ទាន់ហេតុការណ៍
នគរបាលឆ្មក់បង្ក្រាបទីតាំង KTV មួយកន្លែងនៅស្រុកភ្នំស្រួច សមត្ថកិច្ចជួយសង្គ្រោះនារីបម្រើសេវា ១០នាក់ ក្នុងនោះមានអនីតិជន ៦នាក់ និងឃាត់ខ្លួនមនុស្ស ៣នាក់==>ក្នុងពេលបំពេញទស្សនកិច្ចនាយករដ្ឋមន្ត្រីកាណាដា នឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា==>អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព

រដ្ធមន្ដ្រី​កសិកម្ម អមដំណើរ​ដោយ​សហការី​បាន​ចេញ​បំពេញ​បេសកកម្ម​រយ​:​ពេល​បី​ថ្ងៃ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នា​ព្រឹក​សៅរ៍ ៦​កើត ខែ​មិគសិរ ឆ្នាំ​ជូត ទោស័ក​ព ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន អមដំណើរ​ដោយ​សហការី​បាន​អញ្ជើញ​ចេញ ដំណើរ​បំពេញ​បេសកកម្ម​រយ​:​ពេល​បី​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី ២៣ ខែវិច្ឆិកា ទៅ កាន់​ខេត្ត​គោល ដៅ​ចំនួន​៥ គឺ​ខេត្ត​កំពង់​ឆ្នាំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និង​ខេត្ត​កំពង់ធំ ក្នុង​គោលបំណង​សំខាន់​៣ គឺ​ទី​១-​ពិនិត្យ និង​ចុះ​ពិនិត្យ​មើល​លទ្ធផល​នៃ​ការស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ឡើងវិញ​ក្រោយពី​ប្រជាកសិករ​ទទួលបាន​ស្រូវពូជ​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា កន្លងទៅ ទី​២- ពិនិត្យ​ស្ថានភាព​ប្រភព​ទឹក​នៅ​លើ​ទីតាំង​ដែល​បាន​ស្តារ និង​ការព្យាករណ៍​ការប្រើប្រាស់​ទឹក​ដល់​ការប្រមូល​ផល ទី​៣-​ពិនិត្យ និង​វាយតម្លៃ​លើ​គុណភាព​ពូជស្រូវ (​អត្រា​ដំណុះ​គ្រាប់​) ដើម្បី​ទុក​ជា​ទឡ្ហីករណ៍​សម្រាប់​ការ ស្រាវជ្រាវ និង​ផលិត​ពូជស្រូវ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ទាំង​ក្នុង​ស្ថានីយ​ន៍រ​ដ្ឋ ក្រុមហ៊ុន ឯកជន និង​សហគមន៍​កសិកម្ម នា​ពេល​អ​នា​គត់​។​

Filed in: ព័ត៌មានជាតិ