ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អំណោយ​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា ត្រូវ​ប្រគល់​ជូន​ពលរដ្ឋ​នៅ​ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង និង​មាន​ជីវភាព​ខ្វះខាត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ លោក ង៉ុយ ហាក់ អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ស្រុក​រមាស​ហែក និង​ជា​ប្រធាន​ក្រុមការងារ ចុះជួយ​ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង បាន​ចុះ​ជួប​សំណេះសំណាល និង​នាំ​អំណោយ​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​ក្រុមការងារ​រាជ​រដ្ឋភិបាល​ចុះជួយ​ស្រុក​រមាស​ហែក ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង និង​មាន​ជីវភាព​ខ្វះខាត​នៅ​ភូមិ​តា​ត្រាវ ភូមិ​កំពង់ត្រាច ភូមិ​តា​ខុប ចំនួន​៨៥​គ្រួសារ​។​

​លោក ង៉ុយ ហាក់ បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា ដែល​តែង​បាន​សម្តែង​ទឹកចិត្ត​អាណិត​ស្រឡាញ់ គិតគូរ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុករ​មាស​ហែក ដែល​រង​ផលប៉ះពាល់​បង្ក​ពី​គ្រោះធម្មជាតិ​ផងដែរ​។​

​ជាមួយគ្នានេះដែរ លោក​ក៏​បាន​ក្រើន​រំ​ឮ​ក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ភ្លេច​ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​-១៩ ជា​ពិសេស​ត្រូវ​គោរព​តាម​វិធានការ​ការពារ​របស់​ក្រសួង​សុខាភិបាល ឱ្យបាន​ខ្ជាប់ខ្ជួន​ដោយ​ត្រូវ​លាង​សំអាត​អនាម័យ​ដៃ​ជា​ប្រចាំ​ជា​មួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែល ប្រើ​ម៉ាស​ពាក់​មុខ និង​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​អាច​ជៀសផុត​គ្រោះភ័យ​បាន​។​

​លោក ង៉ុយ ហាក់ ក៏​បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​ឃុំ​ត្រូវ​ពង្រឹង​កិច្ច​ការ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ឱ្យ​បានល្អ ព្រមទាំង​ត្រូវ​ដោះស្រាយ​បញ្ហា​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ បន្ទាប់​ពី​ទឹក​ស្រក​ទៅវិញ​សូម​ប្រជាពលរដ្ឋ​បន្ត​ការខិតខំ​បង្កបង្កើន​ផល​ស្រូវប្រាំង ការដាំ​ណាំ​រួមផ្សំ ការ​ចិញ្ចឹមសត្វ ត្រី កង្កែប​។​ល​។ ដើម្បី​លើកស្ទួយ​ជីវភាព​ប្រចាំថ្ងៃ​។​

​ក្នុង​ឱកាស​នេះ ក្រុម​ការងារ​បាន​ផ្តល់​ជូន​អំណោយ​ក្នុង ១​គ្រួសារ ទទួលបាន​អង្ករ ២០​គី​ឡូ​, មី ១​កេស​, ទឹកត្រី ១​យួរ (៦​ដប​) ត្រីខ​១​យួរ (១០​កំប៉ុង​) ថវិកា​ជូន​ប្រជា​ការពារ ១២​នាក់ សរុប​២៤០,០០០​រៀល​, ជូន​ដល់​គ្រូពេទ្យ អ្នកគ្រូ លោកគ្រូ សរុប​១០០,០០០​រៀល និង​ចូល​បុណ្យ​សព​លោក ប៊ូ ព្រីម មេ​ភូមិ​ឈើភ្លើង ថវិកា​៨០០,០០០​រៀល ដែល​ចំណាយ​ថវិកា​សរុប​ចំនួន ៩,៥៥៥,០០០​រៀល​៕

Filed in: ព័ត៌មានជាតិ