ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សកម្មភាព​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកជញ្ជូន​ម៉ាស​អំណោយ​រាជរដ្ឋាភិបាល​កម្ពុជា ជូន​រដ្ឋាភិបាល​ឡាវ និង​ការបន្ត​បេសកកម្ម​ចែក​ម៉ាស ជូន​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ប្រកាស​ផ្តល់​ជំនួយ ម៉ាស​ចំនួន​២​លាន និង​បរិក្ខារ​ពេទ្យ​សរុប​១២​មុខ ជូន​នាយករដ្ឋមន្ត្រី​ឡាវ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូវី​-១៩ ព្រម​ជាមួយ​គ្នា​នោះ​ផងដែរ នា​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ភារកិច្ច​ជួយ ដឹកជញ្ជូន​ម៉ាស ចេញពី​សាលា​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​រៀបចំ​ដឹកជញ្ជូន​តាម​យន្តហោះ បញ្ជូន​ទៅកាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​

​បន្ទាប់​មក​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​បេសកកម្ម ចុះ​ចែក​ម៉ាស ដល់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី ជា​លើក​ទី​៤ តាម​គោលដៅ​ក្នុង​ខណ្ឌ​ចំនួន​៤ បន្ថែម​ទៀត​គឺ កែង​ពេទ្យ​លោកសង្ឃ ត្រង់​ចំណុច​ស្ពាន​៧​មករា ក្នុង​ខណ្ឌ​សែន​សុខ ព្រំប្រទល់​ជាមួយ ខណ្ឌ​ទួលគោក ចែក​ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយផ្ទាល់ និង​គោលដៅ​ផ្សេងទៀត ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​កំបូល ចែក​ដោយ​ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ប្រើប្រាស់​ម៉ូតូ​កង់​បី ចំនួន​១២​គ្រឿង បំពាក់ ឧគ្ឃោសនសព្ទ ផ្សព្វផ្សាយ​សារ​សម្លេង ពី​របៀប​ប្រើប្រាស់​ម៉ាស និង​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល ស្តីពី​វិធានការ​ការពារ​និង​ទប់ស្កាត់​ការរីក​រាលដាល នូវ​ជំងឺឆ្លង កូវី​ដ​១៩ ផងដែរ​។​

​សរុប​រយៈពេល​៤​ថ្ងៃ ក្រោម​ការចង្អុលបង្ហាញ​ពី លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ទទួល​ម៉ាស់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ សរុប​ចំនួន​៤​ម៉ឺន​ម៉ាស​ចែក ជូន​ដល់​ប្រជាពលរដ្ឋ​អស់​ជា​ស្ថាពរ​៕

Filed in: ព័ត៌មានជាតិ