ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឃាត់ខ្លួន​ក្រុម​អ្នកញៀន​ល្បែង​ជល់​មាន់​ចំនួន​១៤​នាក់​រួម​និង​វត្ថុតាង​មួយ​ចំនួន​នៅ​ខណ្ឌ​ច្បារអំពៅ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ខុសច្បាប់​(​ជល់​មាន់​)​នៅ​ដី​ឡូត៍​គ្មាន​លេខ ភូមិ​តាងៅ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ហេតុការណ៍​នេះ​វាន​កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​៣០​នាទី ឃាត់ខ្លួន​អ្នកលេង​ជល់​មាន់​១៤​នាក់​៖

១-​ឈ្មោះ យូ លិញ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជាតិ​ខ្មែរ​ឥស្លាម មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែកប្រា​។​

២-​ឈ្មោះ​យ៉ា​សុភិន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​ចុង ព្រែក​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​

៣-​ឈ្មោះ​ឡេង​រតនៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ ភូមិ​កោះនរា សង្កាត់​និរោធ​។​

៤-​ឈ្មោះ​ជ គង់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជាតិ ខ្មែរ មុខរបរ លក់ដូរ​ស្នាក់នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់ ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

៥-​ឈ្មោះ​សាន ពិន​ណា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជាតិខ្មែរ មុខរបរ លក់​ទឹក​សុទ្ធ​ស្នាក់នៅ​ភូមិ​ព្រះ​ព​ន្លា សង្កាត់ ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

៦-​ឈ្មោះ​មុត ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជាតិខ្មែរ មុខរបរ រត់​ម៉ូតូ​កង់​បី​ស្នាក់នៅ​ភូមិ​តាងៅ សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ​។​

៧-​ឈ្មោះ​ជា កក្កដា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់​ស្នាក់នៅ​ភូមិ​តាងៅ សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ​។​

៨-​ឈ្មោះ​អឿន​សុវណ្ណ ភេទ​ប្រុ អាយុ​២៧​ឆ្នាំ ជាតិខ្មែរ មុខរបរ​គ្មាន​ស្នាក់នៅ​ភូមិ​តាងៅ សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ​។​

៩-​ឈ្មោះ​សំ សំអឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាតិខ្មែរ មុខរបរ​គ្មាន​ស្នាក់នៅ​ភូមិ​តាងៅ សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ​។​

១០-​ឈ្មោះ​ម៉ៅ ណា​រ័ត្ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជាតិខ្មែរ មុខរបរ​គ្មាន​ស្នាក់នៅ​ភូមិ​តាងៅ សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ​។​

១១-​ឈ្មោះ​ឈាង គឹម​ហៃ ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ជាតិខ្មែរ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់​ស្នាក់នៅ​ភូមិ​តាងៅ សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ​។​

១២-​ឈ្មោះ​ថន ភារៈ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​តាងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

១៣-​ឈ្មោះ​ភឿន សុ​ភ័ស ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជាតិខ្មែរ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់​ស្នាក់នៅ​ភូមិ​តាងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

១៤-​ឈ្មោះ​អែម គន្ធា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជាតិខ្មែរ មុខរបរ​លក់​ស្នាក់នៅ​ភូមិ​តាងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

​ដកហូត​វត្ថុតាង​រួមមាន ៖ មាន់​ជល់​០៤​ក្បាល (​រស់​), កន្ត្រក ដាក់​មាន់​ជល់​០២, ជញ្ជីង​ថ្លឹង​០១​គ្រឿង​, ខ្នាយ​ដែក​០៧​គូ និង​ស្កុត​រុំ​ខ្នាយ​មាន់​១០​ដុំ ។​

​បច្ចុប្បន្ន​ក្រុម​អ្នកញៀន​ល្បែង​មាន់​ជល់​ទាំង​១៤​នាក់ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ