ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ចែក​អាវ​រងារ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​កម្លាំង​ប្រដាប់អាវុធ​ទិស​យោធភូមិភាគ​ទី​១

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្ទឹងត្រែង ៖ នា​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ចែក​អាវ​រងារ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ទិស​យោធភូមិភាគ​ទី​១ នៅ​ទីបញ្ជាការ​កងពល​តូច​អន្តរាគ​ម​ន៏​លេខ​១២៨ នៅ​ខេត្ត​ស្ទឹងត្រែង ។​

​នៅក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​នឹករលឹក​ពី​សំណាក់​សម្តេច​តេជោ និង​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្តេច​ទាំង​ពីរ​តែង​យកចិត្ត​ទុក ដាក់​គិតគូរ​គ្រប់ពេលវេលា​អំពី​សុខទុក្ខ​របស់​បងប្អូន​កងម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​កំពុង​ឈរជើង​បំពេញ​ភារកិច្ច​របស់​ខ្លូន​យ៉ាង​អង់អាច​ក្លាហាន​ក្នុង​ការការពារ​បូរណភាព​ទឹកដី តាម​ខ្សែ​បន្ទាត់​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​យោធភូមិភាគ​ទី​១​។​

​លោក​ឧត្តមសេនីយ៍ បាន​អំពាវនាវ​ដល់​កងទ័ព​ឲ្យ​បន្ត​រក្សា​ស្មារតី​សេ្ន​ហា​ជាតិ សាសនា ព្រះមហាក្សត្រ និង​ការពារ​សុខ​សន្តិភាព​ឲ្យបាន​ស្ថិតស្ថេរ​យូរអង្វែង ហើយ​បន្តវេន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដើម្បី​ថែរក្សា​នូវ​សមិទ្ធផល​នានា​ដែល​បុព្វបុរស​ជំនាន់​មុនៗ បាន​បង្កើត​និង​បន្សល់​ទុក​ឲ្យ​ជំនាន់​ក្រោយ​។ សុខសន្តិភាព ប្រៀប​បាន​ទៅ​នឹង​ខ្យល់​ដង្ហើម​ដែល​មនុស្ស​ទាមទារ​ជា​ចាំបាច់ ក្នុង​ការរស់រានមានជីវិត ព្រោះថា សង្គ្រាម ការ​បាក់បែក នឹង​ចូលខ្លួន​មក​ជំនួស​បើ​អវត្តមាន​សន្តិភាព ដូច្នេះ​សូម​កងកម្លាំងប្រដាប់អាវុធ​ដែល​ជា​កម្លាំង​ជួរមុខ បន្ត​ការពារ និង​ថែរក្សា​នូវ​សុខសន្តិភាព ដែល​យើង​មាន​សព្វថ្ងៃ​អោយបាន​គង់វង្ស​។​

​លោក​ថា «​ទោះបីជា​រាជដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​រក្សា​នូវ​ប្រសិទ្ធភាព​ក្នុង​ការទប់ស្កាត់ និង​កាត់បន្ថយ​អត្រា​នៃ​ការរីក​រាលដាល​របស់​ជម្ងឺ​រាតត្បាត​កូវី​ដ​១៩ ទូទាំង​ផ្ទៃ​ប្រទេស យ៉ាងណាក៏ដោយ ក៏​យើង​នៅតែ​មិន​អាច​ធ្វេសប្រហែស​ចំពោះ​ជម្ងឺ​នេះ​ទ្បើយ ព្រោះថា អត្រា​កើន​ទ្បើន​នៃ​ការរីកដាល​នៅតាម​បណ្តា​ប្រទេស​នានា​នៅ​តែ​បន្ត ដោយសារ​កើត​ទ្បើង​នូវ​ភាព​ធូរ រលង់​មួយ​រយៈពេល​ខ្លី​។ ដូច្នេះហើយ សម្តេច​តេ​ជោបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ សូម​បន្ត​ប្រុងប្រយ័ត្ន និង​រឹតបន្តឹង​ការអនុវត្ត​នូវ​វិធាន​សុខាភិបាល ដោយ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការការពារ និង​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ ជាពិសេស​នៅក្នុង​រដូវ​ត្រជាក់​នេះ បើ​មាន​ជម្ងឺ​ផ្តាសាយ​កើត​ទ្បើង សូម​ធ្វើការ​រូតរះ​ទៅ​មន្ទី​ពេទ្យ ដើម្បី​ចៀសវាង​ពី​ការឆ្លង​ដល់​បុគ្គល ហើយ​ចម្លង​បន្ត​ទៅ​អ្នកដទៃ​ជុំវិញខ្លួន និង​អង្គភាព ឬ​សហគមន៍​ទាំងមូល​។ ជម្ងឺ​នេះ​គឺជា​គ្រោះថ្នាក់​ចំពោះមុខ ហើយ​ថែមទាំង​បាន​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ និង​អាយុជីវិត​យើង​និង​ក្រុមគ្រួសារ ក៏ដូចជា​ជនរួមជាតិ​ទាំងមូល ក្នុងន័យនេះ​សូម​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ចូលរួម​សហការ និង​បន្ត​ចាត់វិធានការ​តឹងរ៉ឹង​ការពារ​មិនឲ្យ មាន​ការរីក​រាលដាល​កើត​ទ្បើង ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ខ្ពស់​ក្នុង​ប្រទេស​របស់​យើង​»​។​

​ជាមួយគ្នានេះ លោក​ឧត្តមសេនីយ៍ បាន​អរគុណ និង​កោតសរសើរ​ចំពោះ​ភាព​អង់អាច​ក្លាហាន​របស់​បងប្អូន​ចំពោះ​ការបំពេញភារកិច្ច​ជា​យោធិន ក្នុង​ការការពារ​បូរណភាព​ទឹកដី​ដោយ​ភាព​សហការ អំណត់​អត់ធន់ រួម​ជាមួយ​ភាព​ម៉ឺម៉ាត់​ក្នុង​ការដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា ធានាបាន​នូវ​សន្តិសុខ និង​ស្ថិរភាព​ជូន​ប្រជាពលរដ្ឋ​តាម​បណ្តោយ​បន្ទាត់​ព្រំដែន និង​សូម​កោតសរសើរ​ចំពោះ​ការ ការពារ មិនឲ្យ​មាន​ការរីក​រាលដាល​នូវ​ជម្ងឺ​រាតត្បាត​កូវី​ដ​-១៩​ក្នុង​អង្គភាព និង​គ្រួសារ​របស់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​របស់​យើង​៕

Filed in: ព័ត៌មានជាតិ