ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រគល់​គ្រាប់​ពូជ​ដំណាំ​ដល់​ប្រជាកសិករ នៅ​សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាយមានជ័យ ៖ នា​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ បាន​ចាត់​ក្រុម​ការងារ​បាន​ចុះ​ធ្វើ​ផ្ទះ​ចំការ និង​នាំយក​អំណោយ​គ្រាប់ពូជ​ដំណាំ ជូន​ដល់​ប្រជា​កសិករ​ចំនួន​១៣​គ្រួសារ ដែល​ទទួលរង​ការខូចខាត​ដោយ​សារ​គ្រោះទឹកជំនន់ ក្នុង​រយៈកាល​កន្លងមក នៅ​ភូមិ​សុខសាន្ត សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ពិធី​នេះ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឡាយ គឹម​លី នាយក​ខុទ្ទកាល័យ​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ក្រុង​ប៉ោយប៉ែត​។ ក្នុងនោះ​ក៏​មាន​ការចូលរួម​ពី ក្រុម​ការងារ​ពី​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក ឡាយ គឹម​លី បាន​នាំនូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាតិ ខេត្ត ពិសេស​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន ដែល​តែងតែ​គិតគូ​ពី​សុខទុក្ខ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា គ្រប់​កាល​:​ទេស​ដោយ​លោក​បាន​ផ្សាភ្ជាប់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ គឺជា​សុខទុក្ខ​របស់​លោក​។​

​ក្នុងនាម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែត​, លោក​ឧត្តមសេនីយ៍ឯក ឡាយ គឹម​លី បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​បន្ត​ចូលរួម​ថែរក្សា​សន្តិភាព​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​បន្ត​ការអភិវឌ្ឍ​មូលដ្ឋាន​មាន​រីកចម្រើន​កាន់តែ​ឆាប់រហ័ស និង​សំណូមពរ​ពលរដ្ឋ​បន្ត​ថែរក្សា​សុខភាព បន្ត​ចូលរួម​ឲ្យបាន​សកម្ម​បង្កា​ររោគរាតត្បា​ត​កូ​វីដ​-១៩ និង​បញ្ហា​គ្រឿងញៀន នៅ​សហគមន៍​មូលដ្ឋាន​។​

​គួរ​ជម្រាប​ថា អំណោយ​ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ រួ​មានមាន ផ្ទះ​ចាំចំការ​ចំនួន​៤​ខ្នង និង​អង្ករ មី ត្រីខ ទឹកត្រី ភួយ ទឹក​សុទ្ធ និង​គ្រាប់ពូជ​ដំណាំ​ជាច្រើន​ទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ