ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អភិបាលខេត្ត​កំពង់ចាម​៖ ប្រជានុរាស្ដ្រ​ទូទាំង​នគរ នៅតែ​ចងចាំ និង​ចារ​ទុក​ក្នុង​ក្រាំងមាស នៃ​ប្រវត្តិសាស្ត្រ​របស់​ព្រះ​បរម​រតន​កោដ្ឋ ដែល​នាំ​ឯករាជ្យ​ជូន​ជាតិ​កម្ពុជា

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​)៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​លើកឡើង​ថា ៩ វិច្ឆិកា ឆ្នាំ​១៩៥៣-៩ វិច្ឆិកា ឆ្នាំ​២០២០ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ និង​ជា​ពេលវេលា​ដែល ប្រជានុរាស្ដ្រ​ទូទាំង​នគរ នៅតែ​ចងចាំ​ជានិច្ច និង​បាន​ចារ​ទុក​ក្នុង​ក្រាំងមាស នៃ​ប្រវត្តិសាស្ត្រ​ជាតិ នូវ​មហាករុណា​ទិគុណ ប្រកប​ដោយ​ព្រះព្រហ្ម​វិហារធម៌​ដ៏​ជ្រាលជ្រៅ​របស់​ព្រះករុណា សម្ដេចព្រះ​នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​បូជា​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​ដ៏​ឈ្លាសវៃ ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី សេចក្តីថ្លៃថ្នូរ សេចក្តីសុខសាន្ត និង​ការរីកចម្រើន នៃ​សង្គមជាតិ ដែល​ដណ្តើម​បាន​ឯករាជ្យ​ពី​អាណានិគម​បារាំង​។​

​ការលើកឡើង​បែប​នេះ​របស់​ឯកឧត្តម អ៊ុន ចាន់​ដា បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅក្នុង​ឱកាស​ដែល​រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​រៀបចំ​ពិធី​អបអរសាទរ ៩ វិច្ឆិកា ឆ្នាំ​១៩៥៣-៩ វិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​រំឭក​ពី​ការទទួលបាន​ឯករាជ្យ​ពី​អាណានិគម​បារាំង ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ក្រោម​វត្តមាន​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម ព្រមទាំង​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កង​ប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​មាន​ការចូលរួម​ពី​មហាជន​ជាច្រើន​ទៀត​។​

​ស្ថិតក្នុង​ឱកាស​នោះ អភិបាលខេត្ត​កំពង់ចាម​ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែងថា ថ្ងៃ​នេះ​កាលពី​៦៧​ឆ្នាំមុន ក្រោម​ព្រះរាជ​បូជនីយ​កិច្ចដឹកនាំ កងជីវពល​ក្នុង​ព្រះរាជ​បេសកកម្ម ដ៏​ឧត្តុង្គឧត្តម​របស់ ព្រះករុណា ព្រះបាទ សម្ដេច ព្រះ​នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វីរ​រាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រដ្ឋ​ន​កោដ្ឋ ក្នុង​ការទាមទា​រឯក​រាជ្យ​ពី​អា​និគម​និយម​បារាំង​។​

​ឯកឧត្តម អ៊ុន ចាន់​ដា បានឱ្យដឹងថា ព្រះអង្គ​បាន​បង្រួបបង្រួម​អ្នកនយោបាយ ដែល​បែកបាក់​គ្នា ឬ​អ្នក​មាន​និន្នាការ​នយោបាយ​ផ្សេង ឱ្យ​រួបរួម​គ្នា​ចូលរួម បម្រើ​ប្រជារាស្ត្រ​អស់ពី​កម្លាំងកាយ​ចិត្ត និង​បាន​ស្ថាបនា​សង្គម​រាស្ត្រនិយម​ដែល​ជា​ស្នាម​ព្រហស្ថ ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ជាពិសេស​ព្រះអង្គ​បាន ត្រួសត្រាយ​មាគ៌ា​សន្តិភាព សាមគ្គីភាព និង​ការអភិវឌ្ឍន៍ សម្រាប់​សង្គម​ជាតិ​ខ្មែរ ទាំងមូល​ដែល​ប្រជារាស្ត្រ​ជំនាន់​ក្រោយ ពិសេស​ថ្នាក់ដឹកនាំ និង​អ្នកនយោបាយ​តែង​ដង្ហែ​តាម​មាគ៌ា​ដ៏​ថ្លៃថ្លា​នេះ​រហូត​មក​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្ថែមថា ក្រោយពេល​ទទួលបាន​ឯករាជ្យ​ប្រទេស​កម្ពុជា​យើង មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ប៉ុន្តែ​ជា​អកុសល ក្រោយពេល​រដ្ឋប្រហារ ១៨ មីនា ឆ្នាំ​១៩៧០ ធ្វើឱ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល រ៉ាំរ៉ៃ​ជិត ៣​ទសវត្ស ប្រទេស​ជាតិ​ជួបប្រទះ​តែ​អសន្តិសុខ នឹង​ទទួលរង​ការបំផ្លិចបំផ្លាញ​លើ​គ្រប់​វិស័យ​។ ប៉ុន្តែ​បន្ទាប់​មក ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ នៃ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើឱ្យ​កម្ពុជា មាន​សុខសន្តិភាព​ពេញលេញ នឹង​មាន​ឱកាស​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ ចាប់ពី​ចំណុចសូន្យ រហូត​ដល់​សព្វថ្ងៃនេះ​។​

​ឯកឧត្តម អ៊ុន ចាន់​ដា បានបញ្ជាក់​ថា ជាក់ស្ដែង ដូចជា​ខេត្ត​កំពង់ចាម បាន​ទទួល​សមិទ្ធផល​ដូច​ជា​៖ ស្ពាន​គឺ​ហ្សូ​ណា ឆ្លងកាត់​ទន្លេមេគង្គ និង​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ស្រុក​ស្ទឹងត្រង់ ស្រុក​ក្រូចឆ្មារ ផ្លូវជាតិ​លេខ​៦ លេខ​៧ និង​ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង គ្រប់​ច្រកល្ហក សាលារៀន វត្ត​អារាម មន្ទីរពេទ្យ រោងចក្រ​សហគ្រាស​ជាដើម​។​ល​។ ដែល​សមិទ្ធផល​ទាំងអស់នេះ កើតឡើង​ទៅបាន ដោយសារ​កត្តា​សុខសន្តិភាព​។​

​ទន្ទឹមនឹងនេះ​ដែរ អភិបាលខេត្ត​កម្ពុជា​ចាម​រូបនេះ បាន​គូសបញ្ជាក់ថា កត្តា​សន្តិភាព ស្ថេរភាព​សង្គម បាន​បង្កើត​ទំនុកចិត្ត ឲ្យ​អ្នកវិនិយោគ មក​ដាក់ទុន បង្កើត​រោងចក្រ​សហគ្រាស​តូច ធំ ក្នុង​ខេត្ត​កំពង់ចាម ដែល​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ និង​បាន​បង្កើត​ការងារ​ជាច្រើន​កន្លែង​ផ្សេងទៀត ដែល​ជា​ការចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ បង្កើន​កំណើន សេដ្ឋកិច្ច​ខេត្ត និង​សេដ្ឋកិច្ច​ជាតិ និង​ចូលរួម​ចំណែក ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​៕

 

Filed in: ព័ត៌មានជាតិ