ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ត្រួតពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កំពង់ឆ្នាំង ៖ នា​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​ដឹកនាំ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​កា​ងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ ស្ថិតនៅ​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។​

​ក្នុង​ដំណើ​ទស្សនកិច្ច​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍​, នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត​។​

​ក្នុង​ដំណើរ​ត្រួតពិនិត្យ​នេះ ត្រូវបាន​ទទួល​ស្វាគមន៍​ដោយ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​ឧត្តមសេនីយ៍ នាយទាហានជាន់ខ្ពស់​នៃ​កងរាជអាវុធហត្ថ ជាច្រើន​រូប​ផង​ដែរ​។​

​ឧត្តមសេនីយ៍ឯក ភួង ស៊ី​ភិន មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ធ្វើ​បទ​បង្ហាញជូន គណៈប្រតិភូ​អំពី​ការសាងសង់​ទីលាន បាញ់​គ្រាប់​ពិត ឃ្លាំង​គ្រាប់ ឃ្លាំង​អាវុធ ស្ថានីយ៍​ផលិត​ទឹកស្អាត​ទី​២ ឃ្លាំង​ភស្តុភា​បច្ចេកទេស ទីតាំង​មណ្ឌល​ពហុ​សិក្សា អគារ​ទីចាត់ការ អាង​ស្តុក​ទឹក វេទិកា ការសិក្សា​របស់​សិក្ខាកាម និង​អគារ​ស្នាក់នៅ ហេត្ថារចនាសម្ព័ន្ធ​រប​ស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ ចាប់ផ្តើម​ដំណើរការ​សាងសង់​ពី​ឆ្នាំ​២០១៣ ក្នុង​ផ្ទៃ​ដៃ​ប្រមាណ ៥០០០ ហិច​តា និង​បាន​ដំណើរការ​សាងសង់​រហូត​មក​ទាល់​នឹង​ពេលនេះ សម្រេច​តាម​ផែនការ​ដែល​បាន​គ្រោងទុក នឹង​បញ្ជប់​ការសាងសង់​នៅ​ឆ្នាំ​២០២២ ខាងមុខ​។​

​លោក​បញ្ជាក់ថា មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នេះ នឹង​ក្លាយជា​កន្លែង​ហ្វឹកហ្វឺន​ដ៏​ធំ​សម្រាប់​កងរាជអាវុធហត្ថ និង​កង​យោធពលខេមរភូមិន្ទ ហើយក៏​ជា​កន្លែង​សម្រាប់​ការប្រកួត​បាញ់កាំភ្លើង​អាស៊ាន នៅក្នុង​ឱកាស​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កីឡា SEAGame ឆ្នាំ​២០២៣ ខាង​មុខ​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ