង្កើត​មជ្ឈមណ្ឌល​ផលិត​ពូជស្រូវ និង​សកម្មភាព​ប្រមូល​ផល​ស្រូវ​រដូវរស្សា​នៅ​ឃុំ​ពង្រ ស្រុក​ចុងកាល់​។

តាម​ប្រសាសន៍​របស់​ឯកឧត្តម​អភិបាលខេត្ត​បានឲ្យដឹង​ថា​ខេត្ត​នេះ​មាន​សំណាង​ល្អ​ជាង​ខេត្ត​ដទៃ​ទៀត​ដែល​មិនបាន​ជួប​គ្រោះមហន្តរាយ​ទឹកជំនន់​ធ្ងន់ធ្ងរ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដំណាំ​ស្រូវ​។
នៅ​រដូវរស្សា​កន្លងមក​ខេត្ត​សម្រេច​ដាំដុះ​ស្រូវស្រាល​ដើមរដូវ ស្រូវ​កណ្តាល និង​ស្រូវធ្ងន់​បាន​ចំនួន ៩ ៥៧៨៦​ហ​.​ត ហើយ​បច្ចុប្បន្ន​កំពុង​មមាញឹក​ប្រមូល​ផល​ស្រូវ​ជា​បណ្តើរៗ​សរុប​បាន​ចំនួន ៤ ១៤៨០​ហ​.​ត គិត​មក​ទល់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ហើយ​អ្វី​ដែល​ប្រជាកសិករ​កំពុង​ប្រឈម​គឺ​ប្រមូល​ផល​មិន​ទាន់ ដោយសារ​ខ្វះ​ម៉ាស៊ីន​ច្រូត​។​
​
ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ចូលរួម​អបអរសាទរ​មន្ទី​រក​សិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ដែល​បាន​
​សម្រេច​លើ​ការងារ​បង្កបង្កើនផល​តាម​ផែនការ​គ្រោងទុក​។ ទោះជា​យ៉ាងណា ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឲ្យ​បងប្អូន​ខិតខំ​ប្រមូល​ផល​ស្រូវ​ឲ្យបាន​ទាន់​ពេលវេលា ចៀសវាង​ការខូចខាត និង​បាត់បង់​ទិន្នផល​។​

Filed in: ព័ត៌មានជាតិ