ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៦​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​តាម​ការចង្អុលបង្ហាញ​ពី​ជនសង្ស័យ ឈ្មោះ ឌឹ​ម សុខ​ឡា និង​ដោយ​មាន​ការសម្របសម្រួល​ពី លោក ម៉ុត ដា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល បាន​សហការ​ជាមួយ កម្លាំង​អាវុធហត្ថ ស្រុក​អង្គស្នួល ធ្វើ​ការឃាត់​ខ្លូន​ជាក់ស្ដែង​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​០៥​នាក់​បន្ថែមទៀត នៅ​ចំនុច​ផ្ទះ​គ្មាន​លេខ​ស្ថិតនៅ​ភូមិ ក្រាំង​ម្កាក់ ឃុំ ក្រាំង​ម្កាក់ ស្រុក​អង្គ​ស្នូល ខេត្ត​កណ្តាល កាលពី​វេលា​ម៉ោង​១១:៥០​នាទី ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។
​
សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​គ្រឿងញៀន​ក្រាម​ស​ថ្លា​ចំនួន​១៦​កញ្ចប់ (០៦​កញ្ចប់​ធំ និង​១០​កញ្ចប់​តូច​), ម៉ា​សុីន​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ០២, អាវុធខ្លី ១​ដើម​ម៉ាក K59 មាន​គ្រាប់​ចំនួន ០៨​គ្រាប់​, និង​សម្ភារៈ​សម្រាប់​សេព​មួយចំនួន​ទៀត​ផង​ដែរ​។​
– ជនសង្ស័យ​ទាំង​០៦​មានឈ្មោះ ៖
១,​ឈ្មោះ ឌឹ​ម សុខ​ឡា ភេទ ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ស្ថិតនៅ​ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក អង្គ​ស្នូល ខេត្ត កណ្តាល​។​
២,​ឈ្មោះ យុន ហំ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​) ទីលំនៅ​បច្ចុប្បន្ន ស្ថិតនៅ​ភូមិ ក្រាំង​ម្កាក់ ឃុំ ក្រាំង​ម្កាក់ ស្រុក អង្គ​ស្នូល ខេត្ត កណ្តាល​។​
៣,​ឈ្មោះ ខាន់ បារាំង ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កម្មករសំណង់ (​មាន​សារធាតុ​ញៀន​) បច្ចុប្បន្ន​រស់នៅ​ភូមិ ក្រាំង​ម្កាក់ ឃុំ​ក្រាំង​ម្កាក់ ស្រុក អង្គ​ស្នូល ខេត្ត កណ្តាល ។​
៤,​ឈ្មោះ មាស ចិន្តា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​មាន​សារធាតុ​ញៀន​)​បច្ចុប្បន្ន​រស់នៅ​ភូមិ ក្រាំង​ម្កាក់ ឃុំ ក្រាំង​ម្កាក់ ស្រុក អង្គ​ស្នូល ខេត្ត កណ្តាល ។​
៥,​ឈ្មោះ សុខ នី ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ចែកចាយ​គ្រឿងញៀន​)
៦,​ឈ្មោះ ថុល សោភ័ណ្ឌ ភេទ ស្រី អាយុ ១៧ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ពាក់ព័ន្ធ​គ្រឿងញៀន​) បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះ​ជនសង្ស័យ ភូមិ ក្រាំង​ម្កាក់ ឃុំ ក្រាំង​ម្កាក់ ស្រុក អង្គ​ស្នូល ខេត្ត កណ្តាល​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៦​នាក់​ត្រូវបាន​បញ្ជូន​ទៅ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕
​

Filed in: ព័ត៌មានជាតិ