ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

កម្លាំង​ គ អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ល្បាត​និង​ការពារ​សន្តិសុខ​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ ក្នុង​ថ្ងៃ​ទិវា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ឆ្នាំ​2020 នេះ កម្លាំង គ អន្តរាគមន៍​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​ល្បាត​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ តាម​គោលដៅ​សំខាន់ៗ ទាំង​យប់​ទាំង​ថ្ងៃ និង​ចូលរួម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុងការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ នៅ​សួនច្បារ​វិមានឯករាជ្យ បញ្ចប់​ទៅ​ដោយ​រលូន​ផងដែរ​។

​អ្វី​ដែល​គួរអោយ​ចាប់អារម្មណ៍ នៅ​គ្រប់​ពេល​ដែល​ចេញ​ប្រតិបត្តិការ​ម្តងៗ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​តែងតែ​បាន​ចូលរួម​ធ្វើ​ការសម្អាត​អនាម័យ​បរិស្ថាន នៅតាម​ទីសាធារណៈ តាម​គោលដៅ​ដែល​បាន​ឈរជើង ជាពិសេស អនុវត្ត​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ដោយ​យកចិត្តទុកដាក់​រក្សា​អនាម័យ​ទាំង​ក្នុង និង​ក្រៅ​អង្គភាព​, លាង​សម្អាត​ដៃ​នឹង​សាប៊ូ​ជា​ញឹកញាប់ បាញ់​អាល់កុល និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​សម្ភារៈ​ប្រើប្រាស់ ក៏​ដូច​ជា​មធ្យោបាយ​ធ្វើដំណើរ គ្រប់ពេលវេលា​ទាំង​ពេលចេញ និង​ចូល​ក្នុង​អង្គភាព ដើម្បី​បង្ការ នូវ​ការរីក​រាលដាល​នៃ​ការឆ្លង​មេ​រោគកូ​វីដ​19៕

 

Filed in: ព័ត៌មានជាតិ