ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ជនក្រីក្រ ចាស់ជរា និង​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ១៥០ គ្រួសារ ទទួលបាន​អំណោយ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ជនក្រីក្រ ចាស់ជរា និង​ប្រជាពលរដ្ឋ​រង គ្រោះ​ដោយ​ទឹកជំនន់​មាន​ចំនួន​១៥០​គ្រួសារ មក​ពី​ក្នុង​ក្រុង​សិរីសោភ័ណ បាន​ទទួល​អំណោយ​ពី​ព្រឹទ្ធសភា រដ្ឋសភា និង​សប្បុរសជន តាមរយៈ​អភិបាលក្រុង​សេរី​សោភ័ណ នៅ​សាលាក្រុង​សិរីសោភ័ណ​។​

​ក្នុង​ពិធី​ចែក​អំណោយ​នោះ លោក អ៊ី ឡុង សមាជិក​រដ្ឋសភា បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ដែល​សម្ដេច​តែងតែ​សម្ដែង​ការព្រួយបារម្ភ និង​គិតគូរ​ពី​សុខទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់​។​

​លោក​បាន​បញ្ជាក់​ឲ្យដឹង​បន្ត​ទៀត​ថា ចាប់ពី​ទឹក​ជន់​លិច​ខេត្ត​រហូត​ដល់​ទឹក​ស្រក​រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង រដ្ឋបាល​ស្រុក រដ្ឋបាល​ឃុំ​-​សង្កាត់ តែងតែ​យកចិត្តទុកដាក់​ជួយឧបត្ថម្ភ​ជា​ស្បៀង​ជំរក​ដោះស្រាយ ដល់​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជន​ក្រីក្រ ចាស់ជរា និង​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់ ឲ្យ​រួចផុត​ពី​ការលំបាក​ជាច្រើន​ម៉ឺន​គ្រួសារ​កន្លងមក​។​

​លោក​បញ្ជាក់ថា ម្យ៉ាងទៀត​ទី​ណា​ដែល​បងប្អូន​ជួប​ទុក្ខលំបាក​រដ្ឋបាលខេត្ត ពុំ​បាន​ទៅ​ផ្ទាល់ ក៏​បាន​ចាត់តាំង​ឲ្យ​ក្រុមការងា​ររបស់​ខេត្ត ឲ្យ​ចុះ​ទៅ​ជួប​បងប្អូន​ប្រជាព​រដ្ឋ​ដោយផ្ទាល់ និង​ឲ្យ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ពាក់ព័ន្ធ ចូលរួម​ជួយ​សង្គ្រោះ និង​រំដោះ​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​រួចផុត​ពី​គ្រោះទឹកជំនន់ ថែមទាំង​បាន​ផ្ដល់​ស្បៀងអាហារ ឲ្យបាន​គ្រប់គ្រាន់ ដោយ​មិន​ទុកឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ អត់​អាហារ​ស្លាប់​ដោយ​ពុំបាន​ដឹង​ឮ​ពី​អាជ្ញាធរ​នោះ​ឡើយ​។​

​លោក​បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​យ៉ាង​ប្ដូរផ្ដាច់ ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់​ស៊ីជម្រៅ និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម​ដែល​កំពុងតែ​ដើរតួរ​នាទី​យ៉ាងសំខាន់ ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ជាតិ រក្សា​នៅ​សន្តិសុខ​ស្បៀង​អាហារ​ជូន​ប្រជាជន​កម្ពុជា នឹង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ នៅក្នុង​សមរភូមិ​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺ​កូវី​ដ​១៩ រួម​ទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​ពី​គ្រោះទឹកជំនន់​ផងដែរ​។​

​លោក​ក៏​បាន​សំណូមពរ និង​ណែនាំ​ប្រជាកសិករ​ទាំងអស់​ថា «​ត្រូវ​ចាប់ផ្តើម​បង្កបង្កើន​ផល ក្នុង​ការស្តារ​ឡើង​វិញ​នូវ​ដំណាំ​ស្រូវ​របស់​បងប្អូន ហើយ​បងប្អូន​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​ជំងឺ​កូវី​ដ​១៩ គឺ​ត្រូវ​ធ្វើ​អនាម័យ​ឲ្យបាន​ជាប្រចាំ ពីព្រោះថា ជំងឺ​កូវី​ដ​១៩​នេះ វា​មិន​ភ្លេច​យើង​ទេ មាន​តែ​យើង​គ្រប់​គ្នា​ទេ​ភ្លេច​ជំងឺ​កូវី​ដ​»​។​

​សូម​ជម្រាប​ផងដែរ​ថា ក្នុងនោះ​លោក អ៊ី ឡុង បានធ្វើការ​ចែក​អំណោយ​ក្នុង​១​គ្រួសារ​ទទួលបាន​អង្ករ ១០​គី​ឡូ​, មី​២​កេះ​, ទឹកស៉ីអ៉ីវ​ទឹកត្រី​២​យួរ​, ត្រីខ​១​យួរ​ផងដែរ​៕
​

Filed in: ព័ត៌មានជាតិ