ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​បទល្មើស​អូស​អួន​យ៉ាំង​កាវ​ជាច្រើន​វង់​យ៉ាង​សកម្ម​កក្រើក​ផ្ទៃ​ទឹក បើ​ទោះ​ជា​សម្តេច​ក្រឡាហោម ស ខេង បាន​ព្រមាន​ដក​អភិបាលខេត្ត​ពី​តំណែង​ក៏ដោយ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​សៀមរាប ៖ ទោះ​ជា​សម្តេច​ក្រឡាហោម ស ខេង បាន​ព្រមាន​អភិបាល​ខេត្ត​ទាំងអស់​នៅ​ជុំវិញ​បឹង​ទន្លេសាប បើ​ខេត្ត​ណា​នៅ​តែ​មាន​បទល្មើស​នេសាទ​ច្រើន​និង​ត្រូវ​ដក​ពី​តំណែង​។​

​សូមបញ្ជាក់​ថា​ដើម្បី​លើ​ស្ទួយ​ជីវភាព របស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បាន​លុបចោល ឡូតិ៍​នេសាទ ទាំងអស់ នៅក្នុង​បឹង​ទន្លេសាប ដោយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​តាម​លក្ខណៈ​គ្រួសារ ។ ប៉ុន្តែ​ផ្ទុយទៅវិញ​បន្ទាប់​លុបចោល​ឡូត៏​នេសាទ ហើយ​បទល្មើស គឺ​កើតឡើង​យ៉ាង​ខ្លាំង​ដែល​បញ្ហា​នេះ​ចាំបាច់​ឲ្យ​រាជរដ្ឋាភិបាល​ដោះស្រាយ​ជាបន្ទាន់​។​
​ក្នុងនោះ​គេ​សង្កេតឃើញថា នៅ​ខេត្ត​សៀមរាប​បទល្មើស​នេសាទ កើតមាន យ៉ាង​ពេញបន្ទុក មិន​ចាញ់​ខេត្ត ផ្សេង​ទៀត​ជុំវិញ​បឹង​ទន្លេសាប​នោះដែរ ។​

​ជាក់ស្តែង​ឈ្មួញ​កាង​បទល្មើស​ទាំង​រដូវ​បិទ​និង​រដូវ​បើក​នេសាទ​ចាស់វស្សា ដែល​គេ​ស្គាល់ឈ្មោះ សេង ហ៊ុង (​ហៅ​អា​ក្បាល​ដែក​) ជា​ជនជាតិ​វៀតណាម ដែល​រស់នៅ​ភូមិ​មាត់​ខ្លា​ខេត្តសៀមរាប ហើយ​ត្រូវ​គេ​អះអាងថា ជា​កូនធម៌​របស់លោក ព្រិ​ន សាវិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ។​

​ឧបករណ៍​នេសាទ​(​ឆ្នុក​)​នេះ​ក្រុម​ឈ្មួញ​ប្រើប្រាស់​ស្បៃ​ក្រឡា​ញឹក​រួមផ្សំ​ជាមួយ​និង​ភ្លើង​អំពូល​និង​ចំណី​ត្រី​អា​សារធាតុ​គីមី (​ជា​ប្រភេទ​បទល្មើស​សម័យថ្មី​) ដែល​ត្រូវបាន​គេ​ប្រទះឃើញ​នៅពេលៗ​នៅ​ចំណុច​.​ពេជ្រ​ចក្រី .​មាត់​ខ្លា .​វេ​ហា .​ប៉ា​លហាល រហូត​ដល់​ព្រែក​កំពង់​ឃ្លាំង ឃុំ​មាត់​ខ្លា និង​ឃុំ​កំពង់​ឃ្លាំង ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​ប្រជា​នេសាទ​ដែល​រស់នៅ​តំបន់​នោះ​បញ្ជាក់​បន្តទៀតថា​ឈ្មោះ​សេង​ហ៊ុង​(​ហៅ​ក្បាល​ដែក​)​ជា​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ភូមិ​មាត់​ខ្លា​ខេត្តសៀមរាប​ជា​មេ​ឈ្មួញ​កាង​បទល្មើស​មាន​ដូចជា អូស​អួន អូយ​យ៉ាំង​កាវ​ជាច្រើន​វង់​យ៉ាង​សកម្ម​ជា​រៀងរាល់​ឆ្នាំ​នៅ​តំបន់​បឹង​ទន្លេសាប​ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ ខណ​:​គេ​អះអាង​ថា​អា​ក្បាល​ដែក​នោះបាន​អួត​ប្រាប់​គេ​ថា ជា​កូនធម៌ របស់លោក ព្រិ​ន សាវិន​នាយ​ខ័ណ្ឌខ​ល​រដ្ឋបាល​ជលផល​ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​អញ្ចឹង​អ្នករកស៊ី​បទល្មើស​នេសាទ​នានា​ត្រូវ​តែ​ទាក់ទង​ឲ្យ​លោក​សេង​ហ៊ុង​(​ហៅ​ក្បាល​ដែក​)​ជា​ជនជាតិ​វៀតណាម​ជា​អ្នក​រត់ការ​ទាំងអស់ ។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ​នេះ​ជា​សារ​មួយ​សម្រាប់​សមត្ថកិច្ច​ជំនាញ​ចុះ​ការស៊ើបអង្កេត​ចំណុច​ដែល​រាប់​ខាងលើនេះ​៕

Filed in: ព័ត៌មានជាតិ