ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អាវុធហត្ថ​ភ្នំពេញ ចេញ​ប្រតិ​ប​ត្ត​ការដឹកជញ្ជូន​ម៉ាស​ចំនួន​២​លាន​របស់​សម្តេច​តេជោ ហ៊ុន សែន ចេញពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ទៅកាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បែងចែក​ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​នៅ​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ បញ្ចេញ​ម៉ាស​ក្រណាត់​ចំនួន​២​លាន​ម៉ាស ដើម្បី​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​បាន​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ ធ្វើ​កិច្ចការ​នេះ​ជា​បន្ទាន់ ភ្លាមៗ​នោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រគល់​ភារកិច្ច​ឲ្យ​កងរាជអាវុធហត្ថ​រាជ​ធា​នី​ភ្នំពេញ ចេញ​ប្រតិ​ប​ត្ត​ការដឹកជញ្ជូន​ម៉ាស​របស់​សម្តេច​តេជោ ហ៊ុន សែន ទាំង​២​លាន​ម៉ាស​ចេញពី​ឃ្លាំង យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ឆ្ពោះទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បែងចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ បាន​ពាក់​ម៉ាស និង​ទុក​ប្រើប្រាស់​ចូលរួម​ការពារ​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩​។​

​ក្នុង​ប្រតិបត្តិការ​ដឹកជញ្ជូន​ម៉ាស របស់​សម្តេច​តេជោ ហ៊ុន សែន នា​ឱកាស​នេះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​កម្លាំង​ប្រមាណ​៦០​នាក់ រថយន្ត​ដឹក​ជញ្ជូន​ធុន​ធំ​ចំនួន ៤​គ្រឿង ចេញ​ទៅ​ដល់​គោលដៅ​លីសែង លើកដាក់​ម៉ាស​លើ​រថយន្ត និង​ទម្លាក់​ចុះ​តាំងពី​ពេល​ទទួលបាន​ការប្រគល់​ភារកិច្ច​ភ្លាមៗ រហូតដល់​ម៉ោង​ជិត​១០​យប់ ទើប​ត្រឡប់​ចូល​ទីបញ្ជាការ​វិញ ត្រៀម​អនុវត្តន៍​បទបញ្ជា​ផ្សេងទៀត តាម​ការ​ចាត់តាំង​របស់​ថ្នាក់លើ ២៤​ម៉ោង​លើ​២៤​ម៉ោង ហើយ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​មិន​បាន​ធ្វេសប្រហែស ក្នុង​ការចូលរួម​ការ​ពារ​ការរីក​រាលដាល​នូវ​ជំងឺឆ្លង កូវី​ដ​-១៩ នេះដែរ ដោយ​ទាំង​មុន​និង​ក្រោយ​ពេល​ចេញ​បំពេញបេសកកម្ម គឺ​តែងតែ​លាងដៃ​នឹង សាប៊ូ​ជាប់​ជាប្រចាំ បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​សម្លៀក បំពាក់ ក៏​ដូច​ជា​សម្ភារៈ​ប្រើប្រាស់​និង​មធ្យោបាយ​ដឹកជញ្ជូន ព្រម​ទាំង​ពាក់​ម៉ាស ត្រួតពិនិត្យ​កំដៅ​គ្រប់ៗ​គ្នា​៕

 

 

Filed in: ព័ត៌មានជាតិ