ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

លោក ជាវ តា​យ ទទួល​ស្វាគមន៍​គណៈប្រតិភូ​របស់​អគ្គស្នងការដ្ឋា​ននគរបាលជាតិ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឺ​ក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត ទទួល​ស្វាគមន៍​គណៈប្រតិភូ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាលជាតិ ដោយ​ផ្តោត​សំខាន់​លើ​បេសកកម្ម ត្រួតពិនិត្យ និង​ពង្រឹង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សង្គម​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​សមុទ្រ​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បាន​ជម្រាប​អំពី​គោលបំណង​បេសកកម្ម និង​បទពិសោធន៍ ដែល​បាន​អនុវត្តន៍​កន្លងមក​ក្នុង​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ ជូន​ឯកឧត្តម​អភិបាលខេត្ត​។ ក្នុងឱកាស​នោះ​ដែរ លោក​ក៏​បាន​មានប្រសាសន៍​ណែនាំ ក៏​ដូចជា​កិច្ច​សហការ​ពី លោក​អភិបាលខេត្ត ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​ដំណើរការ​បេសកកម្ម​របស់​គណៈ​ប្រតិភូ​ទទួល​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក ជាវ តា​យ បាន​ជម្រាប​អំពី​ស្ថានភាព​ភូមិសាស្ត្រ សន្តិសុខ​សណ្តាប់ធ្នាប់ និង​ស្ថានភាព​នយោបាយ​ក្នុង​ខេត្ត​ដែល​បាន​កើតមាន​កន្លង​មក និង​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជូន​គណៈប្រតិភូ​។ ជាមួយគ្នា​នោះ លោក​អភិបាលខេត្ត​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈប្រតិភូ និង លោក ឌី វិជ្ជា ដែល​បាន​ខិតខំ​លើ​ការងារ​បំពេញ​បេសកកម្ម​នេះ ដែល​ជា​ចលករ​មួយ​ជួយ​ជំរុញ និង​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការងារ​កំណត់​មុខសញ្ញា​ឈានទៅ​បង្ក្រាប​បទល្មើស​ចំ​មុខសញ្ញា​។ លោក​អភិបាលខេត្ត ក៏បាន​ជូនពរ​ដល់​គណៈប្រតិភូ​ទាំងអស់ ឲ្យបំពេញ​បេសកកម្ម​នេះ ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ