ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពីបទ​៖​លួច​ទូរស័ព្ទដៃ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​០៣​ម៉​៣០​នាទី កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ នៃ​អធិការដ្ឋាន និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពីបទ​៖​លួច​ទូរស័ព្ទដៃ ប្រព្រឹត្តិ​នៅ​ចំណុច​ក្នុង​បន្ទប់​លេខ​2​អាគារ​សម្ភព​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ផ្លូវ​៩៣ ភូមិ​៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​០២​ម៉​៣០​នាទី​។​

​ជនសង្ស័យ​ឈ្មោះ ព្រាប វុទ្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។​

​ជនរងគ្រោះ ឈ្មោះ លី យ៉ា​រិន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​យោធា ទីលំនៅ​ផ្ទះ​. ផ្លូវ​៣៨០ ភូមិ​ព្រែក​តា​កូវ ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ។​

​រឿងហេតុ​កើតឡើង​កាលពី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​០២​ម៉​៣០​នាទី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ​កំពុង​ដេកចាំ​សំរាលកូន​នៅក្នុង​បន្ទប់​លេខ​២​អាគារ​សម្ភព​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ផ្លូវ​៩៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ភ្លាម​នោះ​ត្រូវបាន​ប្តី​របស់​ជន​រងគ្រោះ​ឃើញ​ទាន់​ក៏​ឃាត់​បាន​ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង យក​មក​ប្រគល់ឲ្យ​សមត្ថកិច្ច​ធ្វើ​ការសាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះ​ចក​តែម្តង​។​

​ក្រោយពី​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​ទូរស័ព្ទដៃ​ជនរងគ្រោះ​ប្រាកដ​មែន​។​

​ចំពោះមុខ កំលាំង​ជំនាញ​ខណ្ឌ ប៉ុសិ៍្ត កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ