ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោកនាយក​រដ្ឋមន្ត្រី​ឡាវ បាន​ថ្លែងអំណរគុណ​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ផ្តល់​អំណោយ​ជា​ម៉ាស់ និង​បរិក្ខារ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩​នាពេលនេះ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ លោក ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ បានចាត់ទុក​ម៉ាស់ និង​បរិក្ខារ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ ដែលជា​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​សម្រាប់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ឡាវ ក្នុង​ពេល​ជួប​ការលំបាក​ដោយសារ​ជំងឺ​កូវី​ដ​១៩​។​

​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្តល់​ម៉ាស់​ចំនួន ២​លាន ១០​ម៉ឺន និង​បរិក្ខារ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ សរុប ១២​មុខ ដល់​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​នៅក្នុង​ប្រទេស​ឡាវ​។ ម៉ាស់ និង​បរិក្ខារ​ទាំងអស់នេះ ត្រូវបាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ដឹក​តាម​យន្តហោះ​ពិសេស​ទៅ​ប្រគល់​ជូន​រដ្ឋាភិបាល​ឡាវ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

​លោក ថង​លូន ស៊ី​សូលី​ត និង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ឡាវ​ជាច្រើនរូប​ទៀត បាន​ចេញ​មក​ទទួល​ម៉ាស់ និង​បរិក្ខារ​ទាំងនេះ​ដោយ​ផ្ទាល់​នៅ​ព្រលានយន្តហោះ នា​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​។​

​ថ្លែង​ក្នុង​ពិធី​ទទួល​នោះ លោកនាយក​រដ្ឋមន្ត្រី​ឡាវ បាន​ថ្លែងអំណរគុណ​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ផ្តល់​អំណោយ​ជា​ម៉ាស់ និង​បរិក្ខារ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩​នាពេលនេះ​។ លោក​បាន​ចាត់ទុក​អំណោយ​នេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា​សម្រាប់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ឡាវ​។​

​លោក ថង​លូន ស៊ី​សូលី​ត បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ «​ខ្ញុំ​សូម​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ខ្ពង់ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។ ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែល​តែងតែ​មាន​សេចក្តី​ព្រួយបារម្ភ និង​បាន​ផ្តល់​នូវ​អំណោយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​ជូន​ចំពោះ​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​ប្រទេស​ឡាវ​យើងខ្ញុំ​នៅក្នុង​ឱកាស​នេះ​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បន្តថា «​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​អំណោយ​ដ៏​មាន​អត្ថន័យ​យ៉ាង​ក្រៃ​លែង​នេះ ទោះបី​កម្ពុជា​ខ្លួនឯង​ទទួលរង​ផល​ប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​ដូច​គ្នា​យ៉ាងណា​ក៏ដោយ​។ ប៉ុន្តែ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា តែងតែ​មាន​ទឹកចិត្ត​សម្បុរ​ស​ធម៌ ចែករំលែក​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​នេះ បាន​ទាន់ពេលវេលា​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ​យើងខ្ញុំ​»​។​

​ប្រមុខ​រដ្ឋាភិបាល​ឡាវ​រូបនេះ ក៏​បាន​ចាត់​ទុក​នូវ​អំណោយ​ទាំងនេះ ជាការ​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​កម្ពុជា និង​ឡាវ​។​

​ក្នុងឱកាស​នោះ​លោក ថង​លូន ស៊ី​សូលី​ត បាន​គូស​រំលេច​ផងដែរ​ថា ក្នុងនាម​ជា​ប្រទេស​ភូមិ​ផង ជា​បងប្អូន កម្ពុជា និង​ឡាវ គឺ​មាន​ទំនាក់ទំនង​ដ៏​ល្អ ហើយ​តែង​ជួយ​ឧបត្ថម្ភ​គ្នា​តាំងពី​យូរលង់​ណាស់​មកហើយ​។ ជាពិសេស​តាំងពី​ដំណាក់កាល​តស៊ូ​រំដោះជាតិ​ពី​អាណានិគម ដោយ​បាន​កៀក​ស្មា​គ្នា និង​ជួយ​ឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញទៅមក ដែល​មិន​អាច​បំបែកចេញ​ពី​គ្នា​បាន ដើម្បី​តស៊ូ​ជាមួយ​សត្រូវ​តែមួយ​។​

​លោកនាយក​រដ្ឋមន្ត្រី​ឡាវ ក៏​បាន​រំលឹក​ពី​ការជួយ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា នៅ​ពេល​ខ្លួន​ជួបប្រទះ​គ្រោះមហន្តរាយ​បាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ឆ្នាំ​២០១៨​ផងដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​ឡាវ បាន​ប្តេជ្ញា​នៅ​ចំពោះមុខ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ថា នឹង​យក​ម៉ាស់ និង​បរិក្ខារ​ទាំងអស់នេះ ទៅ​ប្រើ​ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ឡាវ​។ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ឆ្លៀត​ជូនពរ​សម្តេច​តេជោ ហ៊ុន សែន និង​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩​ផងដែរ​។​

​សូមបញ្ជាក់​ថា អំណោយ​បរិក្ខារ​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ដែល​កម្ពុជា​ផ្តល់ជូន​រដ្ឋាភិបាល​ឡាវ​នា​ព្រឹក​មិញ​នេះ រួមមាន​៖ ម៉ាស ចំនួន​២​លាន​, ម៉ាស​ក្រណាត់​ចំនួន ២០​ម៉ឺន​, ម៉ាស N95 ចំនួន​២​ម៉ឺន​, វែន​តា​សុវត្ថិភាព ចំនួន​២​ម៉ឺន​, សំលៀក​បំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល (​ជា​ឈុត​) ចំនួន​២​ម៉ឺន​ឈុត​, ម៉ាស៊ីន​វាស់​កំដៅ ចំនួន​៥០០, របាំងមុខ​ចំនួន​២​ម៉ឺន​, ឧបករណ៍​ជំនួយ​ការដកដង្ហើម សម្រាប់​ប្រយោធន​កម្ម ចំនួន​២០, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់បន្សំ​ម៉ូឌែ​ល Vista 120 ចំនួន​២០, ម្សៅ​ថ្នាំ​ក្លរ៉ាមីន​ប្រភេទ​B ៥០០​កេស​, ស្បែកជើង​ក៏​វែង​សុវត្ថិភាព ១​ពាន់​គូ និង​សាប៊ូ​លាងដៃ ២​ពាន់​គូ​ផងដែរ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​គូសបញ្ជាក់ថា អំណោយ​ទាំងនេះ គឺជា​កាយវិការ​បង្ហាញ​នូវ​មនោសញ្ចេតនា​ជា​បងប្អូន និង​សាមគ្គីភាព របស់​ប្រជាជន​កម្ពុជា​ជាមួយ​ប្រជាជន​ឡាវ នៅ​ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​ទាំងមូល​កំពុង​ជួប​នឹង​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​មាន​ពីមុនមក លើ​សុវត្ថិភាព​នៃ​សុខភាព និង​សន្តិសុខ​មនុស្សជាតិ​៕

ប្រភព ៖ FN

Filed in: ព័ត៌មានជាតិ