ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន សេចក្តី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​កើតឡើង​នៅទីណា កងកម្លាំង​នគរបាល​ត្រូវមាន​វត្តមាន​ផ្តល់ ភាពកក់ក្តៅ​ជូន​គាត់​ភ្លាមៗ​នៅ​ទីនោះ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​មហាជន​តាមរយៈ​បណ្តាញ​សង្គម​ដែល​ហា​ក់ឮតៗ​គ្នា​ថា មាន​សកម្មភាព​(​មនុស្ស​ប្លែកៗ​)​មាន​វត្តមាន​នៅ​តាម​ទីផ្សារ​មួយចំនួន ក្នុង​រយ​:​ពេល​ថ្មី​នេះ​ដែល​វត្តមាន​បែបនេះ បាន​បង្ក​នូវ​ក្តី​បារម្ភ​ពី​ប្រជាពលរដ្ឋ ពិសេស​អាជីវករ​លក់​ដូរ​នៅក្នុង​ផ្សារ ។​

​ក្តាប់​បាន​ព័ត៌មាន​ភ្លាម​ក្រោម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ផ្តល់​មតិ​ដល់​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ទទួល​ផែន​ជំនាញ រួមគ្នា​ជាមួយ​លោក​ឧត្តមសេនីយ៍ត្រី ស្រី សុខុន ស្នងការរង​ទទួល​ដឹកនាំ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន និង​លោក​វរសេនីយ៍ឯក​ពេជ្រ​សា​រ៉ែ​ន អធិការនគរបាល​ស្រុក​សំពៅ​លូន ដឹកនាំ​កម្លាំង​ចុះ​ទៅដល់​គោលដៅ​(​ទីផ្សារ​) ហើយ​ធ្វើ​ការស្រាវជ្រាវ​រាវរក​ប្រភពព័ត៌មាន​នេះ​ភ្លាម ក៏​ប៉ុន្តែ​ទីបំផុត​ទៅនេះ​គឺជា​ព័ត៌មាន​ដែល​ពួកគាត់​ឮ​តៗ​គ្នា ហើយ​បង្កើត​បាន​នូវ​ក្តីបារម្ភ​បែប​នេះ​ឡើង ដែល​ការពិត​ជាក់ស្តែង​រឿង​នេះ​មិន​ទាន់​កើត​មាន​នៅឡើយ​នោះទេ​។​

​ទោះបីជា​យ៉ាងនេះក្តី សមត្ថកិច្ច​នគរបាល​យើង បាន​បង្ក​នូវ​បរិយាកាស​កក់ក្តៅ​ជា​ង​មុន​ជូន​ពួក គាត់​តាមរយ​:​ការបញ្ជូន​កម្លាំង​បន្ថែម​និង​ព​ព្រឹង​ការតាមដាន​ស្របតាម​វិធានការ​ជំនាញ​របស់​ន​គរ​បាល​និង​ផ្តល់ជូន​នូវ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ជូន​គាត់​បន្ថែម​ទៀត​សម្រាប់​គាត់​ទាក់ទង​មក​នគរបាល​ក្នុងករណី​មាន​ការសង្ស័យ​ណាមួយ​៕

Filed in: ព័ត៌មានជាតិ