ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន និង​សហការី​មក​កាន់​ខេត្ត​នៅជាប់​បឹង​ទន្លេសាប​ដែលជា​ខេត្ត​បាន​ទទួល​រងគ្រោះ​ដ​ងោយ​សារ​ជំនន់​ទឹកភ្លៀង​កាលពី​ខែ​តុលា​កន្លងមក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣ ជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​បេសកកម្ម​របស់​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​សហការី​មក​កាន់​ខេត្ត​នៅជាប់​បឹង​ទន្លេសាប​ដែលជា​ខេត្ត​បាន​ទទួល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​កាលពី​ខែ​តុលា​កន្លងមក​ដើម្បី​ពិនិត្យ និង​តាមដាន​អំពី​វឌ្ឍនភាព​នៃ​ការស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ឡើង​វិញ​របស់​បងប្អូន​ប្រជា​កសិករ​នៅ​តាម​តំបន់​ដែល​ទទួល​រងគ្រោះ​។

នា​ព្រឹក​ថ្ងៃ​ចន្ទ ៨​កើត ខែ​មិគសិរ ឆ្នាំ​ជូត ទោស័​9​ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចែក​ពូជស្រូវ​ចំនួន ៨៣​តោន​ជូន​ប្រជា​កសិករ​ចំនួន ៨៣០​គ្រួសារ ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧត្តមសេនីឯក គង់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​ជា​អនុប្រធាន​គណកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ពិធី​នេះ​បាន​ប្រារព្វ​ក្នុង​បរិវេណ​វត្ត​សង់​ឃ្លាំង ភូមិ​សង់​ឃ្លាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។​

​មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាកសិករ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​អង្គពិធី​ដោយ​សង្ខេប​អំពី​គ្រោះមហន្តរាយ​ទឹកជំនន់​កន្លងមក​ដែល​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត សំខាន់ៗ បាន​លេប​ត្របាក់​ផលិតកម្ម​ដំណាំ​ស្រូវ ដំណាំ​រួមផ្សំ និង​សត្វពាហន​: របស់​បងប្អូន​ប្រជា កសិករ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​។ ឆ្វេងយល់​យ៉ាង​ច្បាស់​អំពី​ទុក្ខលំបាក​របស់​បងប្អូន​ប្រជា កសិករ សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់​ចេញ​វិធានការ​ចំ​បាច់ និង​បន្ទាន់​ឲ្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​ធ្វើ​អន្តរាគមន៍​ជាបន្ទាន់​ដើម្បី​ជួយ​ស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ជូន​ប្រជា កសិករ​រងគ្រោះ​ឲ្យអស់​សមត្ថភាព គ្រប់​វិធីសាស្ត្រ គ្រប់​មធ្យោបាយ ទាន់ពេលវេលា និង​មាន ប្រសិទ្ធភាព​ខ្ពស់ ដោយ​មិន​អនុញ្ញាត​ឲ្យ​បងប្អូន​យើង​ណា​ម្នាក់​ស្លាប់​ដោយ​ខ្វះ​ស្បៀង​ឡើយ​។

ទ​ទូល​បាន​បទ​បញ្ញា​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្តេច​តេជោ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែលមាន​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​សេនាធិការ បាន​នាំ​យក​ពូជស្រូវ​គិត​មក​ទល់​ថ្ងៃនេះ​ចំនួន ៦ ៥៧៨​តោន និង​១៥០​គីឡូក្រាម មក​ចែក​ជូន​បងប្អូន​ប្រជា​កសិករ​នៅ​តាម​តំបន់​គោលដៅ តាមរយ​:​គណកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ ហើយ​ជាក់ស្តែង​ថ្ងៃនេះ​ពូជស្រូវ​ចំនួន ៨៣​តោន បាន​យក​មក​ចែក​ជូន​បងប្អូន​ប្រជា​កសិករ​ចំនួន ៨៣០​គ្រួសារ នៅ​ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក​។​
​
ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី សូម​ចូលរួម​ចែករំលែក​នូវ​ទុក្ខលំបាក​ជាមួយ​បងប្អូន​ដែល​ផលដំណាំ​ត្រូវបាន​បំផ្លាញ​ដោយ​ទឹកជំនន់ ហើយក៏​បាន​ផ្តល់​កំលាំង​ចិត្ត​ឲ្យ​បងប្អូន​ខិតខំ​ស្តារ​ផលិតកម្ម​កសិកម្ម​ឡើងវិញ ព្រម​ជាមួយ​គ្នា​ក៏​សូម​ចូលរួម​អបអរសាទរ​ចំពោះ​បងប្អូន​ដែល​បាន​យក​ពូជស្រូវ​ទៅ​ព្រោះ​ហើយ​កំពុង​ដុះ​លូតលាស់​បានល្អ​។

ភ្ជាប់​ទៅនឹង​សមិទ្ធផល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គង់ គីម ឯកឧត្តម ថោង ខុង រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណ​អភិបាលខេត្ត ឯកឧត្តម លោកជំទាវ​ទាំងអស់ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត ចំពោះ​សកម្មភាព​គ្រប់បែប​យ៉ាង​ក្នុង​ឆ​ន្ទ​:​ធ្វើយ៉ាងណា​ឲ្យ​កិច្ច​អន្តរាគមន៍​ស្តារ​ផលិតកម្ម​កសិករ​សម្រេច​ទទួលបាន​ជោគជ័យ​។​
​
សរុបសេចក្តី​មក​ក្នុង​ដំណើរ​បេសកកម្ម​រយ​:​ពេល ៣​ថ្ងៃ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ដើម្បី​ចុះ​មក​វាយ​តម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ឡើង​វិញ​របស់​បងប្អូន​ប្រជា​កសិករ​នៅ​តាម​បណ្តា​ខេត្ត​គោលដៅ លទ្ធផល​ជាក់ស្តែង​បង្ហាញ​ឲ្យឃើញ​ថា​
ទី​១- ពូជស្រូវ​ដែល​បាន​យក​ទៅ​ចែក​ជូន​ភាគច្រើន​ដំណុះ​គ្រាប់​មាន​អត្រា​ខ្ពស់ ហើយ​ស្រូវ​កំពុង​ដុះ​លូតលាស់​បានល្អ ខ្លះ​កំពុង​បូមទឹក បញ្ជូល​ស្រែ បាច​ជី និង​បាញ់ថ្នាំ​ការពារ​សត្វល្អិត​ចង្រៃ​។

ទី​២- ផ្ទៃ​ដី​ខូចខាត​ជាង ៥០​ភាគរយ​ត្រូវបាន​ស្តារឡើងវិញ​រួចរាល់ បើ​ទោះបី​នៅ​តំបន់​ខ្លះ​សកម្មភាព​ស្តារឡើងវិញ​មានការ​យឺត​យ៉ាង ដោយ សារ​ទឹក​ស្រក​ចុះ​យឺត ប៉ុន្តែ​ដើម្បី​ជំនះ​នូវ​បញ្ហា​នេះ មាន​បងប្អូន​ប្រជាកសិករ​ខ្លះ​មិន​រង់ចាំ​ទឹក​ស្រក​ឡើយ បាន​បូមទឹក​ចេញពី​ស្រែ​ដើម្បី​ងាយស្រួល​ព្រោះ​គ្រាប់ពូជ ហើយ​សង្ឃឹមថា​ផ្ទៃដី​ខូចខាត​នឹង​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ក្នុងពេល​ឆាប់ៗ​នេះ​។

ទី​៣-​នៅ​ខេត្ត​ឧត្តរ​មានជ័យឯ​នោះ​វិញ បងប្អូន​ប្រជា កសិករ​កំពុងតែ​សប្បាយ​នឹង​ប្រមូល​ផល​ស្រូវ​លក់ ប៉ុន្តែ​ខ្លះ​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ម៉ាស៊ីន​ច្រូត​ប្រមូល​ផល​ស្រូវ​ពី​ស្រែ​ផងដែរ​។ ត្រឹមត្រូវ​ណាស់​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោថា “​ច្រូតស្រូវ​ក្នុង​ទឹក ប្រសើរ​ជាង​គ្មាន​ស្រូវ​ច្រូត ខ្វះ​ម៉ាស៊ីន​ច្រូត ប្រសើរ​ជាង​គ្មាន​ស្រូវ​ច្រូត​”​។

មាន​ការងារ​ជាច្រើន​ដែល​ក្រសួង​ត្រូវធ្វើ ហេតុនេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ឯកឧត្តម លោកជំទាវ​ជា​ថ្នាក់ដឹកនាំ​ក្រសួង មាន​តួនាទី​ទទួលបន្ទុក​តាម​បណ្តា​ខេត្ត​ត្រូវ​បន្ត​ចុះ​មក​តាម​ការងារ​អន្តរាគមន៍​ស្តារ​ផលិតកម្ម​កសិកម្ម​ឡើងវិញ​ឲ្យបាន​ជាប់​ជាប្រចាំ ដោយឡែក​អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្រូវ​ចាត់​មន្ត្រី​ចុះ​មក​តាមដាន​លើ​ការងារ​បច្ចេកទេស ជំងឺ និង​សត្វល្អិត “​រួម​គ្នា​គិត រួមគ្នា​ធ្វើ រួម​គ្នា​ទទួលខុសត្រូវ ដើម្បី​ស្តារ​ផលិតកម​កសិកម្ម ធានា​សុវត្ថិភាព​ស្បៀង​ជូន​បងប្អូន​ប្រជាកសិករ​”​ ៕

Filed in: ព័ត៌មានជាតិ