ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សម្តេច​តេជោ ហ៊ុន សែន ផ្ញើ​សារ​អបអរសាទរ​ថ្វាយ សម្តេចម៉ែ ដែល​ទទួល​គ្រឿង​ឥស្សរិយយស «​មិត្តភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​» ពី​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ផ្ញើ​សារ​អបអរសាទរ​ថ្វាយ សម្តេចម៉ែ មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ដែល​ទទួលបាន គ្រឿង​ឥស្សរិយយស «​មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​» ពី​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង​។​

​ក្នុង​សារលិខិត​អបអរ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា «​ទូលព្រះបង្គំជាខ្ញុំ និង​ភរិយា ព្រមទាំង​សមាជិក សមាជិកា នៃ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះ​បរម​រាជានុញ្ញាត​នាំ​ឱន​កាយ​ថ្វាយ​នូវ​សមានចិត្ត​រំភើប​សោមនស្ស​រីករាយ​ជា​អតិបរមា ចំពោះ​ហ្លួង​ម៉ែ​ជា​អម្ចាស់​ជីវិត ក្នុងឱកាស ឯកឧត្តម XI JINPING ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ថ្វាយ​គ្រឿង​ឥស្សរិយយស “​មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​” ដែល​ជា​គ្រឿង​ឥស្សរិយយស​ដ៏​ខ្ពង់ខ្ពស់​បំផុត សម្រាប់​ថ្នាក់ដឹកនាំ​បរទេស​ថ្វាយ​សម្ដេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ប្រារព្ធ​ឡើង​នៅ​វិមាន​ប្រជាជន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​»​។​

​សម្តេច​បាន​បន្តថា​៖ «​ក្នុង​អភិសម័យ​ប្រពៃ​ថ្លៃថ្លា​មហាប្រសើរ ឧត្តុង្គឧត្តម​បរម​រាជ​វរោកាស​ត្រចះត្រចង់​ខ្ពង់ខ្ពស់ ខណៈ សម្ដេចម៉ែ ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ទ្រង់​ស្ដេច​ទទួលបាន​ព្រះ​ដង្វាយ​អភិរ​ម្យពី ឯកឧត្តម​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន ពិត​ជា​មហា​ស័ក្តិសម​នឹង​ព្រះ​វីរ​គំរូ​ព្រះរាជ​លំ​អាន​ដែល​ទ្រង់​ស្ដេច​បាន​ត្រួសត្រាយ​ព្រះ​មាគ៌ា​ទូលំទូលាយ​ល្អ​ផូរផង់​សម្រាប់​ប្រជាពលរដ្ឋ ជា​កូនចៅ​របស់​ព្រះអង្គ អនុវត្ត​តាម​ព្រះ​គន្លង​ប្រកបដោយ​ក្ដី​សុខក្សេមក្សាន្ត​ជានិច្ច​និរន្តរ៍ អស់​កាល​ដ៏​យូរអង្វែង​តរៀង​ទៅ​»​។​

​ជាថ្មី​ម្ដងទៀត សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​សហការី និង​ប្រជាជន​គ្រប់រូប សូម​លំឱនកាយវាចា​ចិត្ត ប្រណិប័តន៍​ថ្វាយ​ព្រះ​សព្ទសាធុកា​ពរ​បវរ​សួស្ដី សិរី​វឌ្ឍនា​ជ​យាតិ​រេក​អនេកប្បការ សូម​ឧទ្ទិស​បួងសួង​ដល់​គុណ​បុណ្យ ព្រះ​រតនត្រ័យ​កែវ​ទាំងបី សូម​បន្ត​ទ្រទ្រង់​អភិបាល​គ្រង​រក្សា​សម្ដេច​ព្រះ​មហា​ក្ស​ត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជាទី​គោរព​សក្ការៈ សូម​ទ្រង់​ព្រះ​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ​៖​អាយុ វណ្ណៈ សុខ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា រដ្ឋាភិបាល​ចិន បានសម្រេច​ថ្វាយ​គ្រឿង​ឥស្សរិយយស «​មិត្តភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​» ដល់​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។ គ្រឿង​ឥស្សរិយយស «​មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​» ជា​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត សម្រាប់​ឥស្សរជន​ឆ្នើម​បរទេស ដែល​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុងការ​ធ្វើ​ទំនើបភាវូបនីយកម្ម​សង្គមនិយម​ចិន ការជំរុញ​ការផ្លាស់ប្តូរ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ចិន និង​បណ្តា​ប្រទេស​បរទេស និង​ការពារ​សន្តិភាព​ពិភពលោក​។​

​រដ្ឋាភិបាល​ចិន​ថ្វាយ​គ្រឿង​ឥស្សរិយយស​នេះ ដើម្បី​ជា​កិច្ច​ថ្វាយ​នូវ​ការដឹងគុណ ក្នុង​ការចូលរួម​ចំណែក​ដ៏​ធំធេង នៃ​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ចំណង​មិត្តភាព​កម្ពុជា​-​ចិន​។ ព្រះរាជ​ពិធី​ថ្វាយ​គ្រឿង​ឥស្សរិយយស​ជា​ផ្លូវការ បាន​ប្រព្រឹត្តឡើង​យ៉ាង​មហោឡា​រឹក​អធិកអធម​នៅ​ថ្ងៃ​ទី​០៦ ខែវិចិ្ឆកា ឆ្នាំ​២០២០ នា​វិមាន​មហា​ប្រជាជន​ចិន នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង ជា​អ្នក​អញ្ជើញ​ថ្វាយ​នូវ​គ្រឿង​ឥស្សរិយយស​នេះ​ដោយផ្ទាល់​ដល់​ព្រះវររាជ​មាតា​ជាតិខ្មែរ​៕

​ខាងក្រោម​នេះ​ជា​សារលិខិត​សម្តេច​តេជោ ហ៊ុន សែន សម្តែង​ការអបអរ​ថ្វាយ​សម្តេច​ម៉ែ​ ៖

Filed in: ព័ត៌មានជាតិ