ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​តុលាការខេត្ត​កំពត សម្រេច​បញ្ជូន​ខ្លួន​បុរស​ឈ្មោះ សាយ ម៉េង ទៅ​ពន្ធនាគារ ពាក់ព័ន្ធ​ពីបទ​ឆបោក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ជនសង្ស័យ​ម្នាក់​ដែល​កងរាជអាវុធហត្ថ​ខេត្ត​កែប ឃាត់​ខ្លួន​ពី​បទ​ឆបោក រួច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​កំពត​នាពេល​ថ្មីៗ​នេះ ត្រូវបាន​អយ្យការ​ចោទ និង​ចៅក្រម​ចេញ​ដីកា​ឃុំ រួច​បញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគារ​ព្រែក​អំពិល កាលពី​ល្ងាច​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។​

​ជន​ដែល​ត្រូវ​ចោទ មានឈ្មោះ សាយ ម៉េង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​អាជីវករ​លក់ដូរ មាន​ទីលំនៅ ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុង​/​ខេត្ត​កែប ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​វេលុយ​មួយកន្លែង ទល់មុខ​ផ្សារ​សេះស នៃ​ភូមិសាស្ត្រ​សង្កាត់​អូ​ក្រ​សារ ក្រុងកែប​។​

​សូមបញ្ជាក់​ថា បុរស​ខាងលើ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កែប​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្សារ​សេះស រួច​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​មន្ទីរ​យុត្តិធម៌ ពាក់ព័ន្ធ​នឹង​ករណី ដើរ​ឆបោក​យកប្រាក់ តាមរយៈ​ការប្រមូល​មនុស្ស​(​ជ្រើសរើស​កងទ័ព បម្រើ​ការងារ ក្នុង​បញ្ជាការដ្ឋាន​កង​អង្គរក្ស​)​កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៩​កន្លងទៅ​៕ សេង ណា​រិទ្ធ​

​

Filed in: ព័ត៌មានជាតិ