ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​សមត្ថកិច្ច​យក​ដីកា​ទៅ​បិទ​នៅ​អតីត​ស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួមគំនិត​ក្បត់ជាតិ ចំនួន​៦៨​នាក់​បន្ថែមទៀត ចូល​សវនាការ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​យក​ដីកាកោះ​ដើម្បី​ចូល​សវនាការ​របស់​អ្នកពាក់ព័ន្ធ រឿង​រួមគំនិត​ក្បត់ជាតិ ចំនួន​៦៨​នាក់​បន្ថែមទៀត ដែល​សុទ្ធតែ​បក្ខពួក​របស់​ទណ្ឌិត សម រង្ស៉ី ទៅ​បិទ​នៅ​អតីត​ស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​

​ដីកា​ដែល​កម្លាំង​នគរបាល​យក​ទៅ​បិទ​នៅ​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បានកំណត់​ឲ្យ​អ្នក​ទាំងអស់​ដែល​រួមគំនិត​ក្បត់ជាតិ មានឈ្មោះ​ក្នុង​ដីកា ត្រូវ​ចូលរួម​ក្នុង​សវនាការ នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខ ដើម្បី​ជំនុំជម្រះ​ទោស​លើ​សំណុំរឿង «​រួមគំនិត​ក្បត់​» និង «​ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ល្មើស​ជាអាទិ៍​» ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៩​។ កម្លាំង​នគរបាល​ដែល​ចុះ​បិទ​ដីកា​នេះ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ប៊ុន សុ​សិក្ខា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​សន្តិសុខ​។​

​មន្ដ្រី​តុលាការ​បាន​គូសបញ្ជាក់ថា សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​សិទ្ធិ​ប្រមូលផ្ដុំ​គ្នា​នៅ​ទីតាំង អតីត​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ ពោល​ប្រសិនបើ​ហ៊ាន​ល្មើស​នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ តាម​បញ្ញត្តិ​មាត្រា ៥២៣ នៃ​ក្រម​ព្រហ្មទណ្ឌ «​បទ​ធ្វើឲ្យ​បាត់​ជំនឿ​លើ​សេចក្ដីសម្រេចរ​បស់​តុលាការ​»​។​

​មាត្រា ៥២៣៖ បទ​ធ្វើឲ្យ​បាត់​ជំនឿ​លើ​សេចក្តីសម្រេចរ​បស់​តុលាការ​។ អំពើ​រិះគន់​លិខិត ឬ​សេចក្តីសម្រេច​របស់​តុលាការ ក្នុង​គោលដៅ​បង្កឲ្យមាន​ភាពវឹកវ​រដល់​សណ្តាប់ធ្នាប់​សាធារណៈ ឬ​ក៏​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​ស្ថាប័ន​នៃ ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ (​មួយ​) ទៅ ៦ ខែ (​ប្រាំមួយ​ខែ​) និង​ពិន័យ​ជា​ប្រាក់​ពី ១០០ ,០០០ (​មួយ​សែន​) រៀល ទៅ ១,០០០,០០០ (​មួយ​លាន​) រៀល​។​

​អំពើ​ដែល​មិន​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ ត្រូវ​ផ្តន្ទាទោស​ដូចគ្នា​នឹង​ទោស​ដែល​មានចែង​នៅក្នុង​កថាខណ្ឌ​ទី​១ ខាងលើ​។​

​គួរ​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅ លោក​ឧត្តមសេនីយ៍ទោ ប៊ុន សុ​សិក្ខា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​សន្តិសុខ ដឹកនាំ​មន្ដ្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត យក​ដីកា​ដូចនេះ​ទៅ​បិទ​ម្ដង​រួចមកហើយ ដោយ​ក្នុង​នោះ មាន​ទាំង​ឈ្មោះ​របស់ ទណ្ឌិត សម រង្ស៉ី និង​ជន​ត្រូវ​ចោទ​ចំនួន​១៤​នាក់​ផ្សេង​ទៀត​។​

​ខ្លឹមសារ​ដីការ​របស់លោក សេង ហៀ​ង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ក្រោយពី​បាន​ដាក់​រឿង​ជំនុំជម្រះ​រួច សម្រេច​ឲ្យឈ្មោះ សម រង្ស៊ី ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ កើត​ថ្ងៃ​ទី​១០ ខែ​មិនា ឆ្នាំ​១៩៥៩ សញ្ជាតិ​ខ្មែរ កាន់​លិខិតឆ្លងដែន​លេខ D0002190 ទីកន្លែង​កំណើត សង្កាត់​លេខ​២ ក្រុងភ្នំពេញ អាស័យដ្ឋាន​ផ្ទះ​លេខ​៥៧៦ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ឲ្យចូល​មកកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ (​ជាន់​ទី​១ សាល​សវនាការ​ទី​១) នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​៨៖៣០​នាទី​ព្រឹក ជា​កំហិត ដើម្បី​ចូលរួម​សវនាការ​។​

​សូមបញ្ជាក់​ថា សវនាការ​បទល្មើស​ឧក្រិដ្ឋ លើ​បទ​ចោទ «​រួមគំនិត​ក្បត់​» និង «​ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ល្មើស​ជាអាទិ៍​» នេះដែរ គឺ​មាន​លោក សេង ហៀ​ង ជា​តំណាង​អយ្យការ ចំណែក​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​មាន​លោក រស់ ពិសិដ្ឋ ជា​ប្រធាន​ក្រុមប្រឹក្សារ​ជំនុំជម្រះ​, លោក កើត សាំង និង​លោក អ៊ឹម វណ្ណ​: ជា​ចៅក្រម​ប្រឹក្សា​៕

ប្រភព ៖ FN

Filed in: ព័ត៌មានជាតិ