ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង នៅ​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កែប ៖ ព្រឹក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម សាត សាមី រដ្ឋលេខាធិការ​ក្រសួងឩ​ស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ឯកឧត្តម ទេព យុទ្ធី សមាជិក​ព្រឹទ្ធសភា និង​ឯកឧត្តម ងួន ប៊ៀន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កែប បាន​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង ស្រប​ជាមួយនឹង​ខួប​៦៧​ឆ្នាំ នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ​នៅ​បរិវេណ​វិមាន​ឯករាជ្យ​ខេត្ត ។

​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​បាន​រំលឹក​ឲ្យ យើង​ចងចាំ​ជានិច្ច នូវ​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុង្គឧត្តម ព្រះរាជ​បេសកកម្ម ដើម្បី​ជាតិ​មាតុភូមិ​និង​ប្រជារាស្ត្រ​ខ្មែរ របស់​ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល​និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត​ធ្វើ​ការតស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជនី​កិច្ច​ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​។​

​ថ្នាក់ដឹកនាំ​ខេត្ត​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កែប មាន​ការជឿជាក់​ថា​ការរួបរួម​គ្នា​របស់​យើង​ជា​ធ្លុង​មួយ​នេះ នឹង​ជួយ​ស្រោចស្រង់​ប្រទេស​យើង​និង​ឯករាជ្យ​យើង​ឲ្យ​ឆ្លងសមុទ្រ​គ្រោះថ្នាក់​ដែល​មាន​នៅ​មុខ​យើង​នេះ​បាន​ផុត​ស្រឡះ​ដោយ​ជ័យ​មង្គល​។​

​ក្រោម​ព្រះរាជ​បូណីយកិច្ច​ដ៏​ឧត្តុង្គឧត្តម​នៃ​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ​ដ៏​ពេញលេញ​បរិបូរណ៍​ពី​សាធារណរដ្ឋ​បារាំង​នា​ថ្ងៃ​ទី​០៩​ខែវិច្ឆិកា​ឆ្នាំ​១៩៥៣​។​ប្រទេស​កម្ពុជា​ក្រោយ​ពី​ទទួលបាន​ឯករាជ្យ​ដោយ​មាន​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ជា​ព្រះ​អគ្គ​មគ្គុទ្ទេស​ដ៏​ឆ្នើម​បានដឹ​ក​នាំ​កម្ពុជា​ប្រកបដោយ​សុខសន្តិភាព​និង​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​ក្រោម​ព្រះរាជ​តម្រិៈ​ដឹកនាំដ៏​ខ្ពង់ខ្ពស់​និង​ឧត្តុង្គឧត្ត​ម​នៃ​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ​ព្រះបិតា​ស្ថាបនិក​សម័យ​សង្គមរាស្ត្រនិយម​រហូត​ធ្វើឲ្យ​ពិភពលោក​ទទួលស្គាល់និង​ប្រសិទ្ធិនាម​ព្រះរាជាណាចក្រ​កម្ពុជា​ថា​កោះ​សន្តិភាព​នា​អាស៊ីអាគ្នេ​យ៍​។​

​ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​ក្នុង​ជីវភាព​ប្រទេសជាតិ​នី​មួយៗ​គ្មាន​អ្វី​ឲ្យមាន​តម្លៃ​ជាងឯក​រាជ្យ​ទេ​ព្រោះ​ឯករាជ្យ​ជា​មូលដ្ឋាន​នៃ​សេចក្តី​ថ្លៃថ្នូរ​និង​សុភមង្គល​ទាំងទ្បាយ​ដ៏ទៃទៀត​។

​ឯកឧត្តម បាន​បន្ថែមទៀតថា ក្រោយ​ពី​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រទេស​កម្ពុជា​យើង​មាន​ឯករាជ្យ​ពេញបរិបូរណ៍ ដែល​ជា​ឱកាស​សម្រាប់​យើង​រួម​គ្នា​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ អោយ​មានកា​រីកចម្រើន​កាន់តែ​ខ្លាំង​ឡើងៗ ។​

​ជាក់ស្តែង​ខេត្ត​កែប មាន​ការអភិវឌ្ឍន៍​ខ្លាំង​លើ​គ្រប់​វិស័យ ជាពិសេស​ទេសចរណ៍ បាន​កាត់បន្ថយ​អាត្រា​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​មក​ត្រឹម​៣,១៨% គិត​ត្រឹម​ដើមឆ្នាំ​២០២០ នេះ ។

​ចុងបញ្ចប់ ឯកឧត្តម បាន​បញ្ជាក់ទៀតថា ដើម្បី​ធានាបាន​នូវ​សុខសន្តិភាព​អោយបាន​គង់វង្ស​ជា​និរន្ត​ន៍ យើង​ទាំងអស់​ត្រូវតែ​ការពារ​សុខសន្តិភាព​ដែល​មាន​ស្រាប់ ហើយ​ខិតខំ​អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន និង​ចូលរួម​ឲ្យបាន​ម៉ឺងម៉ាត់​ក្នុង​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដោយ​លុបបំបាត់​រាល់​បទល្មើស​នា​នា​ក្នុង​មូលដ្ឋាន ក៍​ដូច​ជា​រួម​គ្នា​ថែរក្សា​អនាម័យ​អោយ​បាន​ជាប់​ជានិច្ច ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ នៅ​កម្ពុជា​ផងដែរ ។

​យើង​ចងចាំ​ជានិច្ច​ឧបការគុណ​យុទ្ធជន និង​បុព្វបុរស​ដែល​បាន​ពលី​ជីវិត​ដើម្បី​ជាតិ និង​ប្រជាជន​៕

 

Filed in: ព័ត៌មានជាតិ