ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឯកឧត្តម ជាវ តា​យ នាំ​ពូជស្រូវ​ចែក​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ខូចខាត​ស្រូវ​ដោយ​ទឹកជំនន់​ក្នុងស្រុក​កំពង់ត្រាច និង​ស្រុក​បន្ទាយមាស​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ អង្គភាព​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​នាំ​ពូជស្រូវ ដើម្បី​ចែក​ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ខូចខាត​លើ​ដំណាំ​ស្រូវ ដោយ​គ្រោះទឹកជំនន់​កន្លងទៅ ក្នុងស្រុក​ចំនួន ២ គឺ​ស្រុក​កំពង់ត្រាច​និង​ស្រុក​បន្ទាយ​មាស​ស្មើនឹង​៩៦៤​គ្រួសារ ក្នុងនោះ​មក​ពី​ស្រុក​កំពង់ត្រាច មាន​ឃុំ​ចំនួន​២ សរុប​ចំនួន​២៣៤​គ្រួសារ និង​ស្រុក​បន្ទាយមាស មាន​ឃុំ​ចំនួន ៧​សរុប​ចំនួន​៧៣០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ពូជស្រូវ​ចំនួន​១០០​គី​ឡូ សរុប​ពូជស្រូវ​ដែល​ត្រូវ​ចែក​ដល់​ដៃ​ប្រជាពលរដ្ឋ​មាន​ចំនួន​៩៦​តោន​៤០០​គី​ឡូ​។​

​សូមបញ្ជាក់​ថា ពូជស្រូវ​ចែកជូន​ប្រជាពលរដ្ឋ​ពេល​នេះ គឺ​ប្រភេទ​ពូជស្រូវ​(OM5451)​ជា​ពូជ​មិន​ប្រកាន់​រដូវ ផ្ដល់​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ មក​ជូន​រដ្ឋបាល​ខេត្ត​កំពត តាមរយៈ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​បែងចែក​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ខូចខាត​លើ​ដំណាំ​ស្រូវ សម្រាប់​ធ្វើការ​សាប​ព្រួស​ស្ដារ​ការខូចខាត​ឡើងវិញ ដែល​រង​ការបំផ្លាញ​ដោយ​ទឹកជំនន់​ក្នុង​ខែ​តុលា​កន្លងទៅ​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ នាគ​ឱកាស​នោះ​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរ​សុខទុក្ខ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​គឺ​សម្ដេច​តេជោ ហ៊ុន សែន ដែល​ជានិច្ចកាល​សម្ដេច​តេជោ តែង​រួមសុខ​រួម​ទុក្ខ​និង​ដោះស្រាយ​ការលំបាក​ផ្សេងៗ​ជា​ច្រើន​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​មិន​ដែល​ទុកឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ណា​ម្នាក់​ដោយ​មិន​មាន​ការដោះស្រាយ​ឡើយ​។​

​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ផ្ដាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ក្រោយពី​ទទួលបាន​ពូជស្រូវ​នេះ ត្រូវ​ខិតខំ​យកចិត្តទុកដាក់ យកទៅ​ធ្វើការ​សាប​ព្រួស​ស្ដារ​ការដាំដុះ​ឡើងវិញ​ឲ្យបាន​ឆាប់រហ័ស និង​ទាន់​រដូវ​កាល​ព្រមទាំង​ដាំ​ដំណាំ​រួមផ្សំ និង​ចិញ្ចឹមសត្វ ដើម្បី​បាន​ផល​សម្រាប់​បង្កើន​ជីវភាព​គ្រួសារ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​។

​ជាមួយ​ឱកាស​នោះដែរ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ក្រើនរំលឹក ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​យកចិត្តទុកដាក់ អនុវត្ត​នូវ​វិធាន​គម្លាត​សង្គម ឲ្យបាន​ទាំង​អស់​គ្នា​បើ​គ្មាន​ការ​ចាំបាច់​ក្នុងឱកាស​ជួបជុំ​ណាមួយ​។ ពិសេស​សំខាន់បំផុត​ត្រូវអនុវត្ត​តាម​ការអំពាវនាវ របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន ក៏ដូចជា​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​យើង​រួម​គ្នា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩​នៅក្នុង​សហគមន៍​ឲ្យបាន​ដាច់ខាត ព្រោះ​ជំងឺ​នេះ​នៅ​មិនទាន់​ផុតរលត់​ពី​ពិភពលោក​យើង​នៅ​ឡើយ​ទេ​។​

​ក្នុង​ឱកាស​នេះ​ផងដែរ ឯកឧត្តម​អភិបាលខេត្ត បាន​ឧបត្ថម្ភ​ថវិកា សរុប​៥០​ម៉ឺន​រៀល ជូន​ដល់​កងកម្លាំង ២៥​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​២​ម៉ឺន​រៀល​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ