ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

រដ្ឋបាល​រាជធានី​ភ្នំពេញ ជូន​ដំណឹង​ពី​ការបង់ថ្លៃ​ប្រមូល​សំរាម និង​សំណល់​រឹង សម្រាប់​ខែ​តុលា ឆ្នាំ​២០២០, អ្នក​មិន​ព្រម​បង់ នឹង​ត្រូវ​កត់ត្រា​ជា​បំណុល

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការប្រមូល​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ សម្រាប់​ខែ​តុលា ឆ្នាំ​២០២០​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា បច្ចុប្បន្ន​រដ្ឋបាល​រាជធានី កំពុង​ទទួល​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង សម្រាប់​ខែ​តុលា ឆ្នាំ​២០២០ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ខកខាន​មិន​បាន​បង់ថ្លៃ​សេវា សម្រាប់​ខែ​កញ្ញា និង​ខែ​មុនៗ​កន្លងមក រដ្ឋបាល​រាជធានី បាន​អនុវត្ត​វិធានការ​ដោយ​កត់ត្រា​ជា​បំណុល​រួចហើយ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ខ្លួន​បន្ដ​ប្រកាន់យក​ភាព​អត់ធ្មត់​មិន​អនុវត្ត​វិធានការ​រដ្ឋបាល និង​ច្បាប់ ដោយ​នៅ​តែ​ទុក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ ជា​អាជីវករ ពាណិជ្ជករ សិ​ប្បករ ធុរៈជន​ភ្ញាក់រលឹក និង​រួសរាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម សំណង​រឹង ឲ្យបាន​ទាន់​ពេលវេលា​កំណត់​។ ដោយឡែក ថ្លៃ​សេវា​ប្រមូល​សំរាម​ខែតុលា ឆ្នាំ​២០២០ ត្រូវ​កំណត់​នៅ​ត្រឹម​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០៕

​ខាងក្រោម​នេះ ជា​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៖

Filed in: ព័ត៌មានជាតិ