ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ធមន្ដ្រី វេង សាខុន បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​ស្ដាលរ​ផលិតកម្ម​ស្រូវ​ឡើង​វិញ​របស់​បងប្អូ​ន​ប្រជាកសិករ​ស្រុក​រលៀប្អៀ និង​សង្កាត់​កំពង់ឆ្នាំង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សម្រាប់​កម្មវិធី​ព្រឹក​ថ្ងៃ​សៅរ៍ ៦​កើត ខែ​មិគសិរ ឆ្នាំ​ជូត ទោស័ក​ព ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​នៅ​ខេត្ត​កំពង់ឆ្នាំង ឯកឧត្តម​រដ្ឋមន្ត្រី បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​ស្តារ​ផលិតកម្ម​ស្រូវ​ឡើង​វិញ​របស់​បងប្អូន​ប្រជា​កសិករ​នៅ​ឃុំ​គោក​បន្ទាយ ស្រុក​រលៀប្អៀ និង​នៅ​សង្កាត់​កំពង់ឆ្នាំង​។ ជារួម​បងប្អូន​ប្រជាកសិករ​កំពុង​ញាប់ដៃ ញាប់ជើង​ព្រោះស្រូវ​ឲ្យបាន​ទាន់ ពេលវេលា​។ តាម​ការបញ្ជាក់​ពី​បងប្អូន​ប្រជាកសិក​រថា​ពូជ​ដែល​ទទួលបាន​មាន​ដំណុះ​ល្អ ហើយ​សង្ឃឹមថា​នឹង​ទទួលបាន​ផល​ល្អ​។ តាមរយ​:​ឯកឧត្តម​រដ្ឋមន្ត្រី​បងប្អូន​ប្រជា​កសិករ​បាន​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​អំណោយ​ដ៏​ថ្លៃថ្លា​ជា​ពូជស្រូវ​របស់​សម្តេច​តេជោ ហើយ​បាន​ជូន ពរ​សម្តេច និង​ក្រុមគ្រួសារ​ឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង ៤​ប្រការ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ចូលរួម​អបអរ​ចំពោះ​សមកម្ម​ភាព​ដ៏​រស់​រវើករ​បស់បង​ប្អូន​ប្រជាកសិករ​ក្នុង​ការស្តារ​ផលិតកម្ម​ស្រូវ​ឡើងវិញ នេះ​សរ​បញ្ជាក់​ឲ្យឃើញថា​ពួកគា​ត់​បាន​យកចិត្តទុកដាក់​ស្តារ​ផលិតកម្ម​ស្បៀង​ឡើងវិញ​បាន​ទាន់ពេលវេលា ហើយ​សង្ឃឹម​ថា​ពួកគាត់​នឹង​ទទួលបាន​ផ្លែផ្កា​ដូច​ការរំពឹងទុក​។ ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​បងប្អូន​យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​ទឹក និង​ឧស្សាហ៍​ចុះ​ស្រែ​ដើម្បី​មើល​ថែទាំ និង​ការពារ​សត្វ​ចង្រៃ​ផ្សេងៗ កុំឲ្យ​មក​បំផ្លាញ​ស្រូវ​។​

​សូម​បញ្ជាក់​ជូន​ថា កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រុម​កា​ងារ​រាជដ្ឋាភិបាលចុះ​មូលដ្ឋា​ន​ខេត្តកំពង់ឆ្នាំង បាន​នាំ​យក​ពូជស្រូវ​ចំនួន ១៧១​តោន​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន មក​ចែក​ជូន​បងប្អូន​ប្រជាកសិករ​។ មន្ទីរ​បានឲ្យដឹង​ថា​លទ្ធផល​នៃ​ការស្តារ​ដំណាំ​ស្រូវ​នៅតាម​បណ្តា​ស្រុក ក្រុង​ទាំង​៦ គិត​មក​ទល់​ពេល​នេះ​សម្រេចបាន​ចំនួន ៤៦៦​ហ​.​ត នៃ​ផ្ទៃដី​ខូចខាត​ចំនួន ១ ៧៩២ ហ​.​ត ហើយ​កំពុង​បន្ត​ស្តារ​ដំណាំ​ស្រូវ​ឡើងវិញ​លើ​ផ្ទៃដី​ដែល​នៅ​សេសសល់​។​
​

Filed in: ព័ត៌មានជាតិ