ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ផ្លូវលំ​ប្រវែង​៣៦០០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣៣ ទៅ​ភ្ជាប់​ផ្លូវជាតិ លេខ​៣៣​អា ស្ថិតនៅ​សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត នឹង​ត្រូវ​បាន​ជួស​ជួល​ថ្មី

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​) ៖ កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក អ៊ុក ថា អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​គណៈកម្មការ​រៀបចំ​គម្រោង​ខេត្ត តំណាង​ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​កំណត់​អក្ស័រ​ផ្លូវ កំណត់​ទំហំ​ផ្លូវ និង​សម្របសម្រួល​ដោះស្រាយ​ផលប៉ះពាល់​តាម​បណ្ដោយ​ផ្លូវ ដែល​ត្រូវ​អនុវត្ត​គម្រោង​ជួសជុល​ផ្លូវលំ​មួយ​ខ្សែរ ស្ថិតនៅ​សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ។

​លោក​អភិបាលរង​ខេត្ត​មាន​ប្រសាសន៍ថា ផ្លូវលំ​នេះ​មាន​ប្រវែង សរុប ៣៦០០ ម៉ែត្រ ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៣៣ ទៅ​ភ្ជាប់​ផ្លូវជាតិ​លេខ​៣៣ អា ស្ថិតក្នុង​ភូមិ​សាស្តសង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ត្រូវ​ជួស​ជួល នឹង​ប្រែក្លាយ ជា​ផ្លូវ ប្រភេទ DBST ទទឹង ១០ ម៉ែត្រ ។

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា ដោយ​គម្រោង​ជួស​ជួល​ផ្លូវ​នេះ​ប្រើប្រាស់​ថវិកា​គុណប្រយោជន៍​ខេត្ត ក្នុង​ឆ្នាំ​២០២០ យើង​មាន​លទ្ធភាព​តែ​ជួល​ជួល និង​ចាក់​ជា DBST តែ​ប្រវែង ២៦០០​ម៉ែត្រ និង​ទទឹង​១០ ម៉ែត្រ តែប៉ុណ្ណោះ ដោយឡែក​ប្រវែង ដែល​នៅសល់ នឹងដាក់​បញ្ជូលទៅ​ក្នុង​គម្រោង​អទិភាព​ឆ្នាំក្រោយ​ទៀត ។

​លោក​បន្ថែម​ទៀត​ថា ប្រទេស​យើង​មាន​សន្តិភាព​សព្វថ្ងៃ ដោយសារ​នយោបាយ​ឈ្នះ​ឈ្នះ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថាបនិក​សន្តិភាព​នៅ​កម្ពុជា បាន​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព​សង្គម ការឯកភាព​ជាតិ​ពេញលេញ​ក្នុង​រយៈពេល​ជាង​២​ទសវត្ស​ចុង​ក្រោយ​នេះ ទើប​យើង​មាន​ឱកាស​អភិវឌ្ឍន៍​ខេត្ត តាមរយៈ​សាងសង់​ផ្លូវ គមនាគមន៍ សាលារៀន មន្ទីរពេទ្យ ដើម្បី​បម្រើ​អោយ​ផលប្រយោជន៍​ប្រជាជន​ជារួម ។ ទាំងនេះ​ជា​យុទ្ធសាស្ត្រ​មួយ ក្នុងចំណោម​យុទ្ធសាស្ត្រ​ជាច្រើន ដើម្បី​ប្រែក្លាយ​ខេត្ត​កែប ជា​ខេត្ត​ទេសចរណ៍ មាន​ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង ក្នុងន័យ​សម្រួល​ការធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​ឲ្យបាន​កាន់តែ​ប្រសើរ​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ