ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ទំនាស់​ដី​ផ្លូវ​លើ​ខ្នង​ប្រឡាយ​រវាង​ពលរដ្ឋ​ជាង​៥០​គ្រួសារ ជាមួយ​ពលរដ្ឋ​មួយ​គ្រួសារ អាជ្ញាធរ​ហាក់​ដោះស្រាយ​មិន​ចេញ ខណៈ​ភាគី​មួយ​គ្រួសារ​ធ្វើ​របង​បិទផ្លូវ​មិនឲ្យ​ចេញចូល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ទំនាស់​ដី​លើ​ខ្នង​ប្រឡាយ​ដ៏​រាំ​ុ​រ៉ៃ​រវាង​ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ ជាមួយ​ពលរដ្ឋ​មួយ​គ្រួសារ ដែល​ស្ថិតនៅក្នុង​ភូមិ​ឈើទាល​ជ្រំ ឃុំ​ត្រមែង ស្រុក​ឈូក ខេត្ត​កំពត រហូតដល់​ពេល​នេះ​អាជ្ញាធរ​នៅ​តែ​មិនទាន់​មាន​ដំណោះស្រាយ បើ​ទោះ​ជា​ភាគី​មួយ​គ្រួសារ​រំលោភបំពាន និង​បិទផ្លូវ​មិនឲ្យ​ពលរដ្ឋ​រាប់រយ​នាក់​ធ្វើដំណើរ​ឆ្លងកាត់​បែបនេះ​ក៏ដោយ​។​

​តាម​ការអះអាង​ពី​តំណាង​ពលរដ្ឋ​ជាង​៥០​គ្រួសារ​ខាងលើ បាន​ប្រាប់ឲ្យដឹង​ថា រឿងរ៉ាវ​វិវាទ​នេះ​ដើមចម​ដំបូង​គឺ​ពួកគាត់​បាន​រៃអង្គាស​គ្នា​ទិញ​ដី​ចាក់​ធ្វើ​ផ្លូវ​លើ​ដី​ចំណី​ប្រឡាយទឹក​(​លើ​ខ្នង​ប្រឡាយ​)​ដោយ​បាន​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​លុះ​ពេល​ពួកគាត់​ធ្វើ​ផ្លូវ​ជិត​ដល់​ចំណុច​ច្រក​ចេញ​ទៅ​ហើយ ស្រាប់តែ​ពលរដ្ឋ​មួយ​គ្រួសារ​មក​រារាំង​ថែមទាំង​យក​បង្គោល​បោះ​របង​បំបិទ​ដី​ខ្នង​ប្រឡាយ មិន​ឲ្យ​ពួកគាត់​ធ្វើ​ផ្លូវចេញចូល​ឡើយ​។ បន្ទាប់ពី​មាន​បញ្ហា​បែប​នេះ​ពួកគាត់​បាន​ទៅ​ប្តឹង​អាជ្ញាធរ​ឃុំ និង​ស្រុក​ឲ្យជួយ​អន្តរាគមន៍ ប៉ុន្តែ​រហូត​មកដល់ពេលនេះ​រយៈពេល​ជាង​២​ឆ្នាំ​ហើយ ដែល​អាជ្ញា​ថ្នាក់ឃុំ ថ្នាក់​ស្រុក​មិន​ទាន់​មាន​ដំណោះស្រាយ​។​

​តំណាង​ពលរដ្ឋ​ខាងលើ​បាន​បន្ថែមថា បើ​អាជ្ញាធរ​នៅតែ​ពន្យា​ពេល​មិន​ព្រម​រក​វិធី​ដោះស្រាយ​ទេ ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ​ខាងលើ ពិតជា​ពិបាក​រក​ផ្លូវចេញចូល ព្រោះ​អ្នក​រស់នៅ​តំបន់​នោះ​បើ​ចង់​ធ្វើដំណើរ​ទៅ​ណា​មក​ណា​ត្រូវ​ចុះ​ទឹក​ឆ្លង​ប្រឡាយ ពិសេស​ក្មេងៗ​សិស្សសាលា និង​លោកតា​លោកយាយ​មិន​បាន​ទៅ​ធ្វើ​បុណ្យទាន​នៅ​ទី​វត្ត​អារាម ហើយ​អ្នក​ដែល​មាន​ម៉ូតូ​រថយន្ត​ត្រូវដាក់​ផ្ញើ​ផ្ទះ​គេ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ប្រឡាយទឹក​។​

​ចំពោះ​បញ្ហា​ដូចខាងលើ ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ពិសេស ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត សូម​ជួយ​ជំរុញ​ដល់​មន្ត្រី​ក្រោម​ឱវាទ ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់​មាន​ផ្លូវចេញចូល​បាន​ស្រួល​ផង​។​

​ទាក់ទង​នឹង​រឿងរ៉ាវ​ទំនាស់​នេះ លោក អ៊ួ​ន ត្រេ​ន មេឃុំ​ត្រមែង បាន​ប្រាប់ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ថា តាមពិត​រឿងនេះ​គាត់​ដឹង​ថា​ភាគី​មួយ​គ្រួសារ​ពិតជា​រំលោភបំពាន​យក​ដី​ចំណី​ប្រឡាយ​ថែម​ទាំង​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ជាង​៥០​គ្រួសារ ធ្វើដំណើរ​ឆ្លងកាត់​ប្រាកដ​មែន​។​ដូច្នេះ​ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន លោក​នឹង​រក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​ក្នុង​រយៈពេល​ខ្លី​ខាងមុខ​។​

​ដោយឡែក លោក ឡុង ទូច អភិបាលរង​ស្រុក​ឈូក ទទួលបន្ទុក​ដោះស្រាយ​ដី​ទំនាស់​ថ្នាក់​ស្រុក​បាន​ប្រាប់ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​ថា ករណី​នេះ​វា​កើត​ឡើង​ជាង​២​ឆ្នាំ​មកហើយៗ​កន្លងមក​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ជំនាញ​មក​ដោះស្រាយ​ដែរ ប៉ុន្តែ​ភាគី​មួយ​គ្រួសារ​នោះ​ហាក់​មាន​ការ​រឹងរូស​មិន​ព្រម​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​ចេញចូល ដោយ​ភាគី​បំពាន​សំអាង​ហេតុផល​ថា គាត់​រស់នៅ​ចំណុច​ខ្នង​ប្រឡាយ​នេះ​យូរណាស់​មកហើយ ថែមទាំង​បាន​តតាំង​ជាមួយ​កម្លាំង​អាជ្ញាធរ ទើប​កម្លាំង​ដកថយ​វិញ​។​ប៉ុន្តែ​ទោះជា​បែបណា​លោក​នឹង​រក​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ចប់ទំនាស់​នៅពេល​ខាងមុខ​នេះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ