ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

អភិបាល​រាជធានី​ភ្នំពេញ ទទួលបាន​អង្ករ​១០០​តោន ដើម្បី​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ «​ណាហ្គា​វើល​ដ៍​បេះដូង​សប្បុរស​» ដែល​ជា​ផ្នែក​ការងារ​សង្គម របស់​ក្រុមហ៊ុន​ណាហ្គា​វើល​ដ៍ បាន​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​របស់ខ្លួន ជួយ​ដល់​ជនរងគ្រោះ ដែល​ទទួលរង​ផល​ប៉ះពាល់​ពី​គ្រោះទឹកជំនន់ ក្នុងប្រទេស​កម្ពុជា តាមរយៈ​ការឧបត្ថម្ភ​នូវ​ទឹកប្រាក់ ៥៥,០០០​ដុល្លារ​អាមេរិក ដល់​សាលា​រាជធានី​ភ្នំពេញ​។ ទឹកប្រាក់​នេះ នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ទិញ​អង្ករ​ប្រមាណ​១០០​តោន ដើម្បី​ចែក​ជូន​ដល់​ពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់​។​

​អំណោយ​នោះ ត្រូវបាន​ទទួល​ដោយ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង នៅក្នុង​ពិធី​ប្រគល់ និង​ទទួល ដែល​ចូលរួម​ដោយ​នាយក​គ្រប់គ្រង​ណាហ្គា​វើល​ដ៍ លោក Pern Chen នាយក​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ប្រតិបត្តិការ លោក Cherchi Chen នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ លោក Sean Tan និង​នាយក​ប្រតិបត្តិ​ធនធានមនុស្ស លោក Hein Dames ។​

​លោក ឃួ​ង ស្រេង បាន​ថ្លែងថា «​តាង​នាម​ឲ្យ​ពលរដ្ឋ​នៅក្នុង​សហគមន៍​របស់​យើង យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ការឧបត្ថម្ភ របស់​ណាហ្គា​វើល​ដ៍ បេះដូង​សប្បុរស​។ ទឹកជំនន់​ក្នុងឆ្នាំនេះ មាន​ទំហំ​ធំ​ដែល​បង្ក​ផលប៉ះពាល់ ដល់​ប្រជាជន​ជាច្រើន​នៅ​តាម​សហគមន៍ ខណៈ​ជំងឺ​រាតត្បាត​កូវី​ដ​-១៩ ក៏​បាន​បង្កបញ្ហា​ដល់​គ្រប់​គ្នា​ផង​ដែរ ជា​ពិសេស​អ្នក​ដែល​បាន​បាត់បង់​ឱកាស​ការងារ​។ តាមរយៈ​ការបរិច្ចាគ​អង្ករ​ដ៏​មាន​សារសំខាន់​នេះ យើង​អាច​ជួយ​សម្រួល ការលំបាក​បាន​ខ្លះ ដែល​អ្នក​ដែល​កំពុង​ត្រូវការ​ជំនួយ​បំផុត​»​។​

​លោក Pern Chen បានឲ្យដឹងថា «​ពាក្យស្លោក​របស់​ណាហ្គា​វើល​ដ៍​បេះដូង​សប្បុរស គឺ យើង​បម្រើ​កម្ពុជា​។ គំនិត​ផ្តួចផ្តើម​ការងារ​សង្គម​ដែល​បាន និង​កំពុង​បន្ត របស់​យើង គឺ​ឧបត្ថម្ភ​គាំទ្រ​ដល់​សហគមន៍ ដែល​ត្រូវការ​ជំនួយ​បំផុត ជាពិសេស​នៅក្នុង​ពេល​វិបត្តិ​ជំងឺ​រាតត្បាត​នេះ​។ យើង​សង្ឃឹមថា អំណោយ​ជា​អង្ករ របស់​យើង នឹង​ជួយ​សម្រាល​ការលំបាក​ខ្លះ ដល់​ពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ដែល​រង​ផល​ប៉ះពាល់​ពី​ការផ្ទុះ​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ យើង​ក៏​សូម​កោតសរសើរ ដល់​មន្ត្រី​របស់​សាលា​រាជធានី​ភ្នំពេញ​ផងដែរ ដែល​បាន​ធ្វើការ​ឥត​មាន​នឿយហត់​ជួយ​ដល់​សហគមន៍ និង​សម្របសម្រួល​ការដឹកជញ្ជូន​អង្ករ​»​។​

​លោក Pern Chen បាន​ធ្វើ​ការកត់សម្គាល់​ថា ណាហ្គា​វើល​ដ៍​បេះដូង​សប្បុរស បាន​បរិច្ចាគ​ទឹកប្រាក់ ៥៥,០០០​ដុល្លារ​អាមេរិក ដល់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ដើម្បី​ទិញ​អង្ករ​ចែកជូន​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​។​

«​ណាហ្គា​វើល​ដ៍​បេះដូង​សប្បុរស​» ក៏​បាន​ឧបត្ថម្ភ​បរិក្ខារ​មួយចំនួន ដល់​សាលា​រាជធានី​ភ្នំពេញ​ផងដែរ កាលពី​ខែ​ឧសភា ដើម្បី​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​ការឧបត្ថម្ភ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការឧបត្ថម្ភ​បរិក្ខារ​ពេទ្យ និង​ឧបករណ៍​វេជ្ជសាស្ត្រ​ដល់​ស្ថាប័ន​រដ្ឋ​ក្នុង​អំឡុងពេល ៥​ខែ​កន្លងមក ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការផ្ទុះ​នៃ​ជំងឺ​រាតត្បាត ដែល​មាន​ទឹកប្រាក់​សរុប​ជាង ១១៨,០០០​ដុល្លារ​អាមេរិក​។​

​សូមជម្រាបថា «​ណាហ្គា​វើល​ដ៍​បេះដូង​សប្បុរស​» បាន​ឧបត្ថម្ភ​ដល់​ក្រសួង​សុខាភិបាល​នូវ​ផ្ទាំង​ក្តារ​ព័ត៌មាន ស្តីពី​វិធានការ​បង្ការ​ការចម្លង​ជំងឺ​កូវី​ដ​-១៩ ទែរ​ម៉ូ​ម៉ែត្រ​ស្វ័យប្រវត្តិ និង​ឧបករណ៍​ដាក់​អាល់កុល​លាងដៃ​ស្វ័យប្រវត្តិ​១០០​ឈុត ដើម្បី​រក្សា​សុវត្ថិភាព​ដល់​សិស្សានុសិស្ស​នៅ​តាម​សាលារៀន ដែល​បើក​ដំណើរការ​ឡើងវិញ ម៉ាស៊ីន​ធ្វើតេស្ត​រក​មេរោគ​១​គ្រឿង ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ ៦,៤០០​ឈុត ឧបករណ៍​ប្រមូល​សំណាក ៣,០០០​ឈុត កុំព្យូទ័រ​យួរដៃ ៥​គ្រឿង និង​ជែល​លាងដៃ ៥០០​ដប​។​

​លើសពីនេះ ម៉ាស់​មុខ​សរុប ៤០,០០០ បន្ទះ ជែល​លាងដៃ ៤,០០០ ដប និង​ទឹក​អាល់​កុល ៧២០​លីត្រ ត្រូវ​បាន​ឧបត្ថម្ភ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​សាលា​រាជធានី​ភ្នំពេញ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ